ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិន័យ​មួយ​ដែល​ប្តូរ​នឹង​ការ​មិន​ចង់ឱ្យ​ប្រពន្ធ​លែងលះ​ខ្លួន

4 ឆ្នាំ មុន

កូ​ឡុំ​ប៊ី​៖ តាម​ប្រភព​ពីOddity Central បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ប្រពន្ធ​ចាប់​បាន​​ពេល​កំពុង​ដេក​​ជាមួយ​ស្រី​ផ្សេង ហើយ​ក៏​សុខចិត្ត​ទទួល​ពិន័យ​ដែល​ប្រពន្ធ​ដាក់​ឱ្យ ដើម្បី​កុំឱ្យ​ប្រពន្ធ​លែង​លះ​ ។ ការ​ពិន័យ​នោះ គឺ​ឱ្យ​ប្តី​ស្រាត​សម្លៀក​បំពាក់​ចេញ​ទាំងអស់…

កូ​ឡុំ​ប៊ី​៖ តាម​ប្រភព​ពីOddity Central បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​ប្រពន្ធ​ចាប់​បាន​​ពេល​កំពុង​ដេក​​ជាមួយ​ស្រី​ផ្សេង ហើយ​ក៏​សុខចិត្ត​ទទួល​ពិន័យ​ដែល​ប្រពន្ធ​ដាក់​ឱ្យ ដើម្បី​កុំឱ្យ​ប្រពន្ធ​លែង​លះ​ ។ ការ​ពិន័យ​នោះ គឺ​ឱ្យ​ប្តី​ស្រាត​សម្លៀក​បំពាក់​ចេញ​ទាំងអស់ ហើយ​ដេក​នៅ​លើដំបូល​រថយន្ត ដោយ​មាន​តែ​កន្សែង​.ស​មួយ​បាំង​មុខ​ប៉ុណ្ណោះ​ ។

វី​ឌី​អូ​ដែល​អ្នក​តាម​ផ្លូវ​ថត​បាន នៅ​ក្នុង​ទីក្រុង Barranquilla នៃ​ប្រទេស​កូ​ឡុំ​ប៊ី ត្រូវ​បាន​គេ​ចែកចាយ​ពេញ​បណ្តាញ​សង្គម​កាលពី​ពី​រស​ប្តា​ហ៍​មុន ​។ រឿងរ៉ាវ​នេះ ​កើតឡើង​កាលពី​ថ្ងៃ​ទី​១៥ ខែឧសភា​ កន្លង​មកនេះ ដែល​ប្រពន្ធ​ចាប់​បាន​ប្តី​ពេល​កំពុង​ដេក​លើ​គ្រែ​ជាមួយនឹង​ស្រី​ផ្សេង​ក្នុងផ្ទះ​សំណាក់​មួយ​ ។ ដោយ​ដឹង​ខុស ខាង​​ប្រុស​សុំ​ទោស​ខាង​ស្រី​ឱ្យ​លើកលែងទោស ហើយស្ត្រី​ជា​ប្រពន្ធ​ក៏​បាន​ប្រាប់​ពី​លក្ខខណ្ឌ​ ។

បុរស​ដែល​គេ​ស្គាល់​ថា​ មានឈ្មោះ Jairo V. បាន​យល់ព្រម ហើយ​ក៏​ស្រាត​ខោអាវ និង​ឡើង​ដេក​លើ​ដំបូល​ឡាន​ឱ្យ​ប្រពន្ធ​បើក​ទៅ​ផ្ទះ​។ នេះ​ចេះ​មាន​កន្សែង​តូច​មួយ​សម្រាប់​បាំង​មុខ កុំ​អីហ្នឹង Jairo ត្រូវ​ខ្មាស​គេ​មិន​ស្ទើរ​ទេ ​។ អ្វី​ដែល​សំខាន់ ​គឺ​នៅ​តាម​ផ្លូវ​មាន​រថយន្ត​កកស្ទះ​យ៉ាង​ខ្លាំង ដែល​ធ្វើ​ឱ្យ Jairo កាន់តែ​ត្រូវ​គេ​ថត​ច្រើន​ឡើង​ៗ​ ។

ភាព​អាម៉ាស់​នេះ ​មិនសូវ​ជា​ធ្ងន់ធ្ងរ​ប៉ុន្មាន​ទេ អ្វី​ដែល​កាន់តែ​ធ្ងន់ធ្ងរ​គឺ ប៉ូ​លិសបាន​ចាប់ខ្លួន​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ពី​បទ​បំពុល​ទស្សនីយភាព​សាធារណៈ ​។ ប៉ូ​លិសបាន​ដេញ​ឱ្យ Jairo ស្លៀកពាក់​ធម្មតា​វិញ ហើយ​ទទួល​ការ​កាត់ទោស​ពី​តុលាការ ដែល​ត្រូវ​បង់ប្រាក់​ពិន័យ១០០​ដុល្លារ​អា​មេ​រិ​ក​ ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ