ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វែក​មុខ​ឃើញហើយ ជនសង្ស័យ​​រំលោ.ភ​សម្លា.ប់​ក្មេង​ប្រុស​-​ស្រីនៅ​ខេត្ត​ព្រះ​សីហ​នុ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្ត​ព្រះសីហនុ ៖ បើ​តាម​សេចក្តី​​​រាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច សមត្ថកិច្ច​នៅ​ខេត្តព្រៃវែង​ បាន​ចុះ​ទៅ​ឃាត់​ជនសង្ស័យ​ដែល​​រត់គេច​ខ្លួន​ ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សម្លាប់​ក្មេង​ស្រី​-​ប្រុស​២​នាក់​បងប្អូន​​នៅ​ខេត្ត​ព្រះ​សីហ​នុ រួចរត់គេច​ខ្លួន​ទៅ​ខេត្ត​ព្រៃវែង​ បាន​ហើយ កាលពី​​ថ្ងៃត្រង់…

ខេត្ត​ព្រះសីហនុ ៖ បើ​តាម​សេចក្តី​​​រាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច សមត្ថកិច្ច​នៅ​ខេត្តព្រៃវែង​ បាន​ចុះ​ទៅ​ឃាត់​ជនសង្ស័យ​ដែល​​រត់គេច​ខ្លួន​ ពាក់ព័ន្ធ​នឹង​ករណី​រំលោភ​សម្លាប់​ក្មេង​ស្រី​-​ប្រុស​២​នាក់​បងប្អូន​​នៅ​ខេត្ត​ព្រះ​សីហ​នុ រួចរត់គេច​ខ្លួន​ទៅ​ខេត្ត​ព្រៃវែង​ បាន​ហើយ កាលពី​​ថ្ងៃត្រង់ ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០១៩ ​នេះ ។

បើ​​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​អង្គការ Child Protection Unit បាន​បង្ហោះ​រូបថត​ជន​សង្ស័យ ​និង​សរសេរ​សារ​ថា «​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង២​ដែល​​អ្នក​ទាក់ទង​នឹង​ករណី​រំលោភ និង​សម្លាប់​នៅ​ខេត្ត​ព្រះ​សីហ​នុ​ហើយ​។ អបអរសាទរ​ដល់​ក្រុម​កម្លាំង​ការងារ​។

គួរ​រំលឹកថា ករណី​ជនសង្ស័យ​​រំលោភ​សម្លាប់​ក្មេង​ប្រុស​-​ស្រី​២​នាក់​បងប្អូន​កាលពី​រ៉ោង​០២​រសៀល​ ថ្ងៃទី​​២៩ ឧសភា ស្ថិត​ត្រង់​ចំណុច​ភូមិ​គគី ឃុំ​បិទ​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។ ហើយ​ជន​សង្ស័យ​បាន​​​រំលោភ និង​សម្លាប់​លើ​ក្មេង​ៗ ខណៈ​ឪពុក​ម្តាយ​ចេញ​ទៅ​ធ្វើការ​អស់នោះ​ ក្រោយ​មក​ក្មេងស្រី​រងគ្រោះ​នៅ​​ដង្ហើម​​ក៏​ ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ឧសភា នេះ ក្មេង​ស្រី​រង​គ្រោះជា​បង​បាន​ស្លាប់​បាត់បង់​ជីវិត ខណៈ​ត្រូវ​បាន​យក​សង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ តែ​នៅ​មិន​អាច​ជួយ​ជីវិត​នាង​បាន ។

បើ​តាម​ស្ត្រី​ជា​ម្តាយ​ឱ្យ​ដឹង​ថា កូន​គាត់​ទាំង​២​នាក់​ដែល​រង​គ្រោះ​នេះ ម្នាក់​ស្រី​ឈ្មោះ​ផា ស្រី​ល​ក្ខ័ អាយុ​១០​ឆ្នាំ និង​ម្នាក់​ទៀត​ប្រុស​ឈ្មោះ​ផា សុខ​លី អាយុ​ជាង​២​ឆ្នាំ ។ គាត់​ថា ហេតុការណ៍​នេះ កើតឡើង​ពេល​ដែល​មិន​មាន​មនុស្ស​ចាស់​ចេញ​ទៅ​ធ្វើការ​ខាងក្រៅ​អស់ មាន​តែ​ក្មេង​ៗ​នៅ​ក្នុងផ្ទះ​ប៉ុណ្ណោះ ។

ទាក់ទិន​ករណី​ឃាតកម្ម​នេះ​ផង​ដែរ លោក អ៊ួ​ន ផា ត្រូវជា​ឪពុក​កុមារ​ង​គ្រោះ​ទាំង​២​នាក់​ដែល​ស្លាប់ បាន​រៀប​​រាប់​ថា ក្រុម​គ្រួសារ​របស់​គាត់ មិនមែន​ជា​អ្នក​រស់នៅ​ទីតាំង​កើតហេតុ​នេះ​ទេ គឺ​មានស្រុក​កំណើត​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ដោយ​បាន​មក​ធ្វើការ​សំណង់​នៅ​ក្បែរ​កន្លែង​កើតហេតុ ទើបតែ​ប្រហែល​មួ​យស​ប្តា​ហ៍​តែ​ប៉ុណ្ណោះ ។ លោក​ថា ប្រពន្ធ​គាត់​ជា​កូនកាំបិត​នៅ​ហាង​ចិន ឯ​រូប​គាត់​ធ្វើ​សំណង់ ។ បច្ចុបន្នដោយ​ស្នាក់​នៅផ្ទះ​ជាមួយ​មេជាង​សំណង់ (​ផ្ទះ​កើតហេតុ​) ។

ហើយ​នៅ​ថ្ងៃ​កើតហេតុ គាត់​បាន​ចេញ​ទៅ​ធ្វើការ​សំណង់​តាំងពី​ម៉ោង​០១ រហូត​ម៉ោង​ប្រហែល​០២​ជាង ប្អូនប្រុស​គាត់​ដែល​នោះ​ក្បែរ​នោះ បាន​មក​សួរ​គាត់​ថា ថ្ងៃនេះ​បាត់​អា​លី និង​អា​ល័​ក្ខ ទៅ​ណា​អត់​ឃើញ​មក​លេង​ផ្ទះ ។ បន្ទាប់​មក ប្អូនប្រុស​គាត់​ក៏​ដើរ​សំដៅ​ទៅ​ផ្ទះ​គាត់ ក៏​ឃើញ​កូន​គាត់​ស្លាប់​ក្នុង​ថ្លុកឈាម​បាត់​ទៅ​ហើយ​។

​ប្រភព​បន្ត​ទៀត​ថា ក្មេង​ស្រី​រង​គ្រោះ​ព្រោះ​សង្ស័យ​នៅ​មាន​ដង្ហើម ក៏​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត រួច​​ក៏​បន្ត​មក​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ទៀត តែ​ក៏​នៅ​មិន​អាច​ជួយ​ជីវិត​នាង​បាន​ដដែល ។

ព័ត៌​មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​កាសែត​កោះ​សន្តិ​ភាព៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ