ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន២នាក់ ក្រោយ​ឃើញ​ប្រព្រឹត្ត​ជាក់ស្តែង

4 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ចំនួន​២​នាក់​កំពុង​ប្រើប្រាស់​សារធាតុ​ញៀន​ជាក់ស្តែង ត្រូវ​បាន​ប៉ូលិស​ជំនាញ​ស្រុក​បាទី​សហការ​ជាមួយនឹង​កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​កណ្តឹង​ចុះ​បង្ក្រាប​បាន​រួម​ជាមួយនឹង​វត្ថុ​តាង​យក​មក​កសាង​សំណុំរឿង និង​បញ្ជូន​បន្ត​មក​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូ​គ្រឿងញៀន​ដើម្បី​ចាត់ការ​បន្ត​។ ហេតុការណ៍​នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ត្រពាំង​លើក ឃុំ​កណ្តឹង…

ខេត្តតាកែវ ៖ ជនសង្ស័យ​ចំនួន​២​នាក់​កំពុង​ប្រើប្រាស់​សារធាតុ​ញៀន​ជាក់ស្តែង ត្រូវ​បាន​ប៉ូលិស​ជំនាញ​ស្រុក​បាទី​សហការ​ជាមួយនឹង​កម្លាំង​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​កណ្តឹង​ចុះ​បង្ក្រាប​បាន​រួម​ជាមួយនឹង​វត្ថុ​តាង​យក​មក​កសាង​សំណុំរឿង និង​បញ្ជូន​បន្ត​មក​កាន់​ការិយាល័យ​ប្រឆាំង​ការ​ជួញដូ​គ្រឿងញៀន​ដើម្បី​ចាត់ការ​បន្ត​។

ហេតុការណ៍​នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ត្រពាំង​លើក ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ​។

លោក​ង៉ា​ន់ សារី អធិការ​នគរបាល​ស្រុក​បាទី​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​បាន​ឃាត់ខ្លួន​ខាងលើ ក្នុង​នោះ​ម្នាក់​ឈ្មោះ ហ៊ុ​ល តារា ភេទ​ប្រុស អាយុ​២១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ត្រពាំង​លើក ឃុំ​កណ្តឹង ស្រុក​បាទី និង​ម្នាក់​ទៀត​ឈ្មោះ ចាន់ រិ​ទ្ធី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កណ្តឹង​តូច ឃុំ​កណ្តឹង ស្រុក​បាទី​។ ចំណែក​វត្ថុ​តាង​ដកហូត​បាន​មាន​ថ្នាំ​ញៀន​៣​កញ្ចប់​តូច និង​ទូរស័ព្ទ​ដៃ​២​គ្រឿង​ផង​ដែរ​។

ក្រោយ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ប្រើប្រាស់​គ្រឿងញៀន​ពិតប្រាកដ​មែន​។

មន្ត្រី​ការិយាល័យ​ប្រឆាំង​ការ​ជួញដូ​គ្រឿងញៀន​ខេត្ត​បានអោយ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើប្រាស់​ថ្នាំ​ញៀន​ដោយ​ខុសច្បាប់​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តតាកែវ​ចាត់ការ​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ