តោះមកមើលវីដេអូចាប់ខ្លួនជនសង្ស័យដែលរំលោភសម្លាប់ក្មេងប្រុស-ស្រីនៅខេត្តព្រះសីហនុ
- ព្រះវិហារ
ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មានកម្លាំងសមត្ថកិច្ចនៅខេត្តព្រៃវែង ជាច្រើននាក់បានចុះទៅព័ទ្ធចាប់ខ្លួនជនសង្ស័យ២នាក់ ថតរូប ព្រមទាំងថតវីដេអូនៅនឹងផ្ទះជនសង្ស័យតែម្តង ដែលពាក់ព័ន្ធនឹងករណីរំលោភសម្លាប់ក្មេងស្រី-ប្រុស២នាក់បងប្អូននៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយរួចរត់គេចខ្លួនទៅខេត្តព្រៃវែង ហេតុការណ៍ចាប់ខ្លួននេះកើតឡើងកាលពីថ្ងៃត្រង់ ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នេះ ស្ថិតនៅក្នុងភូមិគ្រេីល ឃុំព្រៃខ្នេស ស្រុកមេសាង ខេត្តព្រៃវែង។

បើតាមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មានឲ្យដឹងថា «ជនដៃដល់ត្រូវបានចាប់ហើយនៅស្រុកមេសាង ខេត្តព្រៃវែង និងកំពុងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ហើយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ»។
ពាក់ព័ន្ធករណីនេះ លោកនាយឧត្តមសេនីយ៍ថា តាមបណ្តាញសង្គម Facebook រហូតប្រជាពលរដ្ឋខ្លះបានបញ្ចេញមតិឲ្យសមត្ថកិច្ចពេលចាប់បាន វាយសម្លាប់ចោលទៀតផង ។ ប៉ុន្តែប្រទេសមានច្បាប់ជនដែលប្រព្រឹត្តខុស ត្រូវកាត់ទោសដោយតុលាការ។
គួររំលឹកថា ៖ វែកមុខឃើញហើយ ជនសង្ស័យរំលោភសម្លាប់ក្មេងប្រុស-ស្រីនៅខេត្តព្រះសីហនុ៕ (កែសម្រួលដោយ ៖ បុប្ផា)
(ប្រភពវីដេអូពី ៖ ហ្វេសប៊ុកផេកផ្លូវការរបស់អង្គការ Child Protection Unit)
(ប្រភពពី ៖ បងសារី ខណ្ឌជ្រោយចង្វារ)
















ចែករំលែកព័តមាននេះ