ខេ​មរ​បុត្ត​មានអម្បូរ​ថ្លៃថ្នូរ​គឺ​ត្រង់​បាន​ឈ្មោះ​ល្អ​នេះឯង


អក្ខរ​ព្យញ្ជនៈ​ទាំង​៣៣​តួ​ត្រូវ​បាន​បែងចែក​ទៅ​តាម​កម្លាំង​ថ្ងៃ​ទាំង​៧​ងាយស្រួល​លោក​អ្នក​ជ្រើសរើស​ឈ្មោះ​កូន​ឱ្យ​ត្រូវ​ទៅ​តាម​តម្រា​ក្បួនច្បាប់ ៖
ថ្ងៃ​ចន្ទ​មាន​អក្សរ​៥​តួ ក ខ គ ឃ ង​, ថ្ងៃ​អង្គារ​មាន​អក្សរ​៥​តួ ច ឆ ជ ឈ ញ​, ថ្ងៃ​ពុធ​មាន​អក្សរ​៥​តួ ដ ឋ ឌ ឍ ណ​, ថ្ងៃ​ពុធ​ពេល​យប់​មាន​អក្សរ​៤​តួ យ រ ល វ​, ថ្ងៃ​ព្រហស្បតិ៍​មាន​អក្សរ​មាន​អក្ស​៥​តួ ប ផ ព ភ ម​, សុក្រ​មាន​អក្សរ​៣​តួ ស ហ ឡ​, ថ្ងៃ​សៅរ៍​មាន​អក្សរ​៥​តួ ត ថ ទ ធ ន និង​អាទិត្យ​មាន​អក្សរ ៨​តួ អ អា អិ អី អុ អូ អេ អោ ។ តទៅ​នេះ​នឹង​មានការ​ស្រាវជ្រាវ​រាវរក​ឈ្មោះ​ដែល​មាន​សំឡេង​ពីរោះ​និង​មាន​ន័យ​ជ្រៅ​តាំងពី​អក្សរ ក រហូត​ដល់​អក្សរ អ ហើយ​លោក​អ្នក​អាច​យកឈ្មោះ​ណាមួយ​មក​ដាក់​ឈ្មោះ​ឱ្យ​កូន​បាន​តាម​សញ្ញា​ចូល​ចិត្ត​ចុះ ។

ឈ្មោះ​កង​- ជា​នាម​កូនស្រី​ក៏​បាន កូនប្រុស​ក៏​បាន​មិន​ខុសឆ្គង​អ្វី​ទេ​។ កង ប្រដាប់​អ្វីមួយ​មាន​រាង​ជា​រង្វង់​មូល​សម្រាប់​ពាក់ ឧ​. កងដៃ កងជើង ក្រវិល ចិញ្ចៀន …​។ ឈ្មោះ​កង​ជា​មនុស្ស​មានសំណាង​ខ្ពស់​ខាង​ទ្រព្យសម្បត្តិ ។

កណ្ឌ​- (​អាន​ថា កាន់​) មាន​ន័យ​ថា ព្រួញ​, គ្រាប់​, ដងទង់​, ដើមឈើ​, ឈ្មោះ​កណ្ឌ​ជា​អ្នក​រហ័សរហួន និង​មាន​រាសី​ខ្ពស់ ។

កតិកា​- សេចក្តី​ប្រាថ្នា​, ការ​ប្តេជ្ញា​ចិត្ត ។ នាម​កូនប្រុស​ដែល​មានចិត្ត​មុះ​មុត អង់អាច​ក្លាហាន កិច្ចការ​អ្វី​យក​ការ​ដាច់ខាត​ជា​ធំ តែបើ​ជា​កូនស្រី​វិញ ក៏​គឺជា​អ្នក​ដែល​ចូល​ចិត្ត​ធ្វើការ​ច្រើន​ជាង​និយាយ ។

កត្តា​- មាន​ន័យ​ថា អ្នក​ផ្តើម​ធ្វើ អ្នក​ធ្វើ​។ គេ​ជា​មនុស្ស​ចូល​ចិត្ត​ចាប់ផ្តើម​ធ្វើ​ការងារ​អ្វីមួយ​យ៉ាង​ប្រាកដប្រជា​ដោយ​សេចក្តី​ហ្មត់ចត់​បំផុត ។

កន​- អាច​ជា​នាម​កូនប្រុស ឈ្មោះ​នេះ​គេ​ឃើញ​មាន​ច្រើន​គួរសម ជា​នាម​មេទ័ព​ដែល​មាន​ងារ​ជា​ហ្លួង​ព្រះស្តេច​កន ជា​អ្នក​ជោគជ័យ​ក្នុង​ចម្បាំងរាំងជល​នានា ។

កនិដ្ឋា​- មាន​ន័យ​ថា ប្អូន​, ប្អូន​ពៅ​, ប្អូន​តូច ដែល​ភាគច្រើន​ប្រើ​សម្រាប់​តែ​កូនស្រី​ប៉ុណ្ណោះ ជា​ឈ្មោះ​កូនស្រី​ដែល​គួរ​ឱ្យ​ស្រឡាញ់​បំផុត ។

ករុណា​- សេចក្តី​អាណិតអាសូរ សូម​មាន​ក្តី​អាសូរករុណា​ចំពោះ​ខ្ញុំ​ផង​។ ករុណា​ជា​ឈ្មោះ​ល្អ​មាន​ន័យ​ជ្រៅ អាច​ជា​នាម​ទាំង​កូនប្រុស​និង​កូនស្រី​ដែល​មាន​ចរិយា​ទន់ភ្លន់ ។

កវី​- អ្នកប្រាជ្ញ​ដែល​មានចំណេះ​វិជ្ជា​ជ្រៅជ្រះ ពិសេស​ខាង​តែង​កាព្យ​ឃ្លោង​គឺជា​អ្នកប្រាជ្ញ​ខាង​សម្តី អ្នក​កវីនិពន្ធ ។ នៅ​មាន​ត​…

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ