ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​កាន់តែ​ច្រើន​ងាក​ទៅ​កាន់​វៀតណាម


ប្រទេស​វៀតណាម ៖ ភ្នាក់ងារ​សារព័ត៌មាន Viet Nam News បាន​រាយការណ៍​មក​កាលពី​ថ្ងៃ​ទី​១​ខែមិថុនា​កន្លង​មក​ថា អាស៊ី​អាគ្នេយ៍ ជា​ពិសេស​ប្រទេស​វៀតណាម​នឹង​មើលឃើញ​មាន​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​កាន់តែ​ច្រើន​ប្តូរ​ទីតាំង​ទៅ​ប្រសិនបើ​មានការ​ធ្វើ​ឲ្យ​បច្ចេកវិទ្យា​និង​សមត្ថភាព​ផលិត និង​កិច្ច​សហ​ប្រតិ​បត្តិការ​ក្នុង​តំបន់​កាន់តែ​ប្រសើរ​ឡើង​។

យោង​ទៅ​តាម​ធនាគារ HSBC បាន​ឲ្យ​ដឹង​ថា ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​កំពុង​តែ​ប្តូរ​ទីតាំង​ទៅ​កាន់​តំបន់​អាស៊ី​អាគ្នេយ៍​ព្រោះតែ​ការ​លូតលាស់​សេដ្ឋកិច្ច និង​ទីផ្សារ​ក្នុង​តំបន់ ជា​ពិសេស​ព្រោះ​ជម្លោះ​ពាណិជ្ជកម្ម និង​កំណើន​ការ​ចំណាយ​ក្នុង​ការ​ផលិត​កំពុង​តែ​ប៉ះពាល់​ដល់ទី​ផ្សារ​ដទៃ​។

លោក Pham Hong Hai ដែល​ជានា​យក​ប្រតិបត្តិ​របស់​ធនាគារ HSBC Viet Nam បាន​និយាយ​ថា “​ការ​ផ្លាស់​ប្តូរ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​ពិភពលោក​កំពុង​តែ​បង្ក​ឲ្យ​អាជីវកម្ម​ត្រួតពិនិត្យ​ការ​វិនិយោគ​លើ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ និង​យុទ្ធសាស្ត្រ​សមត្ថភាព​ផលិតកម្ម​សា​ជា​ថ្មី ប៉ុន្តែ​ពួក​យើង​មិន​ទាន់​មើលឃើញ​ការ​ផ្លាស់​ប្តូរ​ធំ​មក​កាន់​អាស៊ី​អាគ្នេយ៍ អាស៊ី​ខាងត្បូង និង​ផ្នែក​ដទៃ​នៃ​ពិភពលោក​ទេ​”​។

លោក Hai បាន​បន្ត​ថា “​ការ​ផ្លាស់​ប្តូរ​នៃ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​គឺជា​និន្នាការ​ដែល​កើត​មាន​ឡើងជា​ច្រើន​ឆ្នាំ​មក​ហើយ​ព្រោះតែ​ប​ម្លា​ស់​ប្តូរ​រចនាសម្ព័ន្ធ​នៃ​បច្ចេកវិទ្យា​ក្នុង​ការ​ផលិត ការ​ចំណាយ​ផ្នែក​ពលកម្ម និង​ទីផ្សារ​ថ្មី​ៗ​។ ក្នុង​កំឡុង​ពេល​១០​ឆ្នាំ​មកនេះ អាស៊ាន និង​វៀតណាម​ត្រូវ​បាន​ចាត់ទុកជា​ជម្រើស​ទីតាំង​ផលិតកម្ម​ដ៏​ទាក់ទាញ​សម្រាប់​ក្រុមហ៊ុន​ពហុ​ជាតិ​…”​។

ប្រទេស​ដែល​មាន​បណ្តាញ​ហេដ្ឋារចនាសម្ព័ន្ធ​និង​ផលិតកម្ម​ស្រាប់​ដូច​ជា​វៀតណាម​នឹង​ក្លាយជា​ប្រទេស​ដែល​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ជាងគេ​នៃ​ការ​ផ្លាស់​ប្តូរ​នេះ​។​ កត្តា​ដែល​សំខាន់​សម្រាប់​ក្រុមហ៊ុន​តូច​និង​ធំ​រួម​មាន​ថា​តើ​អាស៊ាន និង​វៀតណាម​អាច​ផ្តល់​ការ​ចំណាយ​ផលិតកម្ម​ដែល​មាន​ភាព​ប្រកួតប្រជែង​ឬទេ ហើយ​តើ​បច្ចេកវិទ្យា និង​ការ​បង្កើត​ថ្មី​កំពុង​តែ​ជំរុញ​ដល់​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ផលិត​ទេ​។

រដ្ឋាភិបាល​នឹង​ត្រូវ​អប់រំ​ដល់​ក្រុម​ហ៊ុយ​អន្តរជាតិ​ពី​ក្រប​ខណ្ឌ​ច្បាប់ អត្ថប្រយោជន៍​ពន្ធ និង​តំបន់​ពាណិជ្ជកម្ម​សេរី ព្រមទាំង​អភិវឌ្ឍន៍​កំពង់​ផែ និង​ផ្លូវ​រថភ្លើង​ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ដឹក​ជញ្ជូន​ដទៃ​ជាដើម​។ រដ្ឋាភិបាល​អាស៊ាន​ក៏​ត្រូវ​តែ​បង្ហាញ​ពី​ផ្លូវ​សម្រាប់​ការ​ផ្តួចផ្តើម​រយៈពេល​វែង​ក្នុង​ការ​លុប​បំបាត់​ឧបសគ្គ​មិន​មែន​ពន្ធ​ទាក់ទិន​នឹង​លំហូរ​ផលិតផល​ក្នុង​តំបន់​អាស៊ាន​ដែរ ព្រមទាំង​អភិវឌ្ឍន៍​ពលករ​មាន​ជំនាញ និង​ការពារ​សិទ្ធិ​កម្មសិទ្ធិបញ្ញា​ជាដើម​។ (កែ​សម្រួល​ដោយ ៖ បុប្ផា)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ