ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់គ្នាអាណិតខ្លាំងណាស់​​…នាំថវិកាជូន​ឪពុក-ម្តាយសពក្មេងប្រុស-ស្រី

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ដោយ​ក្តីសោកសៅ និងអាណិត​ជាពន់ពេក​ដល់ក្រុមគ្រួសារសព​​​ក្មេង​ដែលរងគ្រោះ​​ក្នុង​ករណីឃាត​កម្មរំលោភសម្លាប់ ​​ថ្នាក់ដឹកនាំ​ស្រុក​ព្រៃ​នប់ ក៏នាំ​យក​ថវិកា​ចំនួន​១​លាន​រៀល​របស់លោក​​ន​ង វាសនា ​អ្នកតំណាង​រាស្ត្រ និង​ថវិកា​​ចំនួន​១​លាន​រៀល​ទៀត​របស់លោក​សាយ សំ​អាល់…

ខេត្តព្រះសីហនុ ៖ ដោយ​ក្តីសោកសៅ និងអាណិត​ជាពន់ពេក​ដល់ក្រុមគ្រួសារសព​​​ក្មេង​ដែលរងគ្រោះ​​ក្នុង​ករណីឃាត​កម្មរំលោភសម្លាប់ ​​ថ្នាក់ដឹកនាំ​ស្រុក​ព្រៃ​នប់ ក៏នាំ​យក​ថវិកា​ចំនួន​១​លាន​រៀល​របស់លោក​​ន​ង វាសនា ​អ្នកតំណាង​រាស្ត្រ និង​ថវិកា​​ចំនួន​១​លាន​រៀល​ទៀត​របស់លោក​សាយ សំ​អាល់ ​ប្រធាន​ក្រុមក​ារងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្ត​ព្រះ​សីហ​នុ ស​រុ​បមាន​​​២​លាន​រៀល រួម​ទាំង​ថវិកា​​មួយ​ចំនួន​​ទៀត​របស់​ក្រុម​កា​ងារ​ស្រុក​ព្រៃ​នប់ យក​ទៅ​ឧបត្ថម្ភ​ជូន​​ដល់គ្រួសារ​សព​នេះ ។

គួរបញ្ជាក់​ថា ករណីឃាតកម្ម​នេះ បានកើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី២៩ ​ឧសភា លើ​ក្មេង​ប្រុស​-ស្រី​២​នាក់​បងប្អូនម្នាក់ជាបងស្រី​ឈ្មោះ​​ផា ស្រី​ល័ក្ខ និងម្នាក់​ទៀត​ជាប្អូនប្រុសឈ្មោះ​ផា សុខ​លី​ ត្រូវបានឃាតករ​​សម្លាប់​យ៉ាងឃោរឃៅបំផុត ។ ​ក្មេងស្រី​ជាបង​ត្រូវបានឃាតករ​​​រំលោភ​ផងដែរ កើត​ឡើងនៅ​ភូមិ​គគី ឃុំ​បិត​ត្រាង​ ស្រុក​ព្រៃ​នប់ ​ខេត្ត​ព្រះ​សីហ​នុ​ ។ គួររំលឹកថា ៖ ទោះ​កំពុង​លាក់ខ្លួន…តែសមត្ថកិច្ច​កំណត់​រួចហើយ

​បច្ចុប្បន្ន​ សមត្ថកិច្ច​គ្រប់​ផ្នែក​កំពុង​ស្វះ​ស្វែងរក​ចាប់​ជនល្មើស​នោះឱ្យតែទាល់តែបាន ខណៈ​កម្លាំង​​បាន​​​ច​កំណត់​អត្តសញ្ញាណជន​នោះ​បាន​ហើយ​ ។ គួររំលឹកថា៖ ប្រឹងសង្គ្រោះជីវិតខ្លាំងណាស់… តែក៏នៅ​មិនអាច​ជួយ​​នាង​​តូច​បាន​

អត្ថបទសរសេរ ដោយ