ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វម៉្លេះ! ចាប់​ប្រពន្ធ​ព្យួរ​.ក​សម្លា.ប់ ក្រោយ​ពី​​ធ្វើតេស្ត​ឈាមរួច

4 ឆ្នាំ មុន

ប្រទេស​ប៉ា​គី​ស្ថាន ៖ បើ​តាម​ប៉ូលិសបាន​​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩ ​ឧសភា​ថា បុរស​ម្នាក់​បាន​ចាប់​ប្រពន្ធ​ព្យួរ​.ក​សម្លាប់ ក្រោយ​ពី​ការ​ធ្វើតេស្ត​ឈាម​ប្រពន្ធ​រូប​នោះ​ដឹង​ថា មាន​ផ្ទុក​វីរុស​អេ​ដស៍​ក្នុង​តំបន់​មួយ​នា​ភាគ​ខាងត្បូង​ប៉ា​គី​ស្ថាន ដែល​នា​ពេល​ថ្មី​ៗ​នេះ រង​ការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​ជំងឺអេដស៍ មក​ពី​សេវាកម្ម​សុខាភិបាល​មិនល្អ​។…

ប្រទេស​ប៉ា​គី​ស្ថាន ៖ បើ​តាម​ប៉ូលិសបាន​​រាយការណ៍​កាលពី​ថ្ងៃ​ទី​២៩ ​ឧសភា​ថា បុរស​ម្នាក់​បាន​ចាប់​ប្រពន្ធ​ព្យួរ​.ក​សម្លាប់ ក្រោយ​ពី​ការ​ធ្វើតេស្ត​ឈាម​ប្រពន្ធ​រូប​នោះ​ដឹង​ថា មាន​ផ្ទុក​វីរុស​អេ​ដស៍​ក្នុង​តំបន់​មួយ​នា​ភាគ​ខាងត្បូង​ប៉ា​គី​ស្ថាន ដែល​នា​ពេល​ថ្មី​ៗ​នេះ រង​ការ​ឆ្លង​រាលដាល​ខ្លាំង​នៃ​ជំងឺអេដស៍ មក​ពី​សេវាកម្ម​សុខាភិបាល​មិនល្អ​។

​ជន​រង​គ្រោះជា​នារី​ម្នាក់​អាយុ​៣២​ឆ្នាំ មានកូន​៤​នាក់ រស់នៅ​ក្នុងភូមិ​មួយ​នៃ​ស្រុក​SHIKARPUR ត្រូវ​បាន​ប្ដី​ខ្ទប់មាត់​ហើយ​ចាប់​ព្យួរ​ក​នៅ​នឹង​ដើមឈើ​មួយ​ដើម​មុខ​ផ្ទះ​។ បុរស​ជា​ប្ដី​ដែល​សង្ស័យ​ភរិយា​លួច​មាន​ប្រុស​ក្រៅ ត្រូវ​បាន​ចាប់ខ្លួន ចំណែក​អ្នក​រួម​ដៃ​ដែល​ជួយ​ចាប់​ព្យួរ​ក​កំពុង​រត់គេច​ខ្លួន​។ ស្រុក​SHIKARPUR​ស្ថិត​នៅ​ជិត​តំបន់​RATODERO ដែល​នៅ​ទីនោះ​មនុស្ស​៦៨១​នាក់ ក្នុង​នោះ​មាន​កុមារ​៥៣៧​នាក់​មាន​អាយុ​ពី​២​ទៅ​១២​ឆ្នាំ ត្រូវ​បាន​ធ្វើតេស្ត​ឈាម រក​ឃើញ​មាន​ផ្ទុក​វីរុស​អេ​ដស៍​។ នេះ​បើ​តាម​តួលេខ​ផ្លូវការ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៦​ឧសភា​។

ខេត្ត​SINDH​ដែល​មានស្រុក​SHIKARPUR​និង​RATODERO ចាប់តាំងពី​យូរ​មក​ហើយ​ជា​ខេត្ត​ក្រីក្រ​បំផុត ហើយ​ប្រជាជន​មានការ​យល់​ដឹង​និង​ទទួល​ការ​អប់រំ​តិច ជា​តួ​ទៅ​ទទួល​បានការ​ផ្សព្វផ្សាយ​តិចតួច ពី​ការ​ចម្លង​វីរុស​អេ​ដស៍​។ ការ​ប្រើ​សេ​រ៉ាំង​ចាក់​ថ្នាំ​រួម​គ្នា​ឬ​សេ​រ៉ាំ​ង​ចាស់​អាច​ជា​មូលហេតុ​សំខាន់​មួយ​នៃ​ការ​ឆ្លង​ជំងឺ​នោះ​។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ZAFAR MIRZA ទីប្រឹក្សា​ខាង​សុខាភិបាល​របស់​នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក​អី​ុ​ម​រ៉ា​ន​ខាន់​។ លោក​បន្ត​ថា​មនុស្ស​ជាង​២១.០០០​នាក់ បាន​ធ្វើតេស្ត​ឈាម​ក្នុង​តំបន់​នោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ