កម្ពុជា​ត្រៀមខ្លួន​រួចរាល់​ស្វាគមន៍​ប៉ា​គី​ស្ថាន​លើក​ដំបូង​


រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដី ជូនដំណឹង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៦ មិថុនា ខាង​មុខ​នេះ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​វគ្គ​ជម្រុះ World Cup Quatar 2022 និង Asian Cup 2023 នៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយ​ត្រូវ​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​ប៉ា​គី​ស្ថាន​នៅ​វេលា​ម៉ាង​៦​និង​៣០​នាទី​ល្ងាច​។

លោក ឆាំង ពិសិដ្ឋ មន្ត្រី​គណៈកម្មការ​បច្ចេកទេស​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានឱ្យ​ដឹង​ថា នេះ​ជា​ការ​ប្រកួត​ជើង​ទី​១​រវាង​ក្រុម​ទាំង​ពីរ​ដែល​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​នោះ​ទេ​។ ក្រុម​ជម្រើសជាតិ​ប៉ា​គី​ស្ថាន​គឺជា​ក្រុម​ខ្លាំង​គួរសម មួយ​នៅ​ក្នុង​ទ្វីបអាស៊ី​ដោយ​ធ្លាប់​យកឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​ថៃ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ទៀតផង ។ ទោះបី​យ៉ាងណា សម្រាប់​ការ​មក​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​លើក​នេះ លោក​មិន​ហ៊ាន​ថា​យ៉ាងណា​នោះ​ទេ​។

ឯ​សំបុត្រ​ចូល​ទស្សនា​វិញ​នោះ នឹង​ត្រូវ​ចាប់ផ្ដើម​លក់​ពី​ថ្ងៃ​ទី​១​មិថុនា ខាង​មុខ​នេះ​ហើយដោយ​កន្លែង​មាន​ដំបូល​តម្លៃ​១០០០០​រៀល និង​កន្លែង​អត់​ដំបូល​តម្លៃ​៥០០០​រៀល ។ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ក៏​បាន​អំពាវនាវ​ដល់​សាធារណជន​សូម​ចូលរួម​ទស្សនា​ឱ្យ​បាន​ច្រើន​កុះករ​ដើម្បី​លើកទឹកចិត្ត​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​យើង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ