ប្រទេសម៉ិចស៊ិក ៖ យោងតាមអាជ្ញាធរថា រថភ្លើង១ខ្សែដឹកមនុស្ស២៥០នាក់ បានធ្លាក់ពីផ្លូវដែកកាលពីថ្ងៃទី២៨ ធ្នូ នៅរដ្ឋអូអាសាកាភាគខាងត្បូងម៉ិចស៊ិក បណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច១៣នាក់ និងរបួស៩៨នាក់ ។
ក្នុងសេចក្ដីប្រកាសមួយកងម៉ារីម៉ិចស៊ិក ដែលគ្រប់គ្រងផ្លូវរថភ្លើងនេះបញ្ជាក់ថា មនុស្ស១៣៩នាក់រួចផុតពីគ្រោះថ្នាក់នោះ មនុស្ស៩៨នាក់រងរបួស ហើយគួរឱ្យសោកស្ដាយមនុស្ស១៣នាក់បានត្រូវស្លាប់ ។
ខ្សែរថភ្លើងនោះដែលមានក្បាល២ និងទូដឹកអ្នកដំណើរ៤ បានចាកចេញពីក្រុងសាលីណាគ្រូស ជាប់ឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក បានធ្លាក់ពីផ្លូវដែកនៅកូអាតហ្សាកូអាល់កូស ក្នុងរដ្ឋវេរ៉ាគ្រូសនជាប់ឈូងសមុទ្រម៉ិចស៊ិក ។
កងម៉ារីនគូសបញ្ជាក់ថា ធ្វើការជាមួយអាជ្ញាធរដឹកជញ្ជូន ដើម្បីកំណត់ពីមូលហេតុនៃគ្រោះថ្នាក់ និងស្ដារឡើងវិញកិច្ចដំណើរនៃផ្លូវដែកនោះ ៕
ចែករំលែកព័តមាននេះ