ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ត្រាំ ផ្ញើសារដុតបញ្ឆេះឱ្យបាតុករអ៊ីរ៉ង់វាយលុកកាន់កាប់ស្ថាប័នរដ្ឋ និងសន្យាផ្ដល់ជំនួយក្នុងពេលឆាប់ៗ​

2 ម៉ោង មុន

ទីក្រុងឌូបៃ៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារដ៏ក្ដៅគគុកមួយដើម្បីគាំទ្រដល់ចលនាបាតុកម្មនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយជំរុញឱ្យ «អ្នកស្នេហាជាតិ» ទាំងអស់កុំបោះបង់ការតវ៉ា ហើយត្រូវចូលកាន់កាប់ស្ថាប័នរដ្ឋនានាឱ្យបាន។…

ទីក្រុងឌូបៃ៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារដ៏ក្ដៅគគុកមួយដើម្បីគាំទ្រដល់ចលនាបាតុកម្មនៅក្នុងប្រទេសអ៊ីរ៉ង់ ដោយជំរុញឱ្យ «អ្នកស្នេហាជាតិ» ទាំងអស់កុំបោះបង់ការតវ៉ា ហើយត្រូវចូលកាន់កាប់ស្ថាប័នរដ្ឋនានាឱ្យបាន។ នេះបើយោងតាម​សារព័ត៌មាន Reuters និងប្រភពផ្សេងៗទៀតចុះផ្សាយនៅថ្ងៃទី១៣ ខែមករានេះ។

លើសពីនេះ លោកបានដាស់តឿនឱ្យបាតុករកត់ចំណាំឈ្មោះមន្ត្រីអាជ្ញាធរទាំងឡាយណាដែលបានប្រើហិង្សាបង្រ្កាបលើប្រជាជន រួមទាំងបានសន្យាជាចំហថា «ជំនួយកំពុងធ្វើដំណើរមកដល់ហើយ» ទោះបីជាលោកមិនបានបញ្ជាក់ថាជាជំនួយយោធា ឬជំនួយបែបណាក៏ដោយ។

សារព្រមាន និងការផ្ដល់កម្លាំងចិត្តពីសំណាក់មេដឹកនាំអាម៉េរិករូបនេះ កើតឡើងចំពេលដែលរដ្ឋាភិបាលសាសនានៃទីក្រុងតេហេរ៉ង់ កំពុងប្រើប្រាស់កម្លាំងបាយយ៉ាងចាស់ដៃដើម្បីបង្ក្រាបរលកបាតុកម្មដ៏ធំបំផុតដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ ស្ថានភាពនៅអ៊ីរ៉ង់កាន់តែអាក្រក់ទៅៗ បន្ទាប់ពីរដ្ឋាភិបាលបានកាត់ផ្ដាច់ប្រព័ន្ធអ៊ីនធឺណិត និងប្រើប្រាស់គ្រាប់កាំភ្លើងពិតលើបាតុករ ដែលបណ្ដាលឱ្យមានការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ ការប្រកាសរបស់លោក ត្រាំ នាពេលនេះ ត្រូវបានគេមើលឃើញថាជាការលូកដៃយ៉ាងជ្រៅទៅក្នុងវិបត្តិនយោបាយផ្ទៃក្នុងរបស់អ៊ីរ៉ង់ និងជាការដាក់សម្ពាធកម្រិតខ្ពស់បំផុតទៅលើមេដឹកនាំកំពូលអ៊ីរ៉ង់ ខណៈដែលយោធាអាម៉េរិកក៏ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងស្ថានភាពត្រៀមលក្ខណៈរួចជាស្រេចផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ