ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​មើល​នឹង​ភ្នែក​! ខេមរៈ សិរីមន្ត ព្យាយាម​ជួយ​លោក អាន វិសាល ក្រោយ​ធ្លាក់ខ្លួន​ឈឺ​និង​កង្វះខាត​ជីវភាព

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​មិត្តភក្តិ​រាប់អាន​គ្នា​ក្នុង​រង្វង់​សិល្បៈ តារាចម្រៀង លោកខេមរៈ សិរីមន្ត បាន​ព្យាយាម​ជួយ​លោក អាន វិសាល ជា​បន្តបន្ទាប់…

រាជធានី​ភ្នំពេញ ៖ ក្នុង​នាម​ជា​មិត្តភក្តិ​រាប់អាន​គ្នា​ក្នុង​រង្វង់​សិល្បៈ តារាចម្រៀង លោកខេមរៈ សិរីមន្ត បាន​ព្យាយាម​ជួយ​លោក អាន វិសាល ជា​បន្តបន្ទាប់ ក្រោយ​ពេល​ដែល​អតីត​តារាចម្រៀង​រូប​នេះ​ខ្វះខាត​ផ្នែក​ជីវភាព និង​កំពុង​រួម​រិ​ត​ដោយ​ជំងឺ​ប្រចាំ​កាយ​ផង​ដែរ ។

អ​តី​តារាចម្រៀង​លោក អាន វិសាល ត្រូវ​បាន​គេ​ដឹង​ថា រូប​លោក​កំពុង​ពើបប្រទះ​នូវ​ជំងឺ​ក្រិន​ថ្លើម ហើយ​ជំងឺ​នេះ​អាច​នឹង​វិវត្តន៍​កាន់តែ​ធ្ងន់ធ្ងរ ប្រសិនបើ​មិន​ព្យាបាល​អោយទាន់​ពេលវេលា​ទេ​នោះ ។
យ៉ាងណា​កន្លង​មក ដោយសារ​ខ្វះខាត​ជីវភាព​ខ្លាំង និង​មិន​មាន​ថវិកា​គ្រប់គ្រាន់​សម្រាប់​ព្យាបាល​នោះ លោក អាន វិសាល ក៏​ធ្លាប់​ចេញ​មុខ​ស្នើ​សុំ​ជំនួយ​ពី​សប្បុរសជន​នានា​ផង​ដែរ ។

ដោយ​ឃើញ​បញ្ហា​ដ៏​លំបាក​នេះ ក្នុង​នាម​ជា​មិត្តភក្តិ​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត ក៏​បាន​ចេញ​មុខ​ជួយ​លោក អាន វិសាល ជា​បន្តបន្ទាប់​ផង​ដែរ ជា​ពិសេស​ទៀត​នោះ លោក​ក៏​ផ្តល់​ឱកាស​អោយ​លោក អាន វិសាល ចេញ​បទ​ចម្រៀង​ច្រៀង​រួម​គ្នា ជាមួយ​លោក ដើម្បី​អោយ​លោក​អាច​មាន​ចំណូល​ខ្លះ​សម្រាប់​ព្យាបាល​ជំងឺ ។

តាម​រយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត បាន​អះអាង​ថា ជួយ​គ្នា​ក្នុង​គ្រា​លំបាក ដើម្បី​ជួយ​បង «​អាន វិសាល​» ឱ្យ​មាន​ប្រជាប្រិយភាព​ឡើង​វិញ​ក្រែង​មាន​ចំណូល​ខ្លះ​មើលជំងឺ ។ លោក​ថា ខ្ញុំ​បាន​ច្រៀង​រួម​គ្នា​ជាមួយ​គាត់​រួច​ហើយ កាលពី​មួយ​ខែ​មុន និង​ត្រៀម​ចេញ​ឆាប់​ៗ​នេះ សូម​បងប្អូន​ជួយ​គាំទ្រ​គាត់​ផង ដោយ​ក្តី​គោរព ។

តារាចម្រៀង​រូប​នេះ​បាន​បញ្ជាក់​ថា កន្លង​មក ខ្ញុំ​បាន​ជួយ​ថវិកា​គាត់​ញឹកញាប់​ដែរ​ហើយ តែ​មិន​គ្រប់​ទេ ព្រោះ​ជំងឺ​គាត់​ធ្ងន់ធ្ងរ​ពេក​សង្ឃឹម​បងប្អូន​ជួយ​គាំទ្រ និង​លើកទឹកចិត្ត​គាត់​នឹង​ជួយ​ជា​ថវិកា ដើម្បី​ព្យាបាល​ជំងឺ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​ខ្មែរ​ស្រឡាញ់​ខ្មែរ ។

គួរ​បញ្ជាក់​ថា លោក អាន វិសាល បាន​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ចម្រៀង​ក្នុង​អំឡុង​ឆ្នាំ​២០១៣ ហើយ​បទ​ចម្រៀង​របស់​លោក​មួយ​ចំនួន​ក៏​មាន​ភាព​ល្បីល្បាញ និង​ពេញ​និយម​សម្រាប់​ប្រិ​យ​មិត្ត​អ្នក​ស្តាប់​ផង​ដែរ ។

យ៉ាងណា ក្រោយ​បាត់​មុខ​ពី​សិល្បៈ​អស់​ពេល​ជា​ច្រើន​ឆ្នាំ លោក​ក៏​បាន​គេ​ដឹង​ថា លោក​បាន​កសាង​គ្រួសារ និង​បាន​បើក​របរ​លក់​បាយ​ម្ហូប​មួយ​កន្លែង ។ អ្វី​ដែល​គួរ​អោយ​ភ្ញាក់ផ្អើល​នោះ គឺ​នៅ​រយៈពេល​ចុង​ក្រោយ​នេះ មហាជន​បានឃើញ​សភាព​របស់​លោក អាន វិសាល ធ្លាក់ខ្លួន​ស្លេកស្លាំង និង​ស្គមស្គាំង​ខុស​ពី​រូបរាង​ដើម​ស្ទើរ​យ៉ាង​ខ្លាំង ។

យ៉ាងណា លោក អាន វិសាល បាន​ទទួលស្គាល់​ថា សភាព​របស់​លោក​នា​ពេល​នេះ គឺ​មិន​ដូច​មុន​ឡើយ ដោយសារ​តែ​លោក​កំពុង​ផ្ទុក​នូវ​ជំងឺថ្លើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ