លោក Jim Ritterbusch ដែលមកពី Ritterbush and Associates បាននិយាយថា «ការផ្តោតសំខាន់ត្រូវបានងាកពីការផ្គត់ផ្គង់ទៅតម្រូវការវិញខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនកាន់តែមានភាពស្រពេចស្រពិល និងខណៈដែលកង្វល់ទាក់ទិននឹងផលប៉ះពាល់នៃពន្ធលើការលូតលាស់សេដ្ឋកិច្ចពិភពលោកត្រូវបានងាកទៅម៉ិកស៊ិក»។
ការអន់ថយនៃទីផ្សារភាគហ៊ុន Wall Street របស់សហរដ្ឋអាមេរិកក៏បានប៉ះពាល់ដល់តម្លៃប្រេងដែរ ។ លើសពីនេះទៅទៀត ការដែលអារ៉ាប៊ីសាអូឌីតផ្តល់មុខសញ្ញាថាអង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តនឹងបន្តខិតខំរក្សាលំនឹងភាពទីផ្សារនៅឆមាសទីពីរនាឆ្នាំនេះបានជួយកាត់បន្ថយការខាតបង់កាលពីថ្ងៃចន្ទ ។
ចែករំលែកព័តមាននេះ