ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​អូស្រ្តាលី​ម្នាក់​បាន​ស្លា.ប់​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​គាំង​បេះ​ដូង​ ខណៈ​​ពេល​ដឹក​ទៅ​មន្ទីរពេទ្យ​

10 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ ជន​ជាតិ​អូស្រ្តាលី​ម្នាក់​បាន​ស្លា.ប់​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​គាំង​បេះ​ដូង​ ​ខណៈ​​ពេល​ដឹក​​ទៅ​កាន់​​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក​ កាល​ពី​វេលា​ម៉ោង​ ៩​ និង​ ១០​នាទី យប់​ថ្ងៃទី​១០​ ធ្នូ​ ២០១៣​។

ខេត្ត​ព្រះ​សីហនុ​ ៖ ជន​ជាតិ​អូស្រ្តាលី​ម្នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយ​សារ​ជំងឺ​គាំង​បេះ​ដូង​ ​ខណៈ​​ពេល​ដឹក​​ទៅ​កាន់​​មន្ទីរពេទ្យ​បង្អែក​ចំការ​ចេក​ កាល​ពី​វេលា​ម៉ោង​ ៩​ និង​ ១០​នាទី យប់​ថ្ងៃទី​១០​ ធ្នូ​ ២០១៣​។

តាម​សម្តី​ស្រ្តី​ខ្មែរ​ម្នាក់​ ​ដែល​ជា​បង​ថ្លៃ​ជន​រង​គ្រោះ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ បុរស​ជ​នជាតិ​អូស្រ្តា​លី​ខាង​លើ​បាន​គេង​នៅ​ក្នុង​បន្ទប់​ម្នាក់​ឯង​ ដែល​នៅ​ជាប់​បន្ទប់​របស់​គាត់​ក្នុង​ផ្ទះ​នៅ​ភូមិ​៣​ សង្កាត់​លេខ​៤​ ក្រុង​ព្រះ​សីហនុ​ ស្រាប់​តែ​គាត់​បាន​ឮ​សំឡេង​ក្ដុង​ក្ដាំង​ចេញ​ពី​បន្ទប់​ប្អូន​ថ្លៃ​ ភ្លាមៗ​គាត់​ និង​ប្តី​ ក៏​ចេញ​ទៅ​មើល​ តែ​បន្ទប់​ជាប់​សោ​ បន្ទាប់​មក​ប្តី​របស់​គាត់​ដែល​ជា​ជន​ជាតិ​អូស្រ្តាលី​ និង​ជា​បង​ប្រុស​ជន​រង​គ្រោះ​បាន​ទម្លាយ​បង្អួច​កញ្ចក់​ចូល​ទៅ​មើល​ ស្រាប់​តែឃើញ​ជន​រង​គ្រោះ​បញ្ឈរ​ភ្នែក​ទៅ​ហើយ​។

ស្រ្តី​ខាង​លើ​បន្ត​ទៀត​ថា​ លុះ​ក្រោយ​មក​គាត់​បាន​ហៅ​រថ​យន្ត​របស់​គ្លីនិក​ឯក​ជន​មួយ​ដឹក​ជន​រង​គ្រោះ​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ តែជន​រង​គ្រោះ​បាន​ស្លាប់​បាត់​បង់​ជីវិត​បាត់​ទៅហើយ​។ ​តាម​ការ​សន្និ​ដ្ឋាន​របស់​ស្រ្តី​រូប​នោះ​ថា​ ជន​រង​គ្រោះ​ស្លាប់​ដោយ​សារ​ជំងឺ​គាំង​បេះដូង​៕