ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​២​រូប ដែល Ronaldo ចង់បាន​នៅ Juventus

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Calcio Mercato បានឱ្យ​ដឹង​ថា ក្លិប​សេះបង្កង់​អ៊ី​តា​លី Juventus នា​ពេល​នេះ កំពុង​តែ​រក​មើល​អ្នក​មក​ជំនួស​កន្លែង​គ្រូបង្វឹក​របស់​លោក Massimiliano Allegri…

តាម​ប្រភព​ព័ត៌មាន Calcio Mercato បានឱ្យ​ដឹង​ថា ក្លិប​សេះបង្កង់​អ៊ី​តា​លី Juventus នា​ពេល​នេះ កំពុង​តែ​រក​មើល​អ្នក​មក​ជំនួស​កន្លែង​គ្រូបង្វឹក​របស់​លោក Massimiliano Allegri សម្រាប់​រដូវ​កាល​ក្រោយ ដោយសារ​តែ​លោក​នឹង​ចាកចេញ​ក្រោយ​បំពេញភារកិច្ច​រយៈពេល​៥​ឆ្នាំ​នៅ Juventus ។

ព័ត៌មាន Rai Sport បាន​ប្រាប់​ថា ជើង​ខ្លាំង​ប្រចាំ​ក្លិប Cristiano Ronaldo បាន​បញ្ចេញមតិ​បង្ហាញ​ពី​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន​ក្នុង​ការ​នាំ​យក​បុគ្គលិក​មួយ​ណា​មក​ធ្វើ​ជា​គ្រូបង្វឹក​សម្រាប់​រដូវ​កាល​ក្រោយ ។ Ronaldo ចង់បាន​លោក Jose Mourinho ដែល​ធ្លាប់​ថ្វើ​ជា​គ្រូបង្វឹក​នៅ Real Madrid និង​លោក Carlo Ancelotti ដែល​កំពុង​តែ​នៅ Napoli ។ កីឡាករ​អាវ​លេខ​៧​រូប​នេះ​ធ្លាប់​ធ្វើ​ជា​កីឡាករ​ក្រោម​បញ្ជា​របស់​គ្រូបង្វឹក Jose Mourinho កាលពី​លេង​នៅ Real Madrid ។ រូបគេ​ចង់ឱ្យ​អតីត​គ្រូបង្វឹក​មក​ធ្វើ​ជា​គ្រូបង្វឹក​នៅ​ក្លិប​បច្ចុប្បន្ន ដែល​ខ្លួន​កំពុង​លេង ។

សារព័ត៌មាន La Gazzetta dello Sport បាន​ប្រាប់​ថា Mourinho មាន​កីឡាករ​ពីរ​នាក់​គាំទ្រ​ឱ្យមក​ធ្វើ​ជា​គ្រូបង្វឹក​នៅ​ក្លិប Juventus​។ ទី​មួយ​គឺ Ronaldo និង ទី​ពីរ​គឺ Jorge Mendes ។ បើ​ទោះបីជា​កាលពី​នៅ​ជ្រក​ក្រោម​ដំបូល​ក្លិប​តែ​មួយ Ronaldo និង Mourinho មាន​ភាព​ល្អក់កករ​ពេល​ជិត​ចប់​នោះ​ក៏​ដោយ Ronaldo ក៏​មិន​បាន​យក​មក​ដាក់​ក្នុង​ចិត្ត​ដែរ ។ វា​ជា​រឿង​យូរលង់​ណាស់​មក​ហើយ ។ តែ​ទោះបីជា Ronaldo បាន​លើក​ឡើង​បែប​នេះ​ក៏​ដោយ​របាយការណ៍​បាន​ប្រាប់​ថា វា​ពិតជា​មិន​អាច​ធ្វើ​ទៅ​បាន​ដោយសារ​តែ​បញ្ហា​ការ​គ្រប់គ្រង​របស់​បុគ្គល​ទាំង​ពីរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ