ដូ​ណា​ល់ ត្រាំ ដុក​អង់គ្លេស​ឱ្យ​ប្រុងប្រយ័ត្ន Huawei ចិន


ទីក្រុង​ឡុ​ង​ដ​ន៍ ៖ ភ្នាក់ងារ​សារព័ត៌មាន Channel News Asia បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ កន្លង​មក​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ របស់​សហរដ្ឋអាមេរិក​បាន​ជំរុញ​ដល់​ចក្រភព​អង់គ្លេស​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​ក្រុមហ៊ុន Huawei ក្នុង​ផ្នែក 5G ។

លោក ត្រាំ បាន​ប្រាប់​ដល់​សារព័ត៌មាន Times កាលពី​ថ្ងៃអាទិត្យ ថា​ចក្រភព​អង់គ្លេស​មាន​ជម្រើស​ជា​ច្រើន​ទៀត ហើយ​ពួក​គេ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ពេល​ដែល​គិត​ពី​សន្តិសុខ​ជាតិ ។

លោក​បាន​បន្ថែម​ថា សហរដ្ឋអាមេរិក​មាន​ក្រុម​ប្រមូល​ព័ត៌មាន​សំខាន់​មួយ​ដែល​សហការ​យ៉ាង​ជិតដិត​ជាមួយនឹង​ចក្រភព​អង់គ្លេស ដូច្នេះ​សហរដ្ឋអាមេរិក​ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ។ ជា​យូរ​មក​ហើយ សហរដ្ឋអាមេរិក​បាន​បង្ហាញ​ពី​ភាព​សង្ស័យ​ថា Huawei ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​ចិន និង​ជា​ការ​គម្រាមកំហែង​សន្តិសុខ​ពិភពលោក ។

រដ្ឋាភិបាល​របស់​អ្នកស្រី​នាយក​រដ្ឋមន្ត្រី Theresa May បាន​បញ្ជាក់​ថា ពួក​គេ​មិន​ទាន់​បាន​សម្រេចចិត្ត​លើ​ការ​ចូលរួម​របស់ Huawei ក្នុង​ការ​ស្ថាបនា​បណ្តាញ 5G ក្នុង​ប្រទេស​អង់គ្លេស​ទេ ។ អ្នកស្រី​នឹង​ចុះ​ចេញពី​តំណែង​ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ ព្រោះតែ​អ្នកស្រី​បរាជ័យ​ក្នុង​ការ​ចរចា​លើ​កិច្ចព្រមព្រៀង Brexit មួយ​មុន​ថ្ងៃ​កំណត់ ។

លោក ត្រាំ បាន​ផ្តល់​យោបល់​ថា នាយក​រដ្ឋមន្ត្រី​បន្ទាប់​គួរតែ​ដើរ​ចេញពី​ការ​ចរចា Brexit ប្រសិនបើ​ពួក​គេ​មិន​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ដែល​ល្អ​ប្រសើរ​ជាង​នេះ​ទេ ។ ថ្ងៃ​តែ​មួយ​ដែល​លោក​ប្រធានាធិបតី ត្រាំ បង្ហាញ​ការ​គាំទ្រ​ដល់​លោក Boris Johnson ដែល​ជា​អតីតរដ្ឋមន្ត្រី​ការ​បរទេស​ឲ្យ​ឡើង​កាន់​តំណែង​របស់​អ្នកស្រី May លោក ត្រាំ បាន​ផ្តល់​យោបល់​ថា លោក Nigel Farage ដែល​ជា​អ្នកគាំទ្រ Brexit ជួយ​ដល់​ការ​ចរចា​ជាមួយ​សហភាព​អ៊ឺ​រ៉ុ​ប ៕

កែសម្រួល​ដោយ ៖ សំណាង

ចុចអាន ៖ នៅ​មិន​ទាន់​អស់ចិត្ត អា​មេ​រិ​ក​ផ្លុំ​ត្រចៀក​កូរ៉េ​ខាងត្បូង​កម្ចាត់ Huawei

ចុចអាន ៖ ត្បក​ហើយ អង្អែល ! អា​មេ​រិ​ក ចាំ​ផ្តើម​កៀងគរ ជប៉ុន

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ