ខេត្តកំពត ៖ ដើមត្នោតមួយដើមត្រូវរន្ទះបាញ់មិនទាន់ដុះស្លឹកផង ស្រាប់តែមានរថយន្តមួយគ្រឿងបុកទៀត។
ដើមត្នោតមួយដើមខាងលើដុះនៅមុខវត្តស្រែប្រាំង ស្ថិតក្នុងភូមិដំណាក់ត្របែក ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។
ដើមត្នោតមួយដើមខាងលើរងគ្រោះផ្ទួនៗ ។ ដើមត្នោតមួយដើមនេះមិនត្រឹមតែរងគ្រោះនោះទេថែមទាំងដើមជ្រៃដែលដុះព័ទ្ធគល់ត្នោតនោះក៍រងគ្រោះដោយសារតែរន្ទះបាញ់ដែរ កាលពីពេលថ្មីៗនេះសូម្បីតែស្លឹកត្នោតមិនទាន់ដុះលាស់ផង ស្រាប់តែនៅវេលាម៉ោង11យប់ថ្ងៃទី21 ខែឧសភា ឆ្នាំ2026មានរថយន្តមួយគ្រឿងបើកបរក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែបើករេចង្កូតទៅបុកដើមត្នោតនិងដើមជ្រៃដែលធ្លាប់រងគ្រោះដោយរន្ទះបាញ់នោះបន្ថែមទៀត។
តាមប្រភព័ព័ត៌មានបឋមថាគ្រោះថ្នាក់ចរាចររថយន្តបុកដើមត្នោតនេះរងគ្រោះគ្រោះតែអ្នកបើកបរម្នាក់ទេព្រោះបើករថយន្តពីផ្ទះនៅលកព្រែកចាក ទៅជួលផ្ទះនៅភូមិត្នោតឃុំកំពង់ត្រាចអ្នកបើកបរជាជាងបិទស្គុតម៉ូតូឡាន។
អ្នកភូមិដំណាក់ត្របែកម្នាក់ទៀតបាននិយាយថា ដើមត្នោតដែលមានដើមជ្រៃដុះព័ទ្ធនេះ ពិតជាមានខ្មោចព្រាយនៅ ព្រោះកន្លងមកក៍គេធ្លាប់ឃើញអ្នកស្លៀកសរពាក់សរនៅលើដើមត្នោតដែលរន្ទះបាញ់នោះដែរ៕


ចែករំលែកព័តមាននេះ