ប្រទេសស៊ូដង់ ៖ សម្រាប់ប្រជាជនស៊ីវិលស៊ូដង់ រស់នៅជិតខ្សែរណសិរ្ស ការគំរាមកំហែងធំបំផុត មកជាពិសេសការវាយប្រហារតាមអាកាសពីសំណាក់ដ្រូន ។ នៅតំបន់គ័រដូហ្វានក្នុងទីក្រុងអាល់ឌីបាប មនុស្ស៨០នាក់ដែលរង់ចាំវិលត្រឡប់មកកាន់ផ្ទះសម្បែងពួកគេវិញនៅស្ថានីយរថយន្តមួយកន្លែង បានត្រូវស្លាប់ដោយសារការវាយប្រហារពីសំណាក់ដ្រូន កាលពីយប់ថ្ងៃទី១៨តុលា។ នេះបើតាមសាក្សីទាំងឡាយហើយក្នុងចំណោមជនរងគ្រោះទាំងនេះ៥០នាក់ស្លាប់នៅនឹងកន្លែង ៤៧នាក់ដឹកទៅកាន់មូលដ្ឋានជិតខាងមួយកន្លែងដែលមនុស្ស៣០នាក់ទៀត ស្លាប់ដោយសាររបួសធ្ងន់ពេក ។

នេះជាការវាយប្រហារដ៏បង្ហូរឈាមបំផុតមួយ ក្នុងចំណោមការវាយប្រហារបង្ហូរឈាមនានា នៅស៊ូដង់មកពីសង្គ្រាមស៊ីវិល។ រួចកាលពីថ្ងៃទី១៦ តុលា មនុស្ស៣០នាក់ស្លាប់ ក្រោយការវាយប្រហារលើផ្សារមានមនុស្សច្រើនកុះករមួយនៅតំបន់ដាហ្វួរ ក្នុងទីក្រុងនីយ៉ាឡាត្រួតត្រាដោយកងកម្លាំងប៉ារ៉ា ។ តាមប្រភពជាច្រើនមកពីកងទ័ពស៊ូដង់ថា ការវាយប្រហារទាំង២នោះធ្វើឡើងដោយកងទ័ពរដ្ឋាភិបាលសំដៅលើពួកទាហានថ្មីដែលទើបជ្រើសរើសដោយកងកម្លាំងប៉ារ៉ា ។
រដ្ឋធានីស៊ូដង់ក្រុងខាទុម ទោះបីស្ថិតក្នុងការត្រួតត្រារបស់កងទ័ពស៊ូដង់ពីខែមីនា ឆ្នាំ២០២៥ មកក្ដី តែនៅរងការវាយប្រហារដោយដ្រូនរបស់កងកម្លាំងប៉ារ៉ា ។ កាលពីថ្ងៃទី១៩ តុលា ការបាញ់លើផ្ទះមួយបណ្ដាលឲ្យមនុស្សស្លាប់៤នាក់ នៅជិតព្រលានយន្តហោះក្រុងខាទុម ។
ការវាយប្រហារដោយដ្រូនក្លាយជាមូលហេតុដំបូងនៃការស្លាប់បណ្ដាជនស៊ីវិលនៅស៊ូដង់ ហើយអ.ស.បកំណត់ឃើញ ជន
ស៊ីវិលស្លាប់ដល់១១២០នាក់ ដោយសារការវាយប្រហាររបស់ដ្រូន ក្នុងឆមាសទី១នៃឆ្នាំ២០២៦នេះ។ ចំនួននេះនៅបន្ថែមជន
ស៊ីវិលច្រើននាក់ស្លាប់ក្នុងសប្ដាហ៍នេះទៀត ៕

ចែករំលែកព័តមាននេះ