រឿងអាថ៌កំបាំងរបស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន គឺជារឿងមួយគ្មាននរណាម្នាក់បានដឹង សូម្បីតែនៅរុស្ស៊ី ។ មានពាក្យចចាមអារ៉ាមចុងក្រោយបញ្ជាក់ថាគូស្នេហ៍របស់មេដឹកនាំរូបនេះបានផ្ដល់កំណើតកូនប្រុសភ្លោះ ។
ពាក្យចចាមអារ៉ាមនោះបានល្បីសុសសាយនៅពេញក្រុងមូស្គូកាលពីប៉ុន្មានថ្ងៃមុនថាគូស្នេហ៍របស់លោកប្រធានាធិបតីពូទីនបានផ្ដល់កំណើតកូនប្រុសភ្លោះកាលពីដើមខែមុន ។ នាងអាលីណា ខាបាអេវ៉ា (Alina Kabaeva) អតីតកីឡាការិនីមេដាយមាសអូឡាំពិក អាយុ៣៦ឆ្នាំ បច្ចុប្បន្នជាប្រធានសារព័ត៌មានមួយ និងមានរហស្សនាមថា «ស្ត្រីអាថ៌កំបាំងទី១របស់រុស្ស៊ី» ។ កាលពី១១ឆ្នាំមុនមានដំណឹងថានាងផ្ដល់កំណើតកូនស្រីនៅគ្លីនិកមួយក្នុងប្រទេសស្វ៊ីស ប៉ុន្តែអាជ្ញាធររុស្សុីបដិសេធ ។
កន្លងមកលោកវ្លាឌីមៀ ពូទីន បានបិទបាំងរឿងផ្ទាល់ខ្លួន និងបដិសេធការមានសម្ព័ន្ធភាពជាមួយនាងកាបាអេវ៉ា រួមទាំងបញ្ជាក់ថា លោកមិនចូលចិត្តលើនរណាម្នាក់ចូលចិត្តដឹងរឿងរបស់អ្នកដទៃទេ ។ កាលពីឆ្នាំ២០១៣លោកពូទីនបានលែងលះជាមួយភរិយាដែលបានរួមរស់ជាមួយគ្នារយៈពេល៣០ឆ្នាំ គឺលោកស្រីlyudmila shkrebneva មានកូនស្រី២នាក់ជាមួយគ្នា ។ តាំងពីក្រោយពេលលែងលះគ្នានោះមកលោកស្រីមិនបានបង្ហាញខ្លួនឡើយ ។
ចំពោះពាក្យចចាមអារ៉ាមពីកូនប្រុសភ្លោះ ជាមួយនាងកាបាអេវ៉ា មានរបាយការណ៍ថាអាជ្ញាធររុស្ស៊ីបានបិទបាំងទាំងក្នុងទំព័រកាសែត និងប្រព័ន្ធអនឡាញ ៕
ចែករំលែកព័តមាននេះ