ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដ្រូនអ៊ុយក្រែនវាយប្រហារនិវេសនដ្ឋានលោកពូទីន​​ លោកត្រាំថា ដូចវាយផ្ទះលោក​ដែរ

1 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ ​ថ្លែង​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ​ ថា ជំហរ​ចរចា​របស់​ក្រុង​មូ​ស្គូ​នឹង​ផ្លាស់​ប្ដូរ បន្ទាប់​ពី​ដ្រូ​ន​អ៊ុយ​ក្រែ​ន​វាយប្រហារ​និវេស​នដ្ឋាន​ប្រ​ធានា ធិ​បតី​រុ​ស្ស៊ី​ ​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ​ឡាវ​រ៉ូ​វ ​ថ្លែង​កាលពី​ថ្ងៃ​ទី​២៩​ធ្នូ​ ថា ជំហរ​ចរចា​របស់​ក្រុង​មូ​ស្គូ​នឹង​ផ្លាស់​ប្ដូរ បន្ទាប់​ពី​ដ្រូ​ន​អ៊ុយ​ក្រែ​ន​វាយប្រហារ​និវេស​នដ្ឋាន​ប្រ​ធានា ធិ​បតី​រុ​ស្ស៊ី​ ​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន នៅ​តំបន់​ណូ​វ​ហ្គោ​រ៉ូ​ដ​ ។

លោក​ឡាវ​រ៉ូ​វ​ថ្លែង​ទៅ​កាន់​ទីភ្នាក់ងារ ព័ត៌មាន​រុ​ស្ស៊ី ​INTERFAX​ ថា សកម្មភាព​នោះ​ ពិត​ណាស់​នឹង​មិន​អាច​គ្មាន​ការ​តបត​វិញ​ឡើយ​ ។ លោក​ចោទប្រកាន់​អ៊ុយ​ក្រែ​ន​ថា​បាន​ប្រើ​ដ្រូ​ន​រយៈ​ឆ្ងាយ​៩១​គ្រឿង សំដៅ​និវេសនដ្ឋាន​ប្រធានាធិបតី ដែល​គេ​ហៅ​ផង​ដែរ​វិមាន​VALDAI កាលពី​យប់​ថ្ងៃ​ទី២៩ ​មក ​៣០ ​ធ្នូ​ ។ លោក​ឡាវ​រ៉ូ​វ​មិន​បាន​បញ្ជាក់​ថា តើ​លោកពូ​ទី​ន​ស្ថិត​ក្នុង​និ​វរ​សន​ដ្ឋា​ន​នោះ ​ពេល​មានការ​វាយប្រហារ​ដែរ ​ឬ​យ៉ាងណា​ឡើយ​ ។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​វ៉ូ​ឡូ​ឌី​មៀរ ​ហ្សេ​ឡេ​ន​ស្គី មាន​ប្រតិកម្ម​ចំពោះ​ការ​អះអាង​នោះ​របស់​ក្រុង​មូ​ស្គូ ដោយ​ចាត់​ទុក​ថា ​ជា​ការ​ភូត​កុហក​ថ្មី​របស់​រុ​ស្ស៊ី ។ ថ្លែង​ទៅ​កាន់​សារព័ត៌មាន​កាលពី​រសៀល​ថ្ងៃ​ទី​២៩ ​ធ្នូ លោក​ហ្សេ​ឡេ​ន​ស្គី​លើក​ឡើង​ថា ច្បាស់​ណាស់​កាលពី​ម្សិលមិញ យើង​បាន​ជួប​ជាមួយ​លោក​ត្រាំ ហើយ​វា​ក៏​ច្បាស់​ដែរ​ថា សម្រាប់​រុ​ស្ស៊ីបើ​គ្មាន​រឿងអាស្រូវ​រវាង​យើង​និង​អា​មេ​រិ​ក ហើយ​យើង​ធ្វើ​ឲ្យ​មានការ​រីក​ចម្រើន វា​គឺជា​បរាជ័យ​មួយ​សម្រាប់​គេ​ ។ រុស្ស៊ី​មិន​ចង់​បញ្ឈប់​សង្គ្រាម​ឡើយ ហើយ​គេ​អាច​បញ្ចប់សង្គ្រាម​បាន ទាល់តែ​ធ្វើការ​គាបសង្កត់​លើ​គេ ​។ ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ថា ​រុ​ស្ស៊ី​​ស្វែងរក​ហេតុផល​នានា​ ។

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​​ក៏​បាន​ព្រមាន​ផង​ដែរ​ថា ការ​អះអាង​របស់​រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី  អាច​​ជា​លេស សម្រាប់​បើក​ការ​វាយប្រហារ​ថ្មី​ៗ ប្រឆាំង​បណ្ដា​គោលដៅ​ស៊ី​​វិល​នៅ​អ៊ុយ​​ក្រែ​ន ក្នុង​នោះ​ មាន​បណ្ដា​អគារ​រដ្ឋាភិបាល​នៅ​ក្រុង​គៀវ​ ។ ពេល​នេះ​ គ្រប់​គ្នា​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ ។ ការ​វាយប្រហារ​អាច​លើ​រដ្ឋធានី​គៀវ ហើយ​អាច​ជ្រើសរើស​បណ្ដា​គោល​សម​ស្រប​នានា ដែល​នោះ​ជា​ការ​គំរាមកំហែង​មួយ​ ។

លោក​ត្រាំ​រិះគន់​ការ​វាយប្រហារ​និវេសនដ្ឋាន​លោកពូ​ទី​ន ប្រធានាធិបតី​អា​មេ​រិ​ក​ លោក​ដូ​ណា​ល់​ត្រាំ  កាលពី​ថ្ងៃ​ទី​២៩​ ធ្នូ បាន​រិះគន់​ការ​វាយប្រហារ​របស់​អ៊ុយ​ក្រែ​ន​ប្រឆាំង​និវេសន​ដ្ឋាន​របស់​លោកពូ​នទី​ន ដែល​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​បដិសេធ​ ។ លោក​ត្រាំ​ថ្លែង​ថា នេះ​មិនមែន​ជា​ពេលវេលា​ល្អ​ឡើយ​ ។ ខ្ញុំ​មិន​ចូល​ចិត្ត​បែប​នេះ​ទេ​ ។ វា​មិនមែន​ជា​រឿង​ល្អ​នោះ​ទេ​ ។ លោក​បន្ត​ថា​ វា​ជា​រឿង​រសើប​សម្រាប់​ពេល​នេះ ។ ការ​វាយប្រហារ​នោះ​វា​ហាក់ដូចជា​ការ​វាយប្រហារ​ប្រឆាំង​ផ្ទះ​លោក​ដែរ​ ។

ទន្ទឹម​នឹង​នេះ​ អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី​កាឡូរី​ន​លី​វីត​ គូសបញ្ជាក់​នា​ថ្ងៃ​ទី​២៩​ ធ្នូ​ ថា លោក​ត្រាំ​និង​លោកពូ​ទី​ន ​បាន​ជួប​គ្នា​តាម​ទូរស័ព្ទ​ផ្ដោត​លើ​ការ​ចរចា​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន​។ លោកស្រី​ថ្លែង​ថា​ បន្ទាប់​ពី​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​នៅ​ផ្ល​រី​ដា លោក​ត្រាំ​បាន​ជួប​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​ជាមួយ​លោកពូ​ទី​ន ដែល​ការ​សន្ទនា​គ្នា​នោះ​មាន​លក្ខណៈ​​វិជ្ជមាន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ