ទីក្រុងឡាអេ ៖ កិច្ចប្រជុំរបស់គណៈកម្មការផ្សះផ្សាជុំទី២ ជាមួយកម្ពុជា និងថៃ ក្រោមក្របខ័ណ្ឌអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) បានបញ្ចប់ប្រកបដោយលទ្ធផលជាវិជ្ជមាន និងក្នុងស្មារតីស្ថាបនា នៅទីក្រុងឡាអេ ប្រទេសហូឡង់ នាថ្ងៃទី១៨ ខែតុលា ។
ការឯកភាពគ្នាលើវិធានការកសាងទំនុកចិត្ត គឺជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការពង្រឹងជំនឿទុកចិត្តគ្នាទៅវិញទៅមក និងការគាំទ្រដល់ការបន្តកិច្ចសន្ទនារវាងភាគីទាំងពីរ ។
គណៈកម្មការផ្សះផ្សាក៏បានលើកទឹកចិត្តឱ្យប្រទេសទាំងពីរអនុវត្តឱ្យបានពេញលេញនូវវិធានការទ្វេភាគី ដែលបានព្រមព្រៀងគ្នាកន្លងមក ។
កម្ពុជាបន្តប្តេជ្ញាចិត្តក្នុងការធ្វើការឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី ប្រកបដោយសមធម៌ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិ ។
សូមអានសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅទីនេះ ៖






ចែករំលែកព័តមាននេះ