ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាម​ពាណិជ្ជកម្ម ចិន​អាច​កម្រិត​នាំ​ចេញ​​ដី​កម្រ​ទៅ​អា​មេ​រិ​ក

4 ឆ្នាំ មុន

ប្រទេស​ចិន​-​សហរដ្ឋអាមេរិក ៖ និពន្ធ​នាយក​នៃ​កាសែត​ដ៏​ធំ​របស់​ចិន GLOBAL TIMES​សរសេរ​កាល​ពី​ថ្ងៃ​ទី​២៨​ឧសភា​ថា ចិន​គ្រោង​ខ្លាំង​កម្រិត​ការ​នាំ​ចេញ​ដី​កម្រ​ទៅ​កាន់​សហរដ្ឋអាមេរិក​។ ការ​កើនឡើង​នៃ​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម រវាង​ក្រុង​វ៉ា​ស៊ិ​ន​តោន​និង​ក្រុង​ប៉េ​កាំ​ង នាំ​ឲ្យ​មានការ​បារម្ភ ដែល​ចិន​ប្រើ​ជំហរ​គ្របដណ្ដប់​នោះ​របស់​ខ្លួន…

ប្រទេស​ចិន​-​សហរដ្ឋអាមេរិក ៖ និពន្ធ​នាយក​នៃ​កាសែត​ដ៏​ធំ​របស់​ចិន GLOBAL TIMES​សរសេរ​កាល​ពី​ថ្ងៃ​ទី​២៨​ឧសភា​ថា ចិន​គ្រោង​ខ្លាំង​កម្រិត​ការ​នាំ​ចេញ​ដី​កម្រ​ទៅ​កាន់​សហរដ្ឋអាមេរិក​។

ការ​កើនឡើង​នៃ​ភាព​តានតឹង​ខាង​ពាណិជ្ជកម្ម រវាង​ក្រុង​វ៉ា​ស៊ិ​ន​តោន​និង​ក្រុង​ប៉េ​កាំ​ង នាំ​ឲ្យ​មានការ​បារម្ភ ដែល​ចិន​ប្រើ​ជំហរ​គ្របដណ្ដប់​នោះ​របស់​ខ្លួន ជា​អ្នកមាន​ដី​កម្រ​ធំ​ជាងគេ​លើ​ពិភពលោក ជា​អាវុធ​នៃ​ការ​ចរចា​។

តាម​TWITTER​និពន្ធ​នាយក​រូប​នោះ​លោក​HU XIJIN​សរសេរ​ថា តាម​អ្វី​ដែល​ខ្ញុំ​ដឹង​ចិន​គ្រោង​ក​ម្រិត​ការ​នាំ​ចេញ​រ៉ែ​ដី​កម្រ ទៅ​កាន់​សហរដ្ឋអាមេរិក ហើយ​ចិន​អាច​ចាត់វិធានការ​ឯទៀត​ៗ​ផង​ដែរ ឆ្លើយ​តប​ទៅ​អា​មេ​រិ​ក​វិញ​នា​ពេល​ខាង​មុខ​។

ចំណែក​កាសែត​ប្រជាជន​ចិន បាន​ចេញផ្សាយ​នា​ថ្ងៃ​ទី​២៩​ឧសភា​នូវ​អត្ថបទ​មួយ ក្រោម​ចំណងជើង​ថា អា​មេ​រិ​ក​កុំ​មើល​ស្រាល​ចិន​ក្នុង​ការ​តបត​វិញ​ដោយ​គូសបញ្ជាក់​ថា ចិន​ត្រៀម​ប្រើ​ដី​កម្រ​ជា​អាវុធ​ក្នុង​ការ​ចរចា​ជាមួយ​អា​មេ​រិ​ក​។ កាសែត​នោះ​របស់​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​បន្ត​ថា ដី​កម្រ​នឹង​ក្លាយជា​អាវុធ​តបត​សម្រាប់​ចិន ប្រឈម​មុខ​នឹង​ការ​គាបសង្កត់​គ្មាន​ហេតុផល​របស់​អា​មេ​រិ​ក​ឬ? ចម្លើយ​គ្មាន​អ្វី​ជា​អាថ៌​កំបាំង​ឡើយ​។ ពិត​ណាស់​គ្មាន​នរណា​មួយ​ជា​អ្នក​ឈ្នះ​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ឡើយ​។ យើង​ស្នើ​ដល់​ពួក​អ្នក​ចរចា​អា​មេ​រិ​ក កុំ​មើល​ស្រាល​ដល់​លទ្ធភាព​របស់​ចិន ក្នុង​កិច្ច​ការពារ​សិទ្ធិ​នៃ​ការ​អភិវឌ្ឍន៍​និង​ផលប្រយោជន៍​របស់​ខ្លួន​។ កុំ​និយាយ​ថា​អ្នកឯង​ជា​អ្នក​គ្រាន់បើ​ឲ្យ​សោះ​។

ចំណែក​មន្ត្រីជាន់ខ្ពស់​ម្នាក់​នៃ​គណៈកម្មាធិការ​ជាតិចិន​សម្រាប់​ការ​អភិវឌ្ឍន៍​និង​ការ​កែទម្រង់ ដកស្រង់​សម្ដី​ដោយ​ស៊ិន​ហួ​និយាយ​ថា រដ្ឋាភិបាល​នឹង​ផ្ដល់​អាទិភាព​តាម​សំណើ​របស់​ជាតិ ដោយនៅ​តែ​បំពេញ​សំណើ​សម​ហេតុផល​របស់​ប្រទេស​ទី​៣​។

ប្រធានាធិបតី​ចិន​លោក​ស៊ី​ជី​ន​ពីង​កាលពី​ស​ប្ដា​ហ៍​មុន បាន​មក​ទស្សនា​ក្រុមហ៊ុន​មួយ​ដែល​មាន​ឯកទេស​ខាង​ដី​កម្រ ហើយ​ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​។ សកម្មភាព​របស់​បណ្ដា​ផលិតករ​ដី​កម្រ​មានការ​កើនឡើង តែ​ទីផ្សារ​គិត​ថា​ទស្សនកិច្ច​នោះ​របស់​ប្រធានាធិបតី​ចិន ប្រហែលជា​ក្រុង​ប៉េ​កាំ​ង​ប៉ុនប៉ង​ប្រើ​ដី​កម្រ ជា​អាវុធ​ក្នុង​ការ​ចរចា​ជាមួយ​ក្រុង​វ៉ា​ស៊ិ​ន​តោន​។

ចិន​តំណាង​ឲ្យ​៨០%​នៃ​ការ​នាំ​ចូល​ដី​កម្រ​ដោយ​សហរដ្ឋអាមេរិក ពី​ឆ្នាំ​២០១៤​មក​២០១៧​។ ដី​កម្រ​ជា​សមាភាព​គីមី​មួយ ក្នុង​ចំណោម​សមាភាព​គីមី​ទាំង​១៧ ដែល​ក៏​ប្រើ​ផង​ដែរ​ក្នុង​វិស័យ​អេ​ឡិច​ត្រូ​និក ក៏​ដូច​ជា​ក្នុង​សម្ភារ​យោធា​។ រហូត​មក​ទល់​ពេល​នេះ​ការ​នាំ​ចូល​ដី​កម្រ ពុំ​រង​ការ​ប៉ះពាល់​ឡើយ​ពី​ការ​ដំឡើង​ពន្ធគយ ក្នុង​ចំណោម​ផលិតផល​ចិន​ដែល​អា​មេ​រិ​ក​ដំឡើង​ពន្ធគយ​រួច​ហើយ​។

សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កើត​មាន​ចាប់តាំងពី​ច្រើន​ខែ​មក​ហើយ រវាង​សហរដ្ឋអាមេរិក​និង​ចិន កាលពី​ស​ប្ដា​ហ៍​មុន​បាន​ប្រែ​ក្លាយទៅជា​សង្គ្រាម​បច្ចេកវិទ្យា ដែល​ដី​កម្រ​ក៍​ប្រើ​ច្រើន​ក្នុង​វិស័យ​នោះ​ដែរ​។ លោក​ដូ​ណា​ល់​ត្រាំ​បាន​បញ្ចូល​ក្រុមហ៊ុន​តេ​ឡេ​កូ​ម​យក្ស​ចិន​HUAWEI ដែល​កំពុង​នាំមុខ​គេ​លើ​ទីផ្សារ ក៏​ដូច​ជា​បច្ចេក​វិទ្យា​5G របស់​ក្រុមហ៊ុន​នោះ​ទៅ​ក្នុង​បញ្ជីខ្មៅ​របស់​ខ្លួន​។ ពួក​អ្នក​ជំនាញការ​ខាង​សេដ្ឋកិច្ច​ទាំងឡាយ​យល់​ថា រឿង​HUAWEI​អាច​ត្រូវ​អា​មេ​រិ​ក​ប្រើ​ជា​ឧបករណ៍​នៃ​ការ​តថ្លៃ​គ្នា​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ