ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​សាលា​​កំពុង​ចាំ​រថយន្ត​ ស្រាប់តែ​បុរស​​​កា.ប់​ប្រហារ​លើ​កុមារម្តង​ម្នាក់ៗ

4 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ ក្មេង​ស្រី​សិស្សសាលា​ម្នាក់​និង​ឪពុក​របស់​សិស្ស​ម្នាក់ បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២៨​ឧសភា ហើយ​មនុស្ស​ច្រើន​នាក់​រង​របួស ដោយសារ​ការ​វាយប្រហារ​ប្រើ​កាំបិត​២​របស់​បុរស​ម្នាក់ ចាក់​កាប់​ប្រហារ​លើ​កុមារ​មួយ​ក្រុម​នៅ​ជិត​ក្រុង​តូ​ក្យូ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោកស្រី​TEIKO NAITO​នាយិកា​នៃ​សាលា​បឋម​សិក្សា…

ប្រទេស​ជប៉ុន ៖ ក្មេង​ស្រី​សិស្សសាលា​ម្នាក់​និង​ឪពុក​របស់​សិស្ស​ម្នាក់ បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២៨​ឧសភា ហើយ​មនុស្ស​ច្រើន​នាក់​រង​របួស ដោយសារ​ការ​វាយប្រហារ​ប្រើ​កាំបិត​២​របស់​បុរស​ម្នាក់ ចាក់​កាប់​ប្រហារ​លើ​កុមារ​មួយ​ក្រុម​នៅ​ជិត​ក្រុង​តូ​ក្យូ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោកស្រី​TEIKO NAITO​នាយិកា​នៃ​សាលា​បឋម​សិក្សា របស់​ក្រុមហ៊ុន​បើក​សាលា​CARITAS GAKUEN ជា​គ្រឺះ​ស្ថាន​សិក្សា​កាតូលិក​រៀបរាប់​ថា កុមារ​ទាំងនោះ​នា​ព្រឹក​ថ្ងៃ​ទី​២៨​ឧសភា​បាន​រង់ចាំ​រថយន្ត​បឺស​សាលា ស្រាប់តែ​លេចមុខ​ជន​វាយប្រហារ​លបចូល​មក​ចាក់​កាប់​ពួក​គេ​។ កាន់​កាំបិត​ដៃ​ម្ខាង​មួយ​ជន​នោះ​បាន​វាយប្រហារ​លើ​បណ្ដា​កុមារ​ម្ដង​មួយ​ៗ​។

យោង​តាម​ប៉ូលិស​ថា ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​ម្នាក់​និង​មន្ត្រី​អាយុ​៣៩​ឆ្នាំ​ម្នាក់​ជា​ឪពុក​សិស្ស​ម្នាក់ បាន​ត្រូវ​ស្លាប់​ដោយសារ​របួសធ្ងន់​ពេក​។ ចំណែក​មនុស្ស​១៧​នាក់​ទៀត​រង​របួស​ភាគច្រើន​ជា​កុមារ​។

ការ​វាយប្រហារ​បែប​នេះ​ដែល​កម្រ​មាននៅ​ជប៉ុន ចាត់​ទុក​ថា​ជា​ប្រទេស​មាន​សន្តិសុខ​ល្អ​បំផុត កើត​មាន​នា​វេលា​ម៉ោង​៨​ព្រឹក​ម៉ោង​ក្នុងស្រុក ក្នុង​ទីក្រុង​កា​វ៉ា​សា​គី នា​ភាគ​ខាងត្បូង​ក្រុង​តូ​ក្យូ​។ តាម​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​ថា ជន​វាយប្រហារ​មាន​អាយុប្រមាណ​ជា​៥០​ឆ្នាំ​បាន​ត្រូវ​ស្លាប់​ក្រោយ​ចាក់​សម្លាប់​ខ្លួនឯង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ