ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត2មានពេទ្យព្យាបាល​តាមភូមិ​ខុស​ច្បាប់ ​បញ្ជូនទៅតុលាការជិត600នាក់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា​កន្លង​ទៅ បាន​ប្រកាស​ឲ្យមន្ទីរ​សុខាភិ បាល​គ្រប់​រាជធានី​-​ខេត្ដ ត្រូវ​ចាត់វិធានការ​ផ្លូវច្បាប់​ដើម្បី​រៀបចំ​ឯកសារ​គតិ​យុ​ត្ត​ប្ដឹង​ទៅ​សាលាដំបូង​រាជ ធានី​-​ខេត្ដ ចំពោះ​អ្នកដែល​ប្រកប​អាជីវកម្ម​ព្យាបាល​ជំងឺ…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា​កន្លង​ទៅ បាន​ប្រកាស​ឲ្យមន្ទីរ​សុខាភិ បាល​គ្រប់​រាជធានី​-​ខេត្ដ ត្រូវ​ចាត់វិធានការ​ផ្លូវច្បាប់​ដើម្បី​រៀបចំ​ឯកសារ​គតិ​យុ​ត្ត​ប្ដឹង​ទៅ​សាលាដំបូង​រាជ ធានី​-​ខេត្ដ ចំពោះ​អ្នកដែល​ប្រកប​អាជីវកម្ម​ព្យាបាល​ជំងឺ និង​ដើរ​ចាក់ថ្នាំ​ខុសច្បាប់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ជា​ប្រយោជន៍​ដើម្បី​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ ។ យោង​តាម​លិខិត​របស់​ក្រសួងសុខាភិ បាលបាន​ឲ្យ​ដឹង​ថា ការ​ប្រកាស​ចាត់វិធានការ​នេះ​ ខណៈដែល​ក្រសួង​សង្កេត​ឃើញ​ថា នៅ​មាន​អ្នក​ប្រកប​អាជីវកម្ម​ព្យាបាល​ជំងឺ និង​ដើរ​ចាក់​ថ្នាំ​ខុសច្បាប់ បណ្ដាល​ឲ្យ​ខាតបង់​ថវិកា ប៉ះពាល់​ដល់​សុខភាព និង​ឈាន​ដល់​បាត់​បង់ជីវិត​ប្រជាពលរដ្ឋ​ទៀត​ផង ។

ដើម្បី​ឈាន​ទៅ​លុប​បំបាត់​ទាំងស្រុង​នូវ​សេវា​សុខាភិបាល​ខុសច្បាប់ ក្រសួងសុខាភិបាល​បាន​ស្នើ​ឲ្យ ថ្នាក់ ដឹកនាំ​នៅ​តាម​មន្ទីរ​សុខាភិបាល​គ្រប់​រាជធានី​-​ខេត្ដ ចាត់ចែង​តាម​ផ្លូវច្បាប់ ដើម្បី​រៀបចំ​ឯក​សារគតិ​យុ​ត្ដ​ប្ដឹង​ទៅ​សាលាដំបូង​រាជធានី​-​ខេត្ដ ចំពោះ​អ្នក​ដែល​ប្រកប​អាជីវកម្ម​ព្យាបាល​ជំងឺ និង​ដើរ​ចាក់​ថ្នាំ​ខុសច្បាប់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ។

តាម​ចំនួន​តួលេខ​គួរ​ឱ្យ​ភ្ញាក់ផ្អើល គឺ​យ៉ាង​ហោច​ណាស់​ពេទ្យ​ឥត​ក្រប​ខណ្ឌ​ដែល​ប្រកប​អាជីវ​កម្ម​ព្យាបាល​ជំងឺ និង​ដើរ​ចាក់​ថ្នាំ​តាម​ភូមិ​ជិត ៦០០​នាក់ ត្រូវ​បាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ​និង​ខេត្តស្វាយរៀង​ប្ដឹង​ទៅ​តុលា​ការ ក្នុង​សំណុំ រឿង​ដូច​គ្នា គឺ​គ្រូពេទ្យ​ទាំងនោះ​ព្យាបាល​ជំងឺ​តាម​ភូមិ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​សុខាភិបាល​ខេត្ត ក្នុង​នោះ​ខេត្ត​ត្បូងឃ្មុំ​មាន​ចំនួន​១៤៨​នាក់ និង​ខេត្តស្វាយរៀង​មាន​ចំនួន​៣៩៤​នាក់ ។ គ្រាន់តែ​២​ខេត្ត​ច្រើន​ដល់​ម្លុ​ឹ​ង​ទៅ​ហើយ ចុះ​តាម​បណ្តា​ខេត្ត​២៤​ទៀត​មាន​ចំនួន​ប៉ុន្មាន​ទៅ ?

យោង​តាម​បណ្តឹង​នោះ សាលាដំបូង​ខេត្តត្បូងឃ្មុំ បាន​បញ្ចប់​ការ​សាកសួរ​ជន​ត្រូវ​ចោទ​មួយ​ចំនួន​នៅ​ក្នុងស្រុក​មេមត់ និង​ស្រុក​អូ​រាំង​ឪ ត្រឹម​ថ្ងៃ​ទី​២៧ ខែឧសភា ។ អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​(RFI) កាលពី​ថ្ងៃ​អង្គារ​ទី​២៨ ខែឧសភា​ថា សំណុំ​រឿង​គ្រូពេទ្យ​ក្នុងស្រុក​អូរ​រាំង​ឪ ត្រៀម​ប្រកាសសាលក្រម​នៅ​ថ្ងៃ​ទី​២០ ខែមិថុនា​ខាង​មុខ ខណៈ​សំណុំរឿង​គ្រូពេទ្យ​ក្នុងស្រុក​មេមត់ ត្រៀម​ប្រកាស​នៅ​ថ្ងៃ​ទី​១២​ខែមិថុនា ក្នុង​បទ​ចោទ​តែ​មួយ គឺ «​បើក​សេវា​ឯកជន​ដោយ​ខុសច្បាប់ យោងតាម​​មាត្រា​៦​និង​មាត្រា​១៣​នៃ​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​វិជ្ជាជីវៈ​ឯកជន​និង​វិស័យ​វេជ្ជសាស្ត្រ​» ។ បើ​តាម​គម្រោង សាលាដំបូង​នឹង​កោះហៅ​ពេទ្យ​ទាំងនោះ​ម្ដង​មួយ​ស្រុក​ៗ​រហូត​ដល់​គ្រប់​ស្រុក​ក្នុង ខេត្ត​ត្បូងឃ្មុំ ដើម្បី​សាកសួរ​អំពី​អាជីវកម្ម​ខុសច្បាប់​របស់​ពួក​គ ។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ត្បូងឃ្មុំ លោក កែវ វណ្ណៈ ត្រូវ​បាន​វិទ្យុ​ដដែល​ដកស្រង់​សម្តី​ថា សំណុំរឿង​គ្រូពេទ្យ​១៤៨​នាក់ ដែល​ត្រូវ​សាលាដំបូង​កោះហៅ ក្នុង​សំណុំរឿង​ព្យាបាល​ជំងឺ​តាម​ភូមិ​គ្មាន​ច្បាប់​អនុញ្ញាត បាន​កើត​មាន​តាំង​តែ​ពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ​។ ប៉ុន្តែ​ដោយសារ​ពួក​គេ​មិន​ស្ដាប់​តាម​ការ​អប់រំ​និង​ណែនាំ ទើប​មន្ទីរ​ប្ដឹ​ងេ​ទ្យ​ទាំងនោះ​ទៅ​តុលាការ​ក្នុង​ឆ្នាំ​២០១៧ ។ ប៉ុន្តែ ជា​នីតិវិធី តុលាការ​បាន​កោះហៅ​ពួក​គេ​នៅ
ក្នុង​ឆ្នាំ​២០១៩​នេះ ស្រប​ពេល​ដែល​ក្រសួងសុខាភិបាល​ក៏​បាន​ចេញ​លិខិត​ឱ្យ​ជំរឿន​ការងារ​នេះ ។ លោក​ប្រធាន​មន្ទីរ​អះអាង​ថា តាំងពី​ឆ្នាំ​២០១៥​មក​ដល់​ពេល​នេះ មន្ទីរ​បាន​ធ្វើការ​បោសសម្អាត​ពេទ្យ​ដែល​ព្យាបាល​ជំងឺ​តាម​ភូមិ​គ្មាន​ច្បាប់​អនុញ្ញាត​ជា​បន្តបន្ទាប់ ។

ចំណែក​នៅ​ខេត្តស្វាយរៀង ប្រធាន​មន្ទីរ​សុខាភិ​បាល​ខេត្ត​នេះ​ក៏​បាន​បញ្ជូន​ឈ្មោះ​ពេទ្យ​ចំនួន​៣៩៣​នាក់ ដែល​ប្រកប​របរ​ដើរ​ព្យាបាល​ជំងឺពលរដ្ឋ​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ទៅ​សាលាដំបូង​ខេត្ត​ដែរ កាលពី​ពេល​ថ្មី​ៗ​នេះ ។ លោក​វេជ្ជបណ្ឌិត កែរ រ​ដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២៤ ខែឧសភា​ថា អ្នក​ដើរ​ចាក់​ថ្នាំ​គ្មាន​សញ្ញាបត្រ និង​គ្មាន​ច្បាប់​អនុញ្ញាត​តែងតែ​លួចលាក់​ដើរ​ព្យាបាល​និង​ចាក់​ថ្នាំ​តាម​ផ្ទះ ដោយ​ចាក់​ថ្នាំ​និង​ដាក់​សេរ៉ូម ។

លោក​បន្ត​ថា មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​អ្នក​រកស៊ី​ដើរ​ចាក់​ថ្នាំ គ្មាន​សញ្ញាប​ត្រ​និង​គ្មាន​ច្បាប់​អនុញ្ញាត តាម​បណ្តាញ​សារព័ត៌មាន តាម​មណ្ឌល​សុខ​ភាព និង​តាម​ឃុំ សង្កាត់នៅ​ក្នុង​ខេត្ត ។ មន្ទីរ​សុខា​ភិបាល​ខេត្ត បាន​រៀបចំ​បែបបទ​ធ្វើ​ពាក្យបណ្តឹង​ចំពោះ​អ្នក​ដែល​រកស៊ី​ដើរ​ចាក់​ថ្នាំ​គ្មាន​សញ្ញាបត្រ​និង​គ្មាន​ច្បាប់​អនុញ្ញាត​ពី​មន្ទីរ​សុខាភិបាល​ឬ​ពី​ក្រសួងសុខា​ភិបាល​ទាំងអស់​ក្នុង​ខេត្តស្វាយរៀង ៕

អត្ថបទសរសេរ ដោយ