ស្រូវជាង២ម៉ឺនហិកតា រងការជន់លិច និងខូចខាតដោយគ្រោះទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ យោងតាមរបាយការណ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមន្តរាយខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា នៅក្នុងខេត្តបន្ទាយមានជ័យ ស្រូវដែលរងការជន់លិចដោយទឹកជំនន់ បណ្តាលឱ្យខូចខាតទាំងស្រុងមានផ្ទៃដី២០.៩២៦ហិកតា ក្នុងនោះរួមមាន១-ក្រុងសិរីសោភ័ណ ចំនួន៣.៥៤៣ហិកតា ២-ក្រុងប៉ោយប៉ែតចំនួន១.៤៣០ហិកតា ៣-ស្រុកអូរជ្រៅចំនួន ៣.៣២៩ហិកតា ៤-ស្រុកស្វាយចេក ចំនួន៩៤ហិកតា ៥-ស្រុកព្រះនេត្រព្រះ ចំនួន៣.៤៩៩ហិកតា ៦-ស្រុកភ្នំស្រុក ចំនួន១.៥៦៤ហិកតា ៧-ស្រុកមង្គលបូរីចំនួន៧.១៦១ហិកតា និង៨-ស្រុកម៉ាឡៃ ចំនួន៣០៦ហិកតា។
ស្រូវដែលប៉ះពាល់ដោយទឹកជំនន់អាចស្រង់បានមានផ្ទៃដី៣៧.៤៧៤ហិកតា ហើយប្រជាកសិករកំពុងដាក់ជី ដើម្បីអោយស្រូវអាចទទួលផលបានខ្លះ។
ប្រជាកសិករបានបញ្ជាក់ថា ស្រូវដែលត្រូវទឹកជំនន់ជន់លិចខូចខាត ក្រោយទឹកស្រកផុតភ្លឺស្រែអាចនាំគ្នាបូមទឹកចេញ ហើយវ៉ៃដីព្រោះម្តងទៀត ៕







ចែករំលែកព័តមាននេះ