ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម.នុ.ស្ស​ស្លា.ប់​ដោយ​សារការ​បា.ក់​ដង​ស្ទូច​នៅ​ថៃ​កើន​ឡើង​ដល់​៣១​នាក់

10 ម៉ោង មុន

ទី​ក្រុង​បាងកក​៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ការ​បាក់​ដង​ស្ទូច​ទៅ​លើ​រថ​ភ្លើង​នៅ​ប្រទេស​ថៃ​គិត​ត្រឹម​វេលា​នេះ​បាន​កើន​ឡើង​ដល់​៣១​​នាក់ និង​របួស​៦៤​នាក់​​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​ព្រឹក​មិញ​នៅ​ស្រុក​ស៊ីក​ឃី​អូ (Sikhio) ខេត្ត​នគរ​រាជ​សីមា។ សាក្សី​និយាយ​ថា​រថ​ភ្លើង​នោះ​ធ្វើ​ដំណើរ​ពី​ទី​រួម​ខេត្ត​ឧប៊ុន​រាជ​ធានី​មក​ដល់​កន្លែង​កើត​ហេតុ​ស្រាប់​តែ​ដង​ស្ទូច​នោះ​បាក់​ធ្លាក់​សង្កត់​ពី​លើ​ទូរថ​ភ្លើង​តែម្ដង​។ ទូរ​រថ​ភ្លើង​មួយ​ចំនួន​ត្រូវ​ដង​ស្ទូច​សង្កត់​ពី​លើ​ និង​បង្ក​ជា​ភ្លើង​ឆេះ​មួយ​សន្ទុះ​។ ស្នង​ការ​នគរ​បាល​ថៃ​ឱ្យ​ដឹង​ថា​រហូត​មក​ដល់​ពេល​នេះ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត​ការ​ងារ​របស់​ខ្លួន​នៅ​ឡើយ​ទេ​។…

ទី​ក្រុង​បាងកក​៖ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ការ​បាក់​ដង​ស្ទូច​ទៅ​លើ​រថ​ភ្លើង​នៅ​ប្រទេស​ថៃ​គិត​ត្រឹម​វេលា​នេះ​បាន​កើន​ឡើង​ដល់​៣១​​នាក់ និង​របួស​៦៤​នាក់​​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​ព្រឹក​មិញ​នៅ​ស្រុក​ស៊ីក​ឃី​អូ (Sikhio) ខេត្ត​នគរ​រាជ​សីមា។ សាក្សី​និយាយ​ថា​រថ​ភ្លើង​នោះ​ធ្វើ​ដំណើរ​ពី​ទី​រួម​ខេត្ត​ឧប៊ុន​រាជ​ធានី​មក​ដល់​កន្លែង​កើត​ហេតុ​ស្រាប់​តែ​ដង​ស្ទូច​នោះ​បាក់​ធ្លាក់​សង្កត់​ពី​លើ​ទូរថ​ភ្លើង​តែម្ដង​។

ទូរ​រថ​ភ្លើង​មួយ​ចំនួន​ត្រូវ​ដង​ស្ទូច​សង្កត់​ពី​លើ​ និង​បង្ក​ជា​ភ្លើង​ឆេះ​មួយ​សន្ទុះ​។ ស្នង​ការ​នគរ​បាល​ថៃ​ឱ្យ​ដឹង​ថា​រហូត​មក​ដល់​ពេល​នេះ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​តែ​បន្ត​ការ​ងារ​របស់​ខ្លួន​នៅ​ឡើយ​ទេ​។ ក្រុម​ការ​ងារ​កំពុង​ស្វែង​រក​អ្នក​​បាត់​ខ្លួន​ជា​ច្រើន​ទៀត​។ រដ្ឋ​មន្ត្រី​ក្រសួងដឹក​ជញ្ជូន​ថៃ​ថ្លែង​ថា​នៅ​ពេល​កើត​មាន​ឧបទ្ទវ​ហេតុ​នោះ​នៅ​លើ​រថ​ភ្លើង​មាន​អ្នក​ដំណើរ​១៩៥​នាក់​។

លោកបាន​បញ្ជា​ឱ្យ​ស៊ើប​អង្កេត​ឱ្យ​បាន​ស៊ី​ជម្រៅ​ដើម្បី​រក​មូល​ហេតុ​នេះ​ការ​បាក់​ដង​ស្ទូច​។ រដ្ឋ​មន្ត្រី​រូប​នេះ​ថ្លែង​បន្ត​ទៀត​ថា​ករណី​ស្លាប់​មនុស្ស​កើត​ឡើង​នៅ​ក្នុ​ង​ទូ​រថ​ភ្លើង​ចំនួន​២​។ ដង​ស្ទូច​នេះ​ដាក់​នៅ​ការ​ដ្ឋាន​សាង​សង់​ផ្លូវ​រថ​ភ្លើង​ល្បឿន​លឿន​។ នៅ​សុខ​ៗ ដង​ស្ទូច​ស្រាប់​តែ​គ្រវី​គ្រវាត់​ទៅ​ត្រូវ​រថ​ភ្លើង​ដែល​កំពុង​បើក​កាត់​ទី​នោះ​បណ្ដាល​ឱ្យ​រថ​ភ្លើង​ធ្លាក់​ពី​លើ​ផ្លូវ​។

ភ្នាក់​ងារ​អគ្គិ​ភ័យ​បាន​ចុះ​ទៅ​ពន្លត់​ភ្លើង​ដែល​ឆេះ​។ គេ​នៅ​តែ​ឃើញ​ផ្សែង​ហុយ​ចេញ​ពី​ខាង​ក្រោម​ទូ​រថភ្លើង​។ តាម​រយៈ​រូប​ថត​ដែល​ផ្សព្វ​ផ្សាយ​ដោយ​ក្រសួង​ដឹក​ជញ្ជូន គេ​ឃើញ​រថ​យន្ត​ភ្លើង​ផ្អៀង​ទៅ​ម្ខាង​ៗ​នៅ​លើ​ដី​មាន​ដុះ​ព្រៃ​គុម្ពោត​។ ចំណែក​វីឌីអូ​ឃ្លីប​ខ្លះ​បង្ហាញ​រូប​ភ្នាក់​ងារ​សង្គ្រោះ​កំពុង​ទាញ​ជន​រង​គ្រោះ​​ចេញ​ពី​ទូ​រថភ្លើ​ង។ នេះ​បើ​យោ​ងតាម​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ