ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំប្រកាសថា អាមេរិកបានវាយប្រហារកម្ទេចកំពង់ផែផលិតនាវារត់ពន្ធគ្រឿងញៀនដ៏ធំមួយនៅវ៉េណេស៊ុយអេឡា

3 ខែ មុន

អា​មេ​រិ​ក​-​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​២៩​ ធ្នូ រួម​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល ​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​ នៅ​និវេសនដ្ឋាន​លោក​ក្នុង​រដ្ឋ​ផ្ល​រី​ដា​ថ្លែង​ថា អា​មេ​រិ​កបាន​វាយប្រហារ​ទីតាំង​ធំ់​របស់​វេ​ណេ​ស៊ុ​យ​អេ​ឡា​ដែល​លោក​ថា ប្រើ​សម្រាប់​ផលិត​បណ្ដា​នាវា​ដែល​ប្រើ​សម្រាប់​រត់ពន្ធ​គ្រឿងញៀន​។…

អា​មេ​រិ​ក​-​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​២៩​ ធ្នូ រួម​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល ​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​ នៅ​និវេសនដ្ឋាន​លោក​ក្នុង​រដ្ឋ​ផ្ល​រី​ដា​ថ្លែង​ថា អា​មេ​រិ​កបាន​វាយប្រហារ​ទីតាំង​ធំ់​របស់​វេ​ណេ​ស៊ុ​យ​អេ​ឡា​ដែល​លោក​ថា ប្រើ​សម្រាប់​ផលិត​បណ្ដា​នាវា​ដែល​ប្រើ​សម្រាប់​រត់ពន្ធ​គ្រឿងញៀន​។

លោក​ត្រាំ​មិន​លាតត្រដាង​ឡើយ​កន្លែង​វាយប្រហារ ហើយ​ក៏​មិន​និយាយ​ដែរ​ថា តើ​ការ​វាយប្រហារ​នោះ​ធ្វើ​ដោយ​ភ្នាក់ងារ​CIA ឬ​ដោយ​កងទ័ព​អា​មេ​រិ​ក​ឡើយ តែ​បញ្ជាក់​ថា​គោលដៅ​វាយប្រហារ​គឺជា​ទីតាំង​កំពង់​ផែ​មួយ​ដែល​ប្រើ​សម្រាប់​រត់ពន្ធ​គ្រឿងញៀន​។ លោក​បន្ត​ថា​មាន​ស្នូរ​ផ្ទុះ​ខ្លាំង​នៅ​ក្នុង​តំបន់​គំ​ពង់​ផែ​កន្លែង​សំចត​បណ្ដា​នាវា​ដឹក​គ្រឿងញៀន​។

ដូច្នេះ​ យើង​វាយប្រហារ​រាល់​នាវា​ទាំងអស់​រួច​ពេល​នេះ​យើង​វាយប្រហារ​តំបន់​នោះ ជា​កន្លែង​ចេញចូល​នៃ​បណ្ដា​នាវា​ដឹក​គ្រឿងញៀន​។ សម្រាប់​ពេល​ន្រេះ​ធានា​ធិ​បតី​អា​មេ​រិ​ក ជា​មនុស្ស​តែ​ម្នាក់​គត់​លើក​ពី​ប្រតិបត្តិការ​នេះ ដែល​ជា​លើក​ដំបូង​តាំងពី​ចាប់ផ្ដើម​អន្តរាគមន៍​របស់​អា​មេ​រិ​ក​ក្នុង​តំបន់​សមុទ្រ​កា​រ៉ា​អី​ុ​បម​ក ដែល​ថា​មាន​ទិស​ដៅ​ប្រឆាំង​ការ​រត់ពន្ធ​គ្រឿងញៀន​។

ចំណែក​រដ្ឋាភិបាល​វេ​ណេ​ស៊ុ​យ​អេ​ឡា​វិញ ពុំ​ទាន់​ធ្វើ​អត្ថាធិប្បាយ​ផ្លូវការ​ណាមួយ​លើ​ការ​វាយ​ប្រហារ​​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ