ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងសង្គ្រាម​ពាណិជ្ជកម្ម​ឆេះ​កាន់តែ​ខ្លាំង ខណៈ​ចិន​វាយបក​អា​មេ​រិ​ក​វិញ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២ ​មិថុនា បាន​បន្តឹង​សំឡេង​ថែម​ទៀត​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ដោយ​បដិសេធ​ការ​ទទួលខុសត្រូវ​លើ​បរាជ័យ​នៃ​ការ​ចរចា ហើយ​ក៏​ពុំ​មើលឃើញ​ច្រកចេញ​នៃ​វិបត្តិ​ក្នុង​ពេល​ខ្លី​មួយ​ដែរ ។ ការ​គំរាមកំហែង​របស់​អា​មេ​រិ​ក​ហ៊ុម​ព័ន្ធ​លោហធាតុ​មួយ​ចំនួនប​ញ្ជូ​ល​ក្នុង​បញ្ជីខ្មៅ​បណ្ដា​សហគ្រាស​បរទេស ដំឡើង​ពន្ធ​…

សហរដ្ឋអាមេរិក​-​ចិន ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២ ​មិថុនា បាន​បន្តឹង​សំឡេង​ថែម​ទៀត​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ដោយ​បដិសេធ​ការ​ទទួលខុសត្រូវ​លើ​បរាជ័យ​នៃ​ការ​ចរចា ហើយ​ក៏​ពុំ​មើលឃើញ​ច្រកចេញ​នៃ​វិបត្តិ​ក្នុង​ពេល​ខ្លី​មួយ​ដែរ ។

ការ​គំរាមកំហែង​របស់​អា​មេ​រិ​ក​ហ៊ុម​ព័ន្ធ​លោហធាតុ​មួយ​ចំនួនប​ញ្ជូ​ល​ក្នុង​បញ្ជីខ្មៅ​បណ្ដា​សហគ្រាស​បរទេស ដំឡើង​ពន្ធ​ និង​ការ​ប្រើ​វោហា​សាសន៍​នៃ​សង្គ្រាម ក្នុង​រយៈពេល​តែ​ប៉ុន្មាន​ថ្ងៃ ក្រុង​ប៉េ​កាំ​ង​ឈាន​យ៉ាង​ម៉ឺ​ង​ម៉ាត់​ទៅ​រក​ការ​វាយបក​វិញជិត​១​ឆ្នាំ​ក្រោយ​ការ​ចាប់ផ្ដើម​ការ​ប្រឈម​មុខ​ដាក់​គ្នា​ខាង​សេដ្ឋកិច្ច​ជាមួយ​ក្រុង​វ៉ា​ស៊ីន​តោន​។

ដោយ​លើក​ពាក្យស្លោក​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត របស់​លោក​ដូ​ណា​ល់​ត្រាំ​សម្រាប់​ដណ្ដើម​អាណត្តិ​ទី​២ អនុរដ្ឋមន្ត្រី​ព័ត៌មាន​ចិន លោក ​GUO WEIMIN​ ថ្លែង​នៅ​ក្រុង​ប៉េ​កាំ​ង​ថា សង្គ្រាម​ពាណិជ្ជកម្ម​នឹង​មិន​ផ្ដល់​អានុភាព​ស៊ី​ដាច់​គេ​ដល់អា​មេ​រិ​ក​ដូច​ពាក្យស្លោក​របស់​លោក​ត្រាំ​ឡើយ ។

លោក ​ដូ​ណា​ល់​ ត្រាំ ​កាលពី​ខែកក្កដា ​ឆ្នាំ​២០១៨ ​បាន​ប្រកាស​ពី​ការ​បង្កើន​ពន្ធគយ​លើ​បណ្ដា​ផលិតផល​ចិន ហើយ​ចិន​បាន​តបត​វិញ​ដោយ​ដំឡើង​ពន្ធគយ​លើ​បណ្ដា​ផលិត​អា​មេ​រិ​ក​នាំ​ចូល​ស្រុក​ខ្លួន​ដែរ​ ។

លោក ​GUO WEIMIN​ និយាយ​ថា ចាប់តាំងពី​ពេល​នោះ​មក​តម្លៃ​ទំនិញ​និង​ការ​ចំណាយ​ខាង​ផលិតកម្ម​មានការ​ឡើង​ខ្ពស់​នៅ​សហរដ្ឋអាមេរិក ហើយ​ការ​នាំ​ចេញ​របស់​ខ្លួន​ទៅ​កាន់​ចិន​មានការ​ចុះ​ថយ រួច​កំណើនសេដ្ឋកិច្ច​ពិភពលោក​រង​ការ​គំរាមកំហែង​ ។

ឯកសារ​មាន​២១​ទំព័រ​ដែល​និយាយ​ពី​ជំហរ​របស់​ចិន​ត្រូវ​បាន​ចេញផ្សាយ​បន្ទាប់​ពី​ការ​ចូល​ជា​ធរមាន​នៃ​ពន្ធគយ​ថ្មី​មាន​ទឹកប្រាក់​សរុប​៦០​ពាន់​លាន​ដុល្លារ នៃ​ផលិតផល​អា​មេ​រិ​ក​នាំ​ចូល​ចិន​ក្នុង​មួយ​ឆ្នាំ​ៗ ជា​ការ​ឆ្លើយ​តប​ចំពោះ​បណ្ដា​ទណ្ឌកម្ម​ចុង​ក្រោយ​របស់​អា​មេ​រិ​ក អនុវត្ត​ចាប់ពី​ដើមខែ​ឧសភា​ទៅ មាន​ទឹកប្រាក់​២០០​ពាន់​លាន​ដុល្លារ​នៃ​បណ្ដា​ផលិតផល​ចិន​ ។

ទន្ទឹម​គ្នា​នេះ​ដែរ​នៅ​ឯ​សិង្ហ​បុរី រដ្ឋមន្ត្រី​ការ​បរទេស​ចិន​អះអាង​ថា ចិន​នឹង​ឆ្លើយ​តប​វិញ​ចំពោះ​ការ​វាយលុក​របស់​អា​មេ​រិ​ក​ ។ រដ្ឋមន្ត្រី​រូប​នោះ​ឧត្ដមសេនីយ​ WEI FENGHE ក្នុង​វេទិកា​អន្តរជាតិ​ស្ដី​ពី​សន្តិសុខ​នៅ​សិ​ង្ហ្​បុរី​អះអាង​ថា ប្រសិនបើ​អា​មេ​រិ​ក​ចង់​និយាយ​គ្នា​នោះ យើង​នឹង​បើកទ្វារ​ចំហ​។ ប្រសិនបើ​គេ​ចង់​បានការប្រឈម​មុខ​ដាក់​គ្នា នោះ​យើង​ត្រៀមខ្លួន​តបត​វិញ​។ លោក​ថា ​អា​មេ​រិ​ក​ជា​អ្នក​ទទួលខុសត្រូវ​លើ​បរាជ័យ​នៃ​ការ​ចរចា ព្រោះតែ​ខ្លួន​កែប្រែ​ការ​ទាមទារ​ជា​ច្រើន​លើក ​។

លោក​ថា ​លោក​ពុំ​ទទួល​បាន​ព័ត៌មាន​លើ​លទ្ធភាព​នៃ​ការ​ជួប​គ្នា​ទ្វេភាគី រវាង​លោក ​ត្រាំ​ និង​សម​ភាគី​ចិន​លោក​ស៊ី​ជី​ន​ពីង នា​ដំណាច់ខែ​មិថុនា​នៅ​ទីក្រុង​តូ​ក្យូ ខាងក្រៅ​កិច្ចប្រជុំ​កំពូល​របស់​G20 ឡើយ ។

ទន្ទឹម​នឹង​ការ​ប៉ះទង្គិច​គ្នា​ខាង​ពា​ណិ​ជ្ច​កម្ម មហា​យក្ស​ទាំង​២​ក៏​មាន​ជម្លោះ​នឹង​គ្នា​ខាង​បច្ចេកវិទ្យា​ទៀត ដោយ​កាលពី​ខែ​មុន​ក្រុង​វ៉ា​ស៊ី​ន​តោនបាន​បញ្ចូល​ក្នុង​បញ្ជីខ្មៅ​ខ្លួន ក្រុមហ៊ុន​តេ​ឡេ​កូ​ម​យក្ស​ចិន ​HUAWEI​ ។ ចំណែក​ក្រុង​ប៉េ​កាំ​ង​បាន​ឆ្លើយ​តប​វិញ ដោយ​កាលពី​ថ្ងៃ​ទី​៣១​ឧសភា​ប្រកាស​ពី​ការ​បង្កើត​បញ្ជីខ្មៅ​មួយ នៃ​បណ្ដា​សហគ្រាស​បរទេស​ដែលរ​កស៊ី​ពុំ​ត្រឹមត្រូវ​ ។

ម្យ៉ាងទៀត​ចិន​បាន​ប្រកាស​ពី​ការ​បង្កើន​ពន្ធគយ​ចាប់ពី​ថ្ងៃ​ទី​១​ មិថុនា​ ទៅពី​១០%​ដល់​២០% និង​រហូត​ដល់​២៥% លើ​ទំនិញ​អា​មេ​រិ​ក​ទាំងអស់​នាំ​ចូល​ចិន ដែល​យកពន្ធ​រួច​ហើយ​តំណាង​ឲ្យ​ទឹកប្រាក់​៦០​ពាន់​លាន​ដុល្លារ នៃ​ការ​នាំ​ចូល​ប្រចាំឆ្នាំ​ ។ ផលិតផល​អា​មេ​រិ​ក​៥៤១០​មុខ​ទាក់ទិន​នឹង​ការ​ដំឡើង​ពន្ធ​បន្ថែម​នោះ ក្នុង​នោះ​២៤៩៣​មុខ​យកពន្ធ​២៥%​ ។

បណ្ដា​ផលិតផល​ទាំងនោះ​មាន​ដូច​ជា ទឹកអប់ គ្រឿង​តុបតែង​កាយ របស់របរ​ចង្ក្រាន​បាយ របស់​របរ​កី​ឡា ឧបករណ៍​ភ្លេង ស្រា ស្រោមអនាម័យ ពេ​ជ្ញ រ៉ូ​បូ​ឧស្សាហកម្ម សំបក​កង់​រថយន្ត ក្រណាត់ ឈើ​ និង​របស់របរ​ក្មេង​លេង​ជាដើម ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ