ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះហិ.ង្សា​ផ្អើល​ផ្ទះ​ម៉ាស្សា ក្រោយភ្ញៀវថា​បាត់លុយអស់ជាង​១០០ដុល្លារ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​សង្ស័យ​ផឹក​ស្រវឹង​បាន​ចូល​ទៅ​កន្លែង​ម៉ាស្សា​កោស​ជប់​​មួយកន្លែង​ ក្រោយជប់ខ្យល់រួច ស្រាប់តែ​ផ្ទុះ​ហិង្សា​វាយ​គ្នា​រវាង​បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា ជាមួយ​នឹង​ម្ចាស់​ហាង​កោស​ជប់ រឿង​បាត់​លុយ​អស់​ជាង​១០០​ដុល្លារ បង្ក​អោយ​មាន​របួស​ស្នាម​រៀង​ៗ​ខ្លួន ។ ហេតុការណ៍​ខាងលើ​នេះ​ដែរ​​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើត​ឡើង​កាលពី​វេលា​ម៉ោង​១២​អា​ធ្រា​ត្រ​ថ្ងៃ​ទី​៤…

រាជធានីភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ម្នាក់​សង្ស័យ​ផឹក​ស្រវឹង​បាន​ចូល​ទៅ​កន្លែង​ម៉ាស្សា​កោស​ជប់​​មួយកន្លែង​ ក្រោយជប់ខ្យល់រួច ស្រាប់តែ​ផ្ទុះ​ហិង្សា​វាយ​គ្នា​រវាង​បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា ជាមួយ​នឹង​ម្ចាស់​ហាង​កោស​ជប់ រឿង​បាត់​លុយ​អស់​ជាង​១០០​ដុល្លារ បង្ក​អោយ​មាន​របួស​ស្នាម​រៀង​ៗ​ខ្លួន ។

ហេតុការណ៍​ខាងលើ​នេះ​ដែរ​​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កើត​ឡើង​កាលពី​វេលា​ម៉ោង​១២​អា​ធ្រា​ត្រ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៩ នៅផ្ទះម៉ាស្សាកោសជប់​យីហោ «៧៧៧៧​ម៉ាស្សា​កោស​ជប់ តំលៃ​១​ម៉ឺន​រៀល» ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​៣៧២ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​ខាងលើ​ឈ្មោះ សុខ ស៊ី​ថា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​រត់​កង់​បី ស្នាក់​នៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ ។ ដោយឡែក​ភាគី​ខាង​ម្ចាស់ផ្ទះ​ម៉ាស្សា​មិន​បានអោយ​ដឹង​អត្តសញ្ញាណឡើយ​ ។

តាម​សម្តី​នារី​បំរើ​ការ​នៅ​កន្លែង​ម៉ាស្សា​កោស​ជប់​ខាងលើ​សុំ​មិន​បញ្ចេញ​ឈ្មោះ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គឺ​បុរសជាអ្នករត់ម៉ូតូកង់បី​ឥណ្ឌា​ខាងលើ​បាន​ចូល​ទៅ​អោយ​​គាត់​​ជប់​ខ្យល់​ ទាំង​មាន​អាកា​រៈ​ស្រវឹង ហើយ​នៅ​ពេល​ដែល​ជប់​ខ្យល់​ហើយ បុរស​ខាងលើ​បាន​ទាមទារ​ចង់​រួម​ភេទ​ជាមួយដែរ តែ​គាត់​មិន​ព្រម រួច​គាត់​ក៏​សុំ​លុយ​ថ្លៃ​ជប់​ខ្យល់​១​ម៉ឺន​រៀល តែ​ពេល​បុរស​​ម្នាក់​នោះ​បាន​ទាញ​កាបូប​មក ស្រាប់តែ​ថា បាត់​លុយ​ ។

តាមប្រភពដដែលបាន​បន្ត​ថា បន្ទាប់ពីបុរស​ខាងលើ​ថាបាត់លុយ ទើប​ផ្អើល​ដល់​បុរស​ជា​ម្ចាស់​ហាង
ម៉ាស្សា​ចូល​ទៅ​ដល់ ក៏​ស្រាប់តែ​បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​បាន​យក​វិទ្យុទាក់ទង​វាយ​ទៅ​លើ​បុរស​ជា​ម្ចាស់​ហាង​ម៉ាស្សា​មុន ទើប​បណ្ដាល​អោយ​មានការ​តដៃ​គ្នា​វាយ​ទៅ​វិញ​ទៅ​មក បណ្តាល​អោយរង​រ​បួស​ស្នាម​រៀង​ៗ​ខ្លួន ។ ដោយ​ខាង​ហាង​ម៉ាស្សា​រង​របួស​៣​នាក់ រីឯ​បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​បាន​រង​របួស បែកក្បាល​ខាង​មុខ ដោយ​ខាង​ម្ចាស់​ហាង​ម៉ាស្សា​ថា ខ្ទាត​វិទ្យុទាក់ទង​ត្រូវ ។

ដោយឡែក​ខាង​បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ​គាត់​រៀង​ស្រវឹង បន្តិចបន្តួច ក៏​បាន​បើក​បរ​​ម៉ូតូ​កង់​បី​ឥណ្ឌា​ចូល​ទៅ​ជប់​ខ្យល់​នៅ​ផ្ទះម៉ាស្សា​ខាងលើ ​ពេល​ជប់​ខ្យល់​រួច​ហើយ រៀប​គិតលុយ ស្រាប់តែ​មើល​ក្នុង​កាបូបបាត់​លុយ​អស់​ជាង​១០០​ដុល្លារ ហើយ​នៅ​ពេល​ដែល​គាត់​បាន​ឆោឡោ​ឡើង​ថា​បាត់​លុយ ទើប​ទាក់​សម្តី​គ្នា​បន្តិចបន្តួច ក៏​ស្រាប់តែ​មានប្រុសមានស្រី​ក្នុង​កន្លែង​ម៉ាស្សា​កោស​ជប់​ខាងលើ​បាន​លើ​កគ្នា​ព្រួត​វាយគាត់ ដោយ​ប្រើ​ញញួរ ទើប​បណ្ដាល​អោយ​​គាត់​រង​របួស​បែកក្បាល ​ផ្នែក​ខាង​មុខ​បែប​នេះ ។

​ក្រោយពេលកើតហេតុ គេ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ចប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយក៍​បាន​ហៅ​ម្ចាស់ផ្ទះ ព្រមទាំង​នារី​បំរើ​ការ រួម​ទាំង​បុរស​ជា​អ្នក​រត់​ម៉ូតូ​កង់​បី​ឥណ្ឌា​យក​ទៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ ដើម្បី​សាកសួរ​ពី​​ដំណើរ​រឿង ។

នៅ​ពេល​ទៅ​ដល់​ប៉ុស្តិ៍​​នគរបាល ភាគី​ទាំ​សង្ខាង​បាន​ធ្វើការ​ប្រកែក​យក​ត្រូវរៀងៗខ្លួន​ និង​ដាក់​ពាក្យបណ្តឹង ទាមទារ​សំណង​ជំងឺ​ចិត្ត​រៀង​ៗ​ខ្លួន តែ​ដល់​ពេល​ចុង​ក្រោយ​ភាគី​ទាំង​២​បាន​សុំ​ស្មើគ្នា​ដើម្បី​បញ្ចប់រឿង​ទៅ​វិញ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ