ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PSG អាច​នឹង​បាត់បង់​រនាំង​ការពារ​គ្រាប់​បាល់​រូបនេះ បើ​មិន​អាច​ធ្វើ​រឿង​១​នេះ​បាន

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ខ្សែការពារ​របស់​ក្លិប​អ្នកមាន​បារាំង Thomas Meunier នឹង​ផុត​កុងត្រា​ជាមួយនឹង​ក្លិប​បច្ចុប្បន្ន​នៅ​ចុងរដូវ​កាល​នេះ ។ កីឡា​ករបែល​ហ្ស៊ិ​ក​រូប​នេះ​បង្ហើប​ថា…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ខ្សែការពារ​របស់​ក្លិប​អ្នកមាន​បារាំង Thomas Meunier នឹង​ផុត​កុងត្រា​ជាមួយនឹង​ក្លិប​បច្ចុប្បន្ន​នៅ​ចុងរដូវ​កាល​នេះ ។ កីឡា​ករបែល​ហ្ស៊ិ​ក​រូប​នេះ​បង្ហើប​ថា រូបគេ​នឹង​ទៅ​លេង​ក្លិប​ផ្សេង ប្រសិនបើ​ត្រូវ​ថ្លៃ ។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយ Meunier បាន​ប្រាប់​សារព័ត៌មាន Le Parisien ថា​៖«​វា​ត្រូវ​តែ​ជា​អ្វី​សម​នឹង​ខ្ញុំ ។ ខ្ញុំ​មិន​គិត​ថា​ក្លិប​នឹង​រក​លុយ​បាន​ច្រើន​ដោយសារ​ខ្ញុំ​ទេ ។ ខ្ញុំ​មាន​តម្លៃ​ទីផ្សារ តែ​ខ្ញុំ​គឺជា​ខ្សែការពារ ដែល​ខ្ញុំ​មិនសូវ​ជា​ចេញ​មុខ​ចេញ​មាត់​លើ​តារាង​ប៉ុន្មាន​ទេ ។ ម្យ៉ាងទៀត ខ្ញុំ​ក៏​ឈាន​ដល់​វ័យ​២៨​ឆ្នាំ​ឥលូវ​ហើយ​»​។

កីឡាករ​រូប​នេះ ជឿ​ថា​ខ្លួន​នឹង​មាន​តម្លៃ​ទាប​ជាង​មិត្ត​រួម​ក្រុម​។ ជា​ឧទាហរណ៍​ស្រាប់ គឺ​កីឡាករ​ខ្សែការពារ​បារាំង Adrien Rabiot ដែល​នឹង​ផុត​កុងត្រា​ដូច Meunier ដែរ ។ Meunier ថា​៖«​វា​មិន​ដូច​ទៅ​នឹង Adrien ទេ ដែល​មាន​តម្លៃ​ខ្លួន ៥០​លាន​អឺ​រ៉ូ​»​។

ជា​ចុង​ក្រោយ កីឡាករ​ខ្សែការពារ​អាយុ​២៧​ឆ្នាំ​ខាងលើ បាន​បន្ថែម​ថា មាន​គេ​ទូរស័ព្ទ​មក​ទាក់ទង​តាំងពី​ខែមករា​មក​ម្ល៉េះ ។ ក្លិប​ដែល​អាច​ជា​អនាគត​ទ្រនុំ​របស់ Meunier គឺ​អាច​ជា Manchester United ឬ Arsenal ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ