ខេត្តកណ្ដាល ៖ ដោយអនុវត្តតាមបទបញ្ជាដឹកនាំដ៏ខ្ពង់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងក្រោមឱវាទ រួមជាមួយកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៥ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឱក សុភា ស្នងការរងទទួលការងារនគរបាលព្រំដែនគោក និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសំពៅពូន សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងសំពៅពូន និងកម្លាំងសង្កាត់រដ្ឋបាលជលផលក្រុងសំពៅពូន ដោយមានការសម្របសម្រួលនិតិវិធីពីសំណាក់លោក គុជ គឹមឡុង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល កម្លាំងបានចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្ដាល (អតីតឡូត៍នេសាទលេខ ១០) ។
លទ្ធផលបង្ក្រាប ៖
១-លូស្បៃមុង ចំនួន៩០មាត់ ប្រវែងស្មើនឹង៩០០ ម៉ែត្រ
២-បង្គោលស្បៃមុងតូច-ធំចំនួន ១៥០០ដើម
៣-របាំងព្រួលស្បៃមុង ប្រវែង៧២០០ម៉ែត្រ។
៤-លែងត្រីកូនត្រីចូលបឹងវិញ ចំនួន ប្រមាណ ៣៨៥គីឡូក្រាម។
ទន្ទឹមនោះ ប្រជាពលរដ្ឋយល់ព្រមរុះរើដោយខ្លួនឯង ៖
១-លូស្បៃមុងចំនួន ៤៧មាត់។
២-របាំងព្រួលស្បៃមុង ប្រវែង២,៥០០ម៉ែត្រ
៣-បង្គោលតូចធំ ចំនួន ៨៣៣ដើម
៤-លែងត្រីចូលបឹងចំនួន ៦៥គីឡូក្រាម។
សរុបវត្ថុតាងរួមមាន ៖
១-លូស្បៃមុខចំនួន១៣៧ មាត់ ។
២-របាំងព្រួលស្បៃមុងប្រវែង ៩២០០ម៉ែត្រ។
៣-មង្គោលស្បៃមុងតូចធំចំនួន២៣៣៣ ដើម
៤-លែងត្រីចូលបឹងប្រមាណ៤៥០គីឡូក្រាម។
ចំពោះវត្ថុតាងទាំងនោះ ត្រូវបានក្រុមការងារ ធ្វើការកាប់បំផ្លាញចោលនៅនឹងកន្លែងជាក់ស្ដែង ព្រមទាំងបានលែងត្រីចូលបឹងវិញ និងបានណែនាំប្រជានេសាទ រស់នៅភូមិព្រែកជ្រៃ សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ប្រមាណ៥០នាក់ ដោយមិនអនុញ្ញាតធ្វើការនេសាទដោយខុសច្បាប់នៅរដូវហាមឃាត់ និងប្រើប្រាស់ឧបករណ៍ហាមឃាត់នោះឡើយ ៕










ចែករំលែកព័តមាននេះ