ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំប្រហែស! នគរបាលខេត្តកំពង់ស្ពឺ បង្កើនការត្រួតពិនិត្យយានយន្តគ្រប់ប្រភេទលើផ្លូវជាតិ

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ការ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ត្រូវ​រួម​គ្នា​ពី​យើង​ទាំងអស់​គ្នា ចូលរួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្ដើម​ពី​យើង​ទាំងអស់​គ្នា​ទើប​គ្រោះថ្នាក់​មិនកើត​មាន ។ នេះ​បើ​យោង​តាម​ផេ​ក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា​នេះ ។

ដោយ​អនុវត្ដ​តាម​បញ្ជា​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ កងកម្លាំង​នគរបាល​បាន​អនុវត្ត​ការ​រឹត​បន្តឹង​ការ​ប្រើប្រាស់​មធ្យោបាយ យានយន្ត​គ្រប់​ប្រភេទ ដែល​ធ្វើ​ដំណើរ​នៅ​លើ​ផ្លូវជាតិ និង​ការ​ដឹក​ជញ្ជូន​សម្ភារៈ​ទំនិញ​គ្រប់​ប្រភេទ ចំណុច​ពិសេស​សូម​បងប្អូន​បើកបរ​ដោយ​ការ​ទទួលខុសត្រូវ គោរព​ល្បឿន​កំណត់ រាល់​ការ​ដឹក​ជញ្ជូន​សម្ភារៈ​ទំនិញ​អោយ​មានការ​គិត​អំពី​លក្ខណៈ​សុវត្ថិភាព​រួម ការ​បើកបរ​គ្មាន​ជាតិ​ស្រវឹង «​បើ​ស្រវឹង​កុំ​បើកបរ​» ។

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​គូសបញ្ជាក់​បន្ថែម​ថា កងកម្លាំង​នគរបាល​តែងតែ​ជ្រើសរើស​យក​វិធានការ​អប់រំ និង​ណែនាំ​ច្រើន​ជាង​ការ​ផាកពិន័យ ប៉ុន្តែ​ដាច់ខាត​មិន​បណ្តែតបណ្តោយ​ឱ្យ​ល្មើសច្បាប់ ឬ​បណ្តាល​ឱ្យ​គ្រោះថ្នាក់​ចរាចរណ៍​បន្ត​កើត​មាន និង​កើនឡើង​នោះ​ឡើយ​៕