អ្នកភូមិប្រតិកម្មខ្លាំងៗរឿងធ្វើផ្លូវឱ្យតែរួចពីដៃ ខុសស្តង់ដា
- ភ្នំពេញ
ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋភូមិក្រូច ឃុំត្រពាំងស្តៅ បានប្រតិកម្មយ៉ាងខ្លាំង ដោយក្រុមហ៊ុនឈឹម ម៉ាលី ទទួលការអនុវត្តគម្រោងកែលម្អផ្លូវដីក្រាលក្រួសក្រហម០១ខ្សែប្រវែង៥,៣៨០ម៉ែត្រ ទទឹង០៦ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ថាមិនត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ក្រាលក្រួសក្រហមស្តើង មិនគ្រប់តាមកិច្ចសន្យាកម្រាស់បានតែប្រមាណ០,០៧ម៉ែត្រ(១ចង្អុលដៃ)។ គឺធ្វើផ្លូវកេងចំណេញជ្រុលពេកទេដឹង?
ហើយជីកយកអាចម៌ដីលើកដាក់ថ្នល់ គឺជីកអែបផ្លូវហើយជ្រៅបង្កឲ្យបាក់ច្រោះដីខូចផ្លូវថ្នល់និងបាក់ដីស្រែនិងដីលំនៅឋានរបស់ប្រជាពលរដ្ឋ។
ករណីប្រជាពលរដ្ឋប្រតិកម្មនេះកើតឡើងនៅវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២១ ឧសភា ឆ្នាំ២០២៦ នៅភូមិក្រូច ឃុំត្រពាំងស្តៅ ស្រុករមាសហែក។
បើតាមបុរស់វ័យ៦៣ឆ្នាំ នៅភូមិក្រូចបាន ប្រាប់អ្នកសារព័ត៌មានយើងថា ក្រុមហ៊ុនឈឹម ម៉ាលី បានទទួលការអនុវត្តគម្រោងកែលម្អផ្លូវក្រាលក្រួសក្រហម០១ខ្សែ ប្រវែង៥,៣៨០ម៉ែត្រទទឹង៦ម៉ែត្រ ក្រាលក្រួសក្រហម០៥ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ពេលចុះអនុវត្តគម្រោងគឺ មិនដឹកដីមកដាក់ទេ គឺជីករណ្តៅដី ជាប្រឡាយ ជ្រៅ (ជម្រៅចាប់ពី៣ម៉ែត្រ ទៅ០៤ម៉ែត្រ )ជាប់និងចិញ្ចើមផ្លូវ និងដីស្រែ នឹងខាងមុខលំនៅឋានរបស់ប្រជាពលរដ្ឋ បង្កឲ្យបាក់ដី ស្រែនិងបាក់ដីលំនៅឋានរបស់ប្រជាពលរដ្ឋ ហើយបាក់ដីបាក់ចិញ្ចើមថ្នល់ខូចបណ្តើរៗហើយនៅរដូវ វស្សានេះ។
ប្រភពបន្តថា ប្រជាពលរដ្ឋបានតវ៉ាសុំឲ្យលោកមេឃុំត្រពាំងស្តៅ ចុះមកពិនិត្យផ្លូវសាងសង់ខុសស្តង់ដាបច្ចេកទេសនៃកិច្ចសន្យា និងផល់ប៉ះពាល់និងការខូចខាតរបស់ប្រជាពលរដ្ឋ។
ទាក់ទិនករណីនេះដែរ លោកមេឃុំត្រពាំងស្តៅ បានមានប្រសាសន៍ថា គម្រោងកែរលម្អផ្លូវក្រាលក្រួសក្រហម១ខ្សែនេះប្រវែង៥,៣៨០ម៉ែត្រ ទទឹង០៦ម៉ែត្រមានជើងទេ ក្រាលក្រួសក្រហម០៥ម៉ែត្រកម្រាស់០,១៥ម៉ែត្រ ដាក់លូ០៥កន្លែង ចំណាយថវិការសរុប៩៨,៧៩៧,០០០រៀល។
គឺ ក្រុមហ៊ុនសុំជីករណ្តៅដី ជាប្រឡាយ អមផ្លូវ ដើម្បីយកអាចម៌ដីលើកផ្លូវ ហើយការជីកធំតូចជ្រៅរាក់តាមស្ថានភាពដី កន្លែងណា ថ្នល់ចាស់ទាបត្រូវជីករណ្តៅជ្រៅ ដោយកន្លែងហើយមានការប៉ះពាល់ដីស្រែនិងដីលំនៅឋានរបស់ប្រជាពលរដ្ឋលោកមិនទាន់ដឹងទេ ឥឡូវលោកជាប់រវល់ប្រជុំ។
លោក វី មន្ត្រីបច្ចេកទេសស្រុករមាសហែក មិនអាចសុំការបំភ្លឺបានទេ ដោយអ្នកសារព័ត៌មានយើងទូរសព្ទ័ចូលហើយលើករួចដឹងថា អ្នកសារព័ត៌មានសួររឿងផ្លូវ ស្រាប់តែលោកនិយាយថា អាឡូ អាឡូ អាឡូ រួចបិទទូរសព្ទ័លាន់ផោះទៅ ។ ចំណែកក្រុមហ៊ុនឈឹម ម៉ាលី អ្នកទទួលការអនុវត្តគម្រោងបានធ្វើការបំភ្លឺនៅវេលាម៉ោង៥និង១០នាទីល្ងាចថ្ងៃទី២១ ឧសភា ឆ្នាំ២០២៦នេះថា គម្រោងកែលម្អ ផ្លូវដីក្រាលក្រួសក្រហម១ខ្សែនេះគឺនៅក្នុងរយៈពេលថែទាំ០៦ខែ បើប្រជាពលរដ្ឋប្រតិកម្មប្តឹងទៅក្រុមប្រឹក្សាឃុំម្ចាស់គម្រោងនិងមន្ត្រីបច្ចេកទេសចុះពិនិត្យឃើញត្រង់ណាស្តើងគឺក្រុមហ៊ុនដឹកក្រួសមកចាក់ថែម ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕



















ចែករំលែកព័តមាននេះ