ឡូយ​ណាស់​! បង្គោល​ខៀវ​មិន​ចង់​ជឿ​ថា ខ្លួន​ហក់​ចូល​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ


រាជធានី​ភ្នំពេញ ៖ ចាត់​ទុក​ថា គួរ​ឱ្យ​សរសើរ​យ៉ាង​ខ្លាំង​ដែល​ការ​ប្រកួត​ជ្រើសរើស​ជើងឯក TV5 Knock out Series by K-Cement រដូវ​កាល​ទី​៥ ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម កាលពី​ថ្ងៃ​ទី​១ មិថុនា កីឡាករ​បង្គោល​ខៀវ ឡុ​ង ណ​ង​សាវ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ក្លាយជា​អ្នក​បាន​ឡើង​វគ្គ​៤​នាក់ ឬ​ហៅ​ថា វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ខណៈ​បង្គោល​ក្រហម ចាន់ សាន់ ដែល​ជា​សិស្ស​ជើង​ខ្លាំង​មក​ពី​ក្លិប​និរោធ​មាន​ជ័យ ក៏​មិនធម្មតា​។

នេះ​ជា​ការ​ប្រកួត​រវាង​អ្នក​ឈ្នះ​ទាំង​៨​នាក់ យក​តែ​៤​នាក់ ក្នុង​ស​ប្ដា​ហ៍​ទី​១​។ អាច​និយាយ​បាន​ថា ពេញ​រយៈពេល​ប្រកួត​៣​ទឹកតែ​ម្ដង ដែល​មួយគូ​នេះ​ត្រូវ​គេ​កត់​សម្គាល់ថា អត់​មាន​កីឡាករ​ខាង​ណា​មិន​សំចៃ​ដៃ ឬ​ទុក​មុខ​ឱ្យ​គ្នា ដោយសារ​តែ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ត្រូវការ​ឡើង​ទៅ​កាន់​វគ្គ​បន្ត ហើយ​មិន​ចង់​ជ្រុះ​ចេញពី​កម្មវិធី​។

បង្គោល​ក្រហម ចាន់ សាន់ ដែល​ជា​កីឡាករ​ជើង​ខ្លាំង និង​មាន​ប្រវត្តិ​ធ្លាប់​ខ្លាំង​ស្ទើរ​គ្រប់​សង្វៀន​មក​ហើយ ត្រូវ​គេ​ឃើញ​បញ្ចេញ​សមត្ថភាព​ខ្លាំង តែ​បង្គោល​ខៀវ នៅ​តែ​ដណ្ដើម​បាន​ជ័យជម្នះ ក្រោយ​ការ​តស៊ូ​។ កីឡា​ករ​បង្គោល​ខៀវ បង្ហាញ​អារម្មណ៍​លោត​កញ្ជ្រោល​សប្បាយ​អរ​ចង់​ហោះ បន្ទាប់​ពី​ត្រូវ​បាន​គណៈ​កម្ម​ការ​ប្រកាស​ថា បាន​ឈ្នះ​ពិន្ទុ ដោយសារ​តែ​គេ​ប្រកាស​ថា មិន​ចង់​ជឿ​ថា ឈ្មោះ​របស់​ខ្លួន​ត្រូវ​បាន​ប្រកាស​ឱ្យ​ជាប់​ក្នុង​វគ្គ​៤​នាក់ ដែល​វគ្គ​កាន់តែ​សំខាន់​ក្នុង​ការ​ប្រកួត​ជើងឯក​។

យ៉ាងណាមិញ លោក​នៅ​តែ​បង្ហាញ​អារម្មណ៍​ភ័យ​ៗ​សម្រាប់​ការ​ប្រកួត​ជម្រុះ​ក្នុង​វគ្គ​បន្ត ដោយ​មិន​ទាន់​ដឹង​ថា នឹង​មានសំណាង​បែប​នឹង​ម្ដងទៀត ឬ​យ៉ាងណា​នោះ​ទេ ខណៈ​ដែល​ការ​ប្រកួត​បើ​លោក​បាន​ឈ្នះ​មួយ​ប្រកួត​ទៀត គឺ​នឹង​ឡើង​ដណ្ដើម​យក​តំណែង​ជើងឯក អម​ដោយ​ទឹកប្រាក់​៤​ពាន់​ដុល្លារ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ