ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ឈ្មោះ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ

4 ឆ្នាំ មុន

បណ្ឌិត​ពោល​សរសើរ​មាតាបិតា​ដែល​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូន​ឱ្យ​ខ្ពស់ត្រដែត​។ អក្ខរ​ព្យញ្ជនៈ​ទាំង​៣៣​តួ​ត្រូវ​បាន​បែងចែក​ទៅ​តាម​កម្លាំង​ថ្ងៃ​ទាំង​៧​ងាយស្រួល​លោក​អ្នក​ជ្រើសរើស​ឈ្មោះ​កូន​ឱ្យ​ត្រូវ​ទៅ​តាម​តម្រា​ក្បួនច្បាប់ ៖ ថ្ងៃ​ចន្ទ​មាន​អក្សរ​៥​តួ ក ខ គ ឃ ង​, ថ្ងៃ​អង្គារ​មាន​អក្សរ​៥​តួ…

បណ្ឌិត​ពោល​សរសើរ​មាតាបិតា​ដែល​ដាក់​ឈ្មោះ​ឱ្យ​កូន​ទៅ​តាម​ក្បួនតម្រា​មើល​តាម​កម្លាំង​ថ្ងៃ​ក៏​ជួយ​លើករាសី​កូន​ឱ្យ​ខ្ពស់ត្រដែត​។ អក្ខរ​ព្យញ្ជនៈ​ទាំង​៣៣​តួ​ត្រូវ​បាន​បែងចែក​ទៅ​តាម​កម្លាំង​ថ្ងៃ​ទាំង​៧​ងាយស្រួល​លោក​អ្នក​ជ្រើសរើស​ឈ្មោះ​កូន​ឱ្យ​ត្រូវ​ទៅ​តាម​តម្រា​ក្បួនច្បាប់ ៖

ថ្ងៃ​ចន្ទ​មាន​អក្សរ​៥​តួ ក ខ គ ឃ ង​, ថ្ងៃ​អង្គារ​មាន​អក្សរ​៥​តួ ច ឆ ជ ឈ ញ​, ថ្ងៃ​ពុធ​មាន​អក្សរ​៥​តួ ដ ឋ ឌ ឍ ណ​, ថ្ងៃ​ពុធ​ពេល​យប់​មាន​អក្សរ​៤​តួ យ រ ល វ​, ថ្ងៃ​ព្រហស្បតិ៍​មាន​អក្សរ​មាន​អក្ស​៥​តួ ប ផ ព ភ ម​, សុក្រ​មាន​អក្សរ​៣​តួ ស ហ ឡ​, ថ្ងៃ​សៅរ៍​មាន​អក្សរ​៥​តួ ត ថ ទ ធ ន និង​អាទិត្យ​មាន​អក្សរ ៨​តួ អ អា អិ អី អុ អូ អេ អោ ។

តទៅ​នេះ​នឹង​មានការ​ស្រាវជ្រាវ​រាវរក​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ​តាំងពី​អក្សរ ក រហូត​ដល់​អក្សរ អ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

ខេ​មា​- កូនស្រី​អ្នកមាន​សេចក្តីសុខ​ក្សេមក្សាន្ត អ្នក​ចម្រើន​ដោយ​សិរី​សួស្តី ។

ខេ​ម​រិ​ន្ទ​- អ្នកជា​ធំ ឬ​ជា​ចម្បង​ជាងគេ​លើ​ខ្មែរ​, ព្រះឥន្ទ្រ​ពេញ​ដោយ​សេចក្តីសុខ​ក្សេមក្សាន្ត ។

ខេ​ម​រង្សី​- ពន្លឺ​រស្មី​នៃ​សេចក្តីសុខ​ក្សេមក្សាន្ត​, ពន្លឺ​នៃ​សុភមង្គល ។

ខេ​មរ​វង្ស​- ត្រកូល​ខ្មែរ​, ពូជពង្ស​ខេមរៈបុត្រ​ដ៏​មាន​សិរី ។

ខេ​មរ​វង្សា​- ត្រកូល​ខ្មែរ​ជា​ច្រើន​, ពូជខ្មែរ​ទាំងអស់​មូល​ជុំ ។

ខេមររ​ង្សី​- ពន្លឺ​ចាំង​ចេញ​មក​របស់​ត្រកូល​ខ្មែរ​នាំ​ឱ្យ​កើត​សេចក្តីសុខ​ក្សេមក្សាន្ត​, អ្នកមាន​សេចក្តីសុខ​ក្សេមក្សាន្ត​ព័ទ្ធ​ជុំវិញ​ហើយ ។

ខេមរៈ​, ខេមរា​- ខ្មែរ​ជា​អម្បូរ​មនុស្ស​ដែល​មាន​សេចក្តី​ក្សេមក្សាន្ត ។

ខ​ត្តិ​យា​- ក្សត្រ​, ត្រកូល​សេ្ត​ច ។ ខ្មែរ​យើង​មិនសូវ​មាន​ប្រើ​ឈ្មោះ​នេះ​ប៉ុន្មាន​ទេ តែ​អ្នកស្រុក​ប្រទេស​ក្បែរ​ខាងយើង​មាន​ដាក់​ឈ្មោះ​នេះ​ឱ្យ​កូនចៅ​ច្រើន ។ ជា​ឈ្មោះ​មាន​ន័យ​ខ្ពង់ខ្ពស់ ប្រសើរ​ថ្លៃថ្លា ។

ខន្តី​- សេចក្តី​អំណត់ សេចក្តី​អត់ធន់ បាន​ដល់​ការ​អត់ទ្រាំ​នឹង​សេចក្តី​ទុក្ខ​សព្វសារពើ ។ ជា​នាម​តាបស​មួយ​អង្គ​គឺ ខន្តី​តាបស ។

ខិម​- ស្រស់បំព្រង ស្រស់ប៉ប្រិម ។ អាច​ភ្ជាប់​ជាមួយ សុ នៅ​ពីមុខ​ក៏​ជា​ការ​ល្អ សុ​ខិម ល្អ​ស្រស់ប៉ប្រិម ដ៏​សែន​ស្រស់បំព្រង ។

ខី​ណា​- ដៅ​ចំពោះ​ព្រះ​អរិយបុគ្គល​ដែល​អស់​នូវ​អាសវកិលេស​ហើយ ។ ជា​ជំពូក​បុគ្គល​ដែល​កម្ចាត់​បង់​អស់ហើយ​នូវ​សេចក្តី​ជាប់ជំពាក់​ក្នុង​ជីវិត​។ ជា​នាម​កូនប្រុស​ស្រី​ដែល​ពោរពេញ​ទៅ​ដោយ​ការ​លះបង់​ខ្ពស់ ជា​ឧត្តមមន្ត្រី​ដែល​ស្រឡាញ់​ជាតិ​មាតុភូមិ ។ នៅ​មាន​ត​…