ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​៣​ខ្នង​ខ្ទេច និង​ធ្វើ​អោយ​មនុស្ស​៣​នាក់​រង​របួស​នៅ​ស្រុក​ពាមរ​ក៌

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ផ្ទះ​ចំនួន​៣​ខ្នង​ដែល​ធ្វើ​អំពី​ឈើ​ដំបូល និង​ជញ្ជាំង​ស័ង្កសី​បាន​បាក់​រលំ​ដួល​រាប​ដល់​ដី និង​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៣​នាក់​បាន​រង​របួសស្រាល ដោយសារ​តែ​ឥទ្ធិពល​នៃ​ខ្យល់​កន្ត្រាក់​ដែល​បោកបក់​មក​ចំ​ក្នុង​ពេល​ដែល​មេឃ​កំពុង​ភ្លៀង​ខ្លាំង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​២៥​នាទី​ល្ងាច ថ្ងៃ​ទី​៤ មិថុនា ស្ថិត​នៅ​ចំណុច​ខាងក្រោម​ស្ពាន​ត្សឹ​បា​សា…

ខេត្តព្រៃវែង ៖ ផ្ទះ​ចំនួន​៣​ខ្នង​ដែល​ធ្វើ​អំពី​ឈើ​ដំបូល និង​ជញ្ជាំង​ស័ង្កសី​បាន​បាក់​រលំ​ដួល​រាប​ដល់​ដី និង​មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៣​នាក់​បាន​រង​របួសស្រាល ដោយសារ​តែ​ឥទ្ធិពល​នៃ​ខ្យល់​កន្ត្រាក់​ដែល​បោកបក់​មក​ចំ​ក្នុង​ពេល​ដែល​មេឃ​កំពុង​ភ្លៀង​ខ្លាំង ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​២៥​នាទី​ល្ងាច ថ្ងៃ​ទី​៤ មិថុនា ស្ថិត​នៅ​ចំណុច​ខាងក្រោម​ស្ពាន​ត្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង ក្នុងភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​បានអោយ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​ខ្យល់​កន្ត្រាក់​បោកបក់​ទាំង​៣​ខ្នង​នោះ ទី​១​ផ្ទះ​មាន​ទំហំ​៣​ម៉ែត្រ​គុណ ៥​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ រស់ ស្រី​ភ័​ណ្ឌ ភេទ​ស្រី អាយ​យុ​៤១​ឆ្នាំ ,​ផ្ទះ​ទី​២​ទំហំ ៤​ម៉ែត្រ X ៧​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ នៅ រ៉ា​នី ភេទ​ស្រី អាយុ​២៧​ឆ្នាំ​, និង​ផ្ទះ​ទី​៣​ទំហំ ៤​ម៉ែត្រ X ៥​ម៉ែត្រ មាន​ម្ចាស់​ឈ្មោះ យ៉​ន បូ​រ៉ា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ។ ផ្ទះ​ទាំង​៣​ខ្នង​នេះ​ជា​ប្រភេទ​ផ្ទះ​ឈើ ដំបូល និង​ជញ្ជាំង​ស័ង្កសី បាន​រង​ការ​ខូចខាត​ទាំងស្រុង ដោយ​ផ្ទះ​ខ្លះ​ដួល​រាប​ដល់​ដី និង​ផ្ទះ​ខ្លះ​ក្រឡាប់​ក្បាល​បះជើង​ទ្រ​មេឃ​តែ​ម្តង ។ ក្រៅពី​នេះ​នៅ​មានផ្ទះ​២​ខ្នង​ទៀត​ក៏​បាន​រង​គ្រោះ​ដោយ​របើក​ដំបូល និង​ជញ្ជាំង​ផង​ដែរ​។

នៅ​ក្នុង​ហេតុការណ៍​គ្រោះ​ធម្មជាតិ​១​នេះ​ក៏​បាន​បណ្តាល​អោយ​មនុស្ស​ស្រី​ប្រុស​ចំនួន​៣​នាក់ បាន​រង​របួសស្រាល​ផង​ដែរ ក្នុង​នោះ​ទី​១-​ឈ្មោះ ច​ន្ថា លី​កង ភេទ​ប្រុស អាយុ​៩​ខែ ទី​២-​ឈ្មោះ នី រ៉ូ​ហ្សា ភេទ​ប្រុស អាយុ​១៥​ឆ្នាំ និង​ទី​៣-​ឈ្មោះ សេក វណ្ណ​ថន ភេទ​ស្រី អាយុ​៦១​ឆ្នាំ បច្ចុប្បន្ន​អ្នក​ទាំង​៣​កំពុង​សំរាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ