ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​មួយ​គ្រឿង​បុក​អូស​ទាំង​ម៉ូតូ​ជាង​៣​គីឡូម៉ែត្រ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ម៉ា​កតា​កូ​ម៉ា​មួយ​គ្រឿង​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង រួច​រថយន្ត​នោះ​បើក​គេច​អូស​ទាំង​ម៉ូតូ​ជាប់​នៅ​ពីក្រោម​ជាង​៣​គីឡូម៉ែត្រ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​។ ហេតុការណ៍​ខាងលើ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​មុខ​ស្តូប​កម្ពុជា​-​វៀតណាម…

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​រង​របួសធ្ងន់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ម៉ា​កតា​កូ​ម៉ា​មួយ​គ្រឿង​បាន​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿង រួច​រថយន្ត​នោះ​បើក​គេច​អូស​ទាំង​ម៉ូតូ​ជាប់​នៅ​ពីក្រោម​ជាង​៣​គីឡូម៉ែត្រ ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បាន​។

ហេតុការណ៍​ខាងលើ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ នៅ​ចំណុច​មុខ​ស្តូប​កម្ពុជា​-​វៀតណាម ស្ថិត​នៅ​ក្នុងភូមិ​កណ្ដាល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

តាម​ប្រភព​ពី​សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បានឱ្យ​ដឹង​ថា ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ១L-៩៦០២ បើកបរ​ដោយ​យុវជន​ឈ្មោះ តែម រតនា អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សា​រលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​រង​របួសធ្ងន់ ។ ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ា​កតា​កូ​ម៉ា ពាក់​ស្លាក​លេខ កំពង់ឆ្នាំង ២B-៥៥៦៧ បើកបរ​ដោយ​ឈ្មោះ ស្រី ប៉ិន​ណា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទួល​ខ្សាច់ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ។

សមត្ថកិច្ច​នគរបាល​ក្រុង​កំពង់ឆ្នាំង​បាន​បន្ត​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​ម៉ូតូ​មួយ​គ្រឿង បើកបរ​ដោយ​យុវជន​ម្នាក់ ធ្វើ​ដំណើរ​ក្នុង​ដំណើរ​ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ក៏​មាន​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ា​កតា​កូ​ម៉ា បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា​ពី​ជើង​មក​ត្បូង ហើយ​រថយន្ត​នោះ​ក៏​បាន​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ប៉ើង​ខ្ទាត​រង​របួស​យ៉ាងធ្ងន់ធ្ងរ ចំណែក​ម៉ូតូ​បាន​ជាប់​ក្រោម រថយន្ត​ហើយ​អ្នកបើកបរ​រថយន្ត​ក៏​បន្ថែម​ល្បឿន​បើក​គេច​ដោយ​អូស​ម៉ូតូ​រហូត​ដល់​ចំណុច​ដំរី​ស ដែល​មាន​ចម្ងាយ​ជាង​៣​គីឡូម៉ែត្រ​ពី​កន្លែង​កើតហេតុ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​ក៏​ត្រូវ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ទៅ​កាន់​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ដើម្បី​កសាង​សំណុំរឿង​តាម​ផ្លូវច្បាប់ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង និង​បន្ត​យក​ទៅ​សង្គ្រោះ​នៅ​រាជធានី​ភ្នំពេញ ។ ដោយឡែក​ទាំង​ម៉ូតូ និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​ជា​បន្ត​ទៀត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ