ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាលគេ​សង​៣​ពាន់​ដុល្លារ​អត់​ព្រម​ ទារគេ​៧៤​ម៉ឺន​ដុល្លារ..ពេលនេះបានគុក

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​លួច​យក​កណ្តុ​រងាប់​ដាក់​ក្នុង​ឆ្នាំង​ស៊ុប​របស់​ហាង Haidilao ដែល​ល្បីល្បាញ​នៅ​ប្រទេស​ចិន ត្រូវ​បាន​គេ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៣​ឆ្នាំ​។ កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន បុរស​ម្នាក់​ត្រកូល Guo…

តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ដែល​លួច​យក​កណ្តុ​រងាប់​ដាក់​ក្នុង​ឆ្នាំង​ស៊ុប​របស់​ហាង Haidilao ដែល​ល្បីល្បាញ​នៅ​ប្រទេស​ចិន ត្រូវ​បាន​គេ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​៣​ឆ្នាំ​។ កាលពី​ខែវិច្ឆិកា​ឆ្នាំ​មុន បុរស​ម្នាក់​ត្រកូល Guo បាន​អះអាង​ថា​ រក​ឃើញ​សត្វ​កណ្តុ​រងាប់​នៅ​ក្នុង​ឆ្នាំ​ស៊ុប​របស់​​ហាង Haidilao ដែល​មា​នទី​តាំងនៅ​ទីក្រុង​ប៉េ​កាំ​ង ខាង​បុគ្គលិក​ក៏​សម្រេច​ឱ្យប្រាក់​៣០០០​ដុល្លារ​ជា​សំណង​ជំនឿ​ចិត្ត​។

តែលោក Guo បាន​ច្រានចោល​សំណង ហើយ​ទាមទារ​ប្រាក់​ដល់​ទៅ៧៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ ។ ដោយសារ​តែ​រក​ដំណោះស្រាយ​មិន​បាន ខាង​លោក Guo ក៏​បាន​ទាក់ទង​ទៅ​ខាង​ត្រួតពិនិត្យ​ម្ហូបអាហារ ខណៈ​ដែល​ខាង​ហាង​បាន​ហៅ​ប៉ូ​លិសដែរ ​។ ក្រោយ​ពី​ធ្វើការ​ស៊ើបអង្កេត Guo តក៏​ត្រូវ​បាន​គេ​ចាប់ខ្លួន​។

ក្នុង​ការ​សួរ​ក្តី​នៅ​ខែមីនា Guo បាន​សារភាព​ថា ពិតជា​បាន​យក​សត្វ​កណ្តុ​រងាប់​នៅផ្ទះ​ នា​ខេត្ត Henan មក​ដាក់​ក្នុង​ដប ហើយ​យក​មក​ដាក់​នៅ​ក្នុង​ឆ្នាំង​ស៊ុប​របស់​ហាង Haidilao ក្នុង​ក្រុង​ប៉េ​កាំ​ង ​។ គេ​ថា ការ​ធ្វើ​បែប​នេះ ដោយសារ​តែ​ចង់បាន​ញ៉ាំ​ស៊ុប​ មិន​គិតលុយ​។ តែ​ក្រោយមក ចិត្ត​ក៏​ចេះ​តែ​ចង់បាន​លុយ​ថែម​ច្រើន​។

តុលាការ​បាន​សម្រេច​កាលពី​ស​ប្តា​ហ៍​មុន​ថា នឹង​ឱ្យ Guo ជាប់គុក​បី​ឆ្នាំ និង ផាកពិន័យ​ជា​ប្រាក់៤៣០០​ដុល្លារ​អា​មេ​រិ​ក​ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ