ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឹងសង្គ្រោះជីវិតខ្លាំងណាស់… តែក៏នៅ​មិនអាច​ជួយ​​នាង​​តូច​បាន​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បន្តឱ្យ​ដឹង​ លើ​ករណី​​​សង្ស័យ​រំលោភសម្លាប់​លើក្មេងៗ ខណៈ​ឪពុក​ម្តាយ​ចេញ​​ទៅធ្វើការអស់នោះ ​នៅ​ព្រឹកថ្ងៃទី៣០ ឧសភា នេះ ​ក្មេង​ស្រី​រង​គ្រោះជាបង​​​បាន​ស្លាប់​បាត់​បង់​ជីវិត​ហើយ ​ខណៈត្រូវបានយកសង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យរាជធានីភ្នំពេញ​…

ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍បន្តឱ្យ​ដឹង​ លើ​ករណី​​​សង្ស័យ​រំលោភសម្លាប់​លើក្មេងៗ ខណៈ​ឪពុក​ម្តាយ​ចេញ​​ទៅធ្វើការអស់នោះ ​នៅ​ព្រឹកថ្ងៃទី៣០ ឧសភា នេះ ​ក្មេង​ស្រី​រង​គ្រោះជាបង​​​បាន​ស្លាប់​បាត់​បង់​ជីវិត​ហើយ ​ខណៈត្រូវបានយកសង្គ្រោះ​បន្ត​នៅ​មន្ទីរពេទ្យរាជធានីភ្នំពេញ​ តែនៅមិនអាច​ជួយ​ជីវិតនាង
បាន ។

គួរ​រំលឹក​ថា ឃាត​កម្ម​ដ៏​សាហាវ​ខាងលើ គឺជា​ករណី​ថ្មី​មួយទៀត​​ បង្ក​ឱ្យ​​ការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០២​រសៀល​ថ្ងៃ​ទី​២៩ ឧសភា ស្ថិត​ត្រង់​ចំណុច​ភូមិ​គគី ឃុំ​បិទ​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ។

បើ​តាម​ស្ត្រី​ជា​ម្តាយឱ្យ​ដឹង​​ថា កូន​គាត់​ទាំង​២​នាក់​ដែល​រង​គ្រោះ​នេះ ម្នាក់​ស្រី​ឈ្មោះ​ផា ស្រី​ល​ក្ខ័ អាយុ​១០​ឆ្នាំ និង​ម្នាក់​ទៀត​ប្រុស​ឈ្មោះ​ផា​ សុខ​លី​ អាយុ​ជាង​២​ឆ្នាំ ​។ គាត់ថា ហេតុ​ការ​ណ៍​នេះ កើតឡើង​ពេល​ដែល​មិន​មាន​មនុស្ស​ចាស់ចេញ​ទៅ​ធ្វើការខាងក្រៅ​អស់ មាន​តែ​ក្មេង​ៗ​នៅ​ក្នុងផ្ទះ​ប៉​ុណ្ណោះ ។ ​

​ទាក់ទិន​​ករណី​ឃាតកម្ម​នេះ​ផង​ដែរ លោក អ៊ួ​ន ផា ត្រូវជា​ឪពុក​កុមារ​ង​គ្រោះ​ទាំង​២នាក់ដែលស្លាប់ ​បាន​រៀបរាប់​ថា ក្រុម​គ្រួសារ​របស់​គាត់​ មិនមែន​ជា​អ្នក​រស់នៅ​ទីតាំង​កើតហេតុ​នេះ​ទេ គឺ​មានស្រុក​កំណើត​ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ​ដោយ​បាន​មក​ធ្វើការ​សំណង់​នៅ​ក្បែរ​កន្លែង​កើតហេតុ ទើបតែ​ប្រហែល​មួ​យ​ស​ប្តា​ហ៍​តែ​ប៉ុណ្ណោះ ។ លោកថា ​​​ប្រ​ព​ន្ធគាត់​ជា​កូនកាំបិត​នៅ​ហាង​ចិន ឯ​រូប​គាត់​ធ្វើ​សំណង់ ។

បច្ចុបន្ន ដោយ​ស្នាក់​នៅផ្ទះ​ជាមួយ​មេជាង​សំណង់ ​(​ផ្ទះ​កើតហេតុ​)​ ។​ ហើយ​នៅ​ថ្ងៃ​កើតហេតុ​ គាត់​បាន​ចេញ​ទៅ​ធ្វើការ​សំណង់​តាំងពី​ម៉ោង​០១ រហូត​ម៉ោង​ប្រហែល​០២​ជាង ប្អូនប្រុសគាត់​ដែល​នោះ​ក្បែរ​នោះ បាន​មក​សួរ​គាត់​ថា ថ្ងៃនេះ​បាត់​អា​លី និង​អា​ល័​ក្ខ ​ទៅ​ណា​អត់​ឃើញ​មក​លេង​ផ្ទះ ។ បន្ទាប់​មក​ ប្អូនប្រុស​គាត់​ក៏​ដើរ​សំដៅ​ទៅ​ផ្ទះ​​គាត់ ក៏ឃើញ​កូន​​គាត់ស្លាប់​ក្នុង​ថ្លុកឈាម​បាត់ទៅហើយ។

ប្រភពបន្តទៀតថា ​ក្មេង​ស្រីរងគ្រោះ​ព្រោះសង្ស័យនៅមានដង្ហើម​ ក៏​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត រួចក៏បន្តមកមន្ទីរពេទ្យរាជធានីភ្នំពេញទៀត តែ​ក៏នៅមិនអាចជួយជីវិតនាងបានដដែល ។​ អ្វីដែលសោក​ស្តាយបំផុតនោះ ​ប្រសិន​ក្មេង​ស្រី​រង​គ្រោះ​នៅ​មានជីវិត នោះពិតជា​ចង្អុលមុខ​ឃាតករ​នោះបានមិនខាន ​។

​លោក​វរសេនីយ៍ទោ ហួ យ៉ៃ អធិការ​នគរបាល​ស្រុក​ព្រៃ​នប់បាន​បញ្ជាក់​​ដែរ​ថា​ ករណីនេះ ​​ស​ង្ស័យ​ថា ​​ឃាត​ករដែលរំលោភ​ក្មេង​ស្រី​រួច​សម្លាប់​ក្មេង​ៗ​នៅ​ក្នុងផ្ទះ​នោះ ស្ថិត​ក្នុង​តំបន់​​ជិត​វត្ត​អូរ​ត្រេះ​ ភូមិ​សាស្ត្រ​ឃុំ​បិត​ត្រាង​ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ​ ។ ​ទោះបីនៅទីណាក៏ដោយ កម្លាំងតាមស្វែងរក​ជន​ដៃដដល់នោះ​ឱ្យ​ទាល់​​បាន ។ (សម្រួលដោយ៖ ស្រីណា​)


អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ