រាជធានីភ្នំពេញ ៖ ករណីជម្លោះហិង្សា បុរសម្នាក់បានវាយទៅលើនារីម្នាក់បណ្ដាលឲ្យរបួស ហើយគេចខ្លួនបាត់៣ខែ ស្រាប់តែតែបុរសរូបនោះត្រឡប់ចូលក្នុងភូមិវិញ ក៍ត្រូវនារីជនរងគ្រោះឃើញ ស្រែកឆោឡោផ្អើលសមត្ថកិច្ចចុះឃាត់បុរសរូបនោះយកទៅសួរនាំ បង្កមានការភ្ញាក់ផ្អើលកាលពីម៉ោង១និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ផ្លូបវ១៣២ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានអោយដឹងថា កាលពីប្រមាណ៣ខែមុន គឺករណីហឹង្សា រវាងបុរសម្នាក់ បានប្រើហឹង្សាវាយទៅលើនារីម្នាក់ បណ្ដាលឲ្យរបួសក្បាល ហើយ សមត្ថកិច្ចបានហៅភាគីទាំងសងខាងទៅប៉ុស្តិ៍នគរបាលដើម្បីសម្របសម្រួលគ្នា ដោយនារីរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ដើម្បីទាមទារសំណងផងដែរ ។
ប្រភពបន្តទៀតថា ករណីនេះ នៅពេលដាក់ពាក្យបណ្ដឹង នារីរងគ្រោះ មិនបានសំណងឬសមត្ថកិច្ចអនុវត្តច្បាប់ ដោយប្រការណាមួយនោះទេ ដោយបាត់ដំណឹងសូន្យឈឹងតែម្ដងទៅ ។ រហូតមកដល់យប់ថ្ងៃទី២២ខែឧសភាឆ្នាំ២០២៦ ខែឧសភាឆ្នាំ២០២៦ ខាងក្រុមគ្រួសារនារីរងគ្រោះដែលបានដាក់ពាក់ពាក្យបណ្ដឹង ដោយមិនបានសំណងជម្ងឺចិត្ត និងការអនុវត្តច្បាប់របស់សមត្ថកិច្ច ហើយក៍ឃើញបុរសរូបនោះបានមានសេរីភាពដើរហើរចូលក្នុងភូមិ ទើបក្រុមគ្រួសារនារីរងគ្រោះក៍ដូចជាជនរងគ្រោះ បានស្រែកឡាំប៉ា ទាមទាររកហេតុផល និងហៅសមត្ថកិច្ចអោយមកទីតាំងកើតហេតុផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំបុរសបុរសខាងលើយកទៅសួរនាំនិងអនុវត្តនិតិវិធីនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ផងដែរ៕








ចែករំលែកព័តមាននេះ