ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក ត្រាំ បង្ហាញសញ្ញាដកថយពីការប្រើកម្លាំងបាយលើអ៊ីរ៉ង់ ក្រោយទទួលបានដំណឹងថាការសម្លាប់បាតុករបានបញ្ឈប់​!

1 នាទី មុន

ក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ដល់សញ្ញាវិជ្ជមានក្នុងការបន្ធូរបន្ថយភាពតានតឹងជាមួយអ៊ីរ៉ង់ ដោយលោកបានអះអាងថា ទទួលបានព័ត៌មានពី «ប្រភពសំខាន់ពីភាគីម្ខាងទៀត» ថាការសម្លាប់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនៅអ៊ីរ៉ង់ត្រូវបានបញ្ឈប់ហើយ។…

ក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ដល់សញ្ញាវិជ្ជមានក្នុងការបន្ធូរបន្ថយភាពតានតឹងជាមួយអ៊ីរ៉ង់ ដោយលោកបានអះអាងថា ទទួលបានព័ត៌មានពី «ប្រភពសំខាន់ពីភាគីម្ខាងទៀត» ថាការសម្លាប់ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនៅអ៊ីរ៉ង់ត្រូវបានបញ្ឈប់ហើយ។ នេះបើយោងតាមសារព័ត៌មាន Aljazeera និងប្រភពផ្សេងៗទៀត ចុះផ្សាយនៅថ្ងៃទី១៥ ខែមករានេះ។

ការលើកឡើងនេះ ហាក់ជាការបន្ទន់ឥរិយាបថរបស់លោក ត្រាំ បន្ទាប់ពីលោកបានប្រើវោហារសាស្ត្រគំរាមវាយប្រហារយោធាយ៉ាងខ្លាំងក្លាលើអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់នៅតែបន្តបង្រ្កាបបាតុករដោយហិង្សា។ ទោះជាយ៉ាងណា លោកនៅតែបញ្ជាក់ថា អាម៉េរិកនឹងបន្តតាមដានស្ថានការណ៍យ៉ាងហ្មត់ចត់បំផុត។


វិបត្តិនេះបានផ្ទុះឡើងខ្លាំងបន្ទាប់ពីមានរលកបាតុកម្មទ្រង់ទ្រាយធំនៅទូទាំងប្រទេសអ៊ីរ៉ង់ ដើម្បីប្រឆាំងនឹងរបបដឹកនាំសាសនា ដែលបណ្ដាលឱ្យមានការបង្រ្កាបយ៉ាងចាស់ដៃ និងមានមនុស្សស្លាប់ជាច្រើននាក់។ ក្នុងស្ថានភាពដ៏ស្រួចស្រាល់នេះ សហរដ្ឋអាម៉េរិកបានដាក់ពង្រាយកម្លាំង និងគំរាមប្រើវិធានការយោធាភ្លាមៗ ដែលធ្វើឱ្យពិភពលោកបារម្ភពីការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំនៅមជ្ឈិមបូព៌ា។ កាលពីសប្តាហ៍មុន អាម៉េរិក និងអង់គ្លេស ថែមទាំងបានចាប់ផ្ដើមដកបុគ្គលិកចេញពីមូលដ្ឋានទ័ពក្នុងប្រទេសកាតាទៀតផង ដើម្បីការពារសុវត្ថិភាព ក្រោយអ៊ីរ៉ង់ព្រមានវាយបកវិញ។ ការណ៍ដែលលោក ត្រាំ លើកឡើងពីការផ្អាកហិង្សានៅពេលនេះ ត្រូវបានអ្នកវិភាគយល់ថា ជាយុទ្ធសាស្ត្រ «រក្សាមុខមាត់» ដើម្បីជៀសវាងការធ្លាក់ចូលក្នុងសង្គ្រាមបង្ហូរឈាមដែលលោកមិនចង់ប្រឈម ប៉ុន្តែក៏ជាការរក្សាឥទ្ធិពលចរចាលើអ៊ីរ៉ង់ផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ