ចិន​លាតត្រដាង​គម្រោង​រថភ្លើង​លឿន​បំផុត


ប្រទេស​ចិន ៖ ថ្មី​ៗ​នេះ​ចិន​បាន​លាតត្រដាង​គម្រោង​រថភ្លើង​លឿន​បំផុត ដែល​អាច​រត់​បាន​ក្នុង​ល្បឿន​ដល់​ទៅ​៦០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​។ គម្រោង​រថភ្លើង​ម៉ា​ញ៉េ​ទិ​ក​នោះ ត្រូវ​បាន​លាតត្រដាង​ដោយ​ក្រុមហ៊ុន​រដ្ឋ​CRRC ដែល​អាច​ផលិត​ចាប់ពី​ឆ្នាំ​២០២១​ទៅ​។

នោះ​ជា​គម្រោង​បង្កើត​រថភ្លើង​ជំនាន់​ថ្មី​ដែល​លឿន​បំផុត​។ ការ​ចំណាយពេល​កាន់តែ​តិច​ក្នុង​ការ​ធ្វើ​ដំណើរ​តាម​រថភ្លើង​នឹង​ក្លាយទៅជា​ការ​ពិត​។ ក្រុមហ៊ុន​រដ្ឋ​នោះ​ពឹងផ្អែក​លើ​បច្ចេកវិទ្យា​នៃ​វត្ថុ​ធាតុ​ម៉ា​ញ៉េ​ទិ​ក សម្រាប់​ផលិត​រថភ្លើង​មហា​លឿន​នោះ​។

ការ​ប្រកួតប្រជែង​គ្នា​មាន​ខ្លាំង​បំផុត​រវាង​ចិន​និង​ជប៉ុន ក្នុង​ការ​ផលិត​រថភ្លើង​លឿន​។ ប្រទេស​ទាំង​២​ម្ខាង​ៗ​សុទ្ធតែ​ប្រកួតប្រជែង​គ្នា សម្រាប់​បច្ចេកវិទ្យា​ដែល​ប្រសើរ​បំផុត​។ ជប៉ុន​សម្រាប់​ពេល​នេះ​ជា​អ្នកមាន​បច្ចេក​វិទ្យា​រថភ្លើង​លឿន​ប្រសើរ​ជាងគេ​បំផុត ដែល​អាច​ទទួល​អ្នកដំណើរ​។

ក្នុង​ឆ្នាំ​២០១៥​បណ្ដា​វិស្វករ​នៃ​រថភ្លើង​​លឿន​MAGLEV ធ្លាប់​ប្រកាស​ពី​ការ​សម្រេច​បាន​ល្បឿន​រថភ្លើង​មួយ ដែល​អាច​រត់​បាន​ជាង​៦០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ក្នុង​រយៈពេល​១១​វិនាទី​ក្រោយ​ការ​ចេញដំណើរ​។ រថភ្លើង​លឿន​មុន​អាច​រត់​បាន​ល្បឿន​៥៩០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ក្រោយ​ចេញដំណើរ​១៩​វិនាទី​៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:៤៧ | ក្នុងស្រុក

មិត្ត​ហ្វូ​ន កំពុង​អនុវត្តន៍​រក្សា​គម្លាត​ឆ្ងាយ​ពី​​គ្នា​ដោយ​លើកទឹកចិត្ត​ឱ្យ​អតិថិជន​របស់​ខ្លួន​ប្រើប្រាស់​សេវាកម្ម​ឌី​ជី​ថ​ល ក្នុង​​ពេល​កំពុង​ផ្ទុះ​កូ​វី​ដ​១៩

០១:២០ | ក្នុងស្រុក

ក្រុមហ៊ុន​អ៊ិ​ន​ធើ ឡូ​ជី​ស្ទីក (​ខេ​ម​បូ​ឌា​) ជា​ក្រុមហ៊ុនមេ​នៃ​ធនាគារ​ឯកទេស​វី​ង នឹង​វិនិយោគ​ជាមួយ Camboticket ដើម្បី​ពង្រីក​អាជីវកម្ម​លក់​សំបុត្រ​អន​ឡាញ​នៅ​កម្ពុជា

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ