ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីរ៉ង់​ត្រៀម​ប្រ.ហា.រ​ជី.វិ.ត​អ្នក​ជាប់​ឃុំ​ជា​ច្រើន​នាក់​ដែល​ចូល​រួម​ហែ​បាតុកម្ម

8 ម៉ោង មុន

ទី​ក្រុង​តេអេរ៉ង់៖ អ៊ីរ៉ង់​ឱ្យ​សញ្ញា​ថា​ខ្លួន​នឹង​​​ប្រហារ​ជីវិត​​ជា​បន្ទាន់​នូវ​អ្នក​ជាប់​ឃុំ​ដែល​ពាក់​ព័ន្ធ​នឹង​ចលនា​បាតុក​ម្ម​ទូទាំង​ប្រទេស​​។ ដូច្នេះ​ទោះ​បី​លោក​ដូណាល់​ត្រាំ​ចេញ​សេច​ក្ដី​ព្រមាន​យ៉ាង​ណា​​ក៏​ដោយ​ក៏​ជា​ការ​ឥត​ប្រយោជន៍​ដែរ​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​ប្រធាន​ផ្នែក​យុត្តា​ធិការ​អ៊ីរ៉ង់ លោក​ហ្គោ​ឡាម​ហ៊ូសេន ម៉ូសេនី​អ៊ីជេ (Gholamhossein Mohseni-Ejei)​។ ក្រុម​សកម្ម​ជន​សិទ្ធិ​មនុស្ស​យល់​ថា​ការប្រហារ​ជីវិត​ដោយ​ព្យួរ​ក​នឹង​កើត​មាន​ឆាប់​ៗ​នេះ​។ ដូច្នេះ​ចំនួន​អ្នក​ស្លាប់​នឹង​កើន​ឡើង​កាន់​តែ​ច្រើន​។…

ទី​ក្រុង​តេអេរ៉ង់៖ អ៊ីរ៉ង់​ឱ្យ​សញ្ញា​ថា​ខ្លួន​នឹង​​​ប្រហារ​ជីវិត​​ជា​បន្ទាន់​នូវ​អ្នក​ជាប់​ឃុំ​ដែល​ពាក់​ព័ន្ធ​នឹង​ចលនា​បាតុក​ម្ម​ទូទាំង​ប្រទេស​​។ ដូច្នេះ​ទោះ​បី​លោក​ដូណាល់​ត្រាំ​ចេញ​សេច​ក្ដី​ព្រមាន​យ៉ាង​ណា​​ក៏​ដោយ​ក៏​ជា​ការ​ឥត​ប្រយោជន៍​ដែរ​។ ខាង​លើ​នេះ​ជា​ការ​ថ្លែង​របស់​ប្រធាន​ផ្នែក​យុត្តា​ធិការ​អ៊ីរ៉ង់ លោក​ហ្គោ​ឡាម​ហ៊ូសេន ម៉ូសេនី​អ៊ីជេ (Gholamhossein Mohseni-Ejei)​។ ក្រុម​សកម្ម​ជន​សិទ្ធិ​មនុស្ស​យល់​ថា​ការប្រហារ​ជីវិត​ដោយ​ព្យួរ​ក​នឹង​កើត​មាន​ឆាប់​ៗ​នេះ​។

ដូច្នេះ​ចំនួន​អ្នក​ស្លាប់​នឹង​កើន​ឡើង​កាន់​តែ​ច្រើន​។ មនុស្ស​ស្លាប់​កើន​ឡើង​ដល់​ជាង​២៥០០​នាក់​ដោយ​សារ​ការ​ហែ​បាតុកម្ម​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។ ស្លាប់​លើក​នេះ​ច្រើន​ជាង​ពេល​ណា​ៗ​ទាំង​អស់​បើ​ប្រៀប​ធៀប​នឹង​ការ​ហែ​បាតុកម្ម ឬ​តវ៉ា​នៅ​ប្រ​ទេស​អ៊ីរ៉ង់​កាល​ពី​ពេល​កន្លង​មក​​​។ ​លោក​ត្រាំ​នៅ​តែ​បញ្ជាក់​ដដែល​ឡើង​វិញថា​​លោក​​អាច​នឹង​ធ្វើ​អន្តរាគមន៍​យោធា​បើ​សិន​មានការ​បង្ក្រាប​ធ្ងន់​ធ្ងរ​ទៅ​លើ​ហ្វូង​បាតុករ​បណ្ដាល​ឱ្យ​ស្លាប់​។

នៅ​ថ្ងៃ​នេះ អ៊ីរ៉ង់​បាន​រៀប​ចំ​ពិធី​បុណ្យ​សព​ជូន​កង​សន្តិ​សុខ​១០០​នាក់​ដែល​បាន​ស្លាប់​នៅក្នុង​ការ​ប្រទាំង​ប្រទើស​គ្នា​ជា​មួយ​ហ្វូង​បាតុករ​។ មនុស្ស​រាប់​ម៉ឺន​នាក់​​ចូល​រួម​ពិធី​កាន់​ទុក្ខ​​។ ពួកគេ​កាន់​ទង់​ជាតិ​អ៊ីរ៉ង់​ និង​រូប​ថត​អគ្គ​មគ្គុទ្ទេសក៍​អ៊ីរ៉ង់ លោក​អាយ៉ា​តូឡា អាលី ខាមេនី (Ayatollah Ali Khamenei)។ នៅ​ទី​កន្លែង​ដទៃ​ទៀត​ មនុស្ស​រស់​នៅទាំង​អារម្មណ៍​ភិត​ភ័យ​។ កង​សន្តិ​សុខ​ជាតិ​ដែល​ស្លៀក​ពាក់​ស៊ីវិល​នៅ​តែ​បន្ត​ឃ្លាំ​មើល​សកម្ម​ភាព​របស់​ប្រជា​ជន​​​។

លោក​មូ​សេនី​ អ៊ីជេ​ថ្លែង​ថា​បើ​យើង​ចង់​ធ្វើ​កិច្ច​ការ​អ្វី​មួយ​ យើង​គួរតែ​​ធ្វើ​ភ្លាម​ដោយ​ឥត​បង្អង់​។ បើ​សិន​យើង​ចេះ​តែ​ពន្យារ​ពេល​ពីរ​ខែ​ បី​ខែ​ ពេល​នោះ​លទ្ធ​ផល​ការ​ងារ​មិន​ដូច​គ្នា​ទេ​។ បើ​យើង​ចង់​ធ្វើ​អ្វី​មួយត្រូវ​តែ​ធ្វើ​ឱ្យ​លឿន​។ ​ការ​ថ្លែង​របស់​ប្រធាន​យុត្តា​ធិការ​រូប​នេះ​ជា​ការ​ប្រឆាំង​នឹង​ពាក្យ​សម្ដី​របស់​លោក​ត្រាំ​ដែល​បាន​ចេញ​សេចក្ដី​ព្រមាន​ថា​អ៊ីរ៉ង់​នឹង​មាន​បញ្ហា​ធំ​បើ​សិន​ពួក​គេ​ប្រហារ​ជីវិត​អ្នក​ជាប់​ឃុំ​។

លោក​ត្រាំ​ថា​យើង​នឹង​ចាត់​វិធាន​ការ​ដ៏​ខ្លាំង​ក្លា​។ បើ​ពួក​គេ​ហ៊ាន​ធ្វើ​ដូច្នេះ​មែន (ប្រហារ​ជីវិត) យើង​នឹង​ចាត់​វិធាន​ការ​ដ៏​ខ្លាំង​ក្លា​បំផុត​។ យើង​មិន​ចង់​ឃើញ​ព្រឹត្តិ​ការណ៍​ដែល​កំពុង​កើត​ឡើង​នៅ​ប្រទេស​អ៊ីរ៉ង់​​​ទេ​។ បើ​ពួក​គេ​ធ្វើ​បាតុកម្ម​ នោះ​ជា​រឿង​មួយ​។ ប៉ុន្តែ​បើ​​ពួក​គេ​សម្លាប់​មនុស្ស​រាប់​ពាន់​នាក់​ ហើយ​ឈាន​ដល់​ការ​ប្រហារ​ជីវិត​មនុស្ស​ដោយ​ព្យួរ​ក​ថែម​ទៀត​នោះ​ យើង​រង់​ចាំ​មើល​ទាំង​អស់​គ្នា​ថា​តើ​នឹង​មាន​អ្វី​កើត​ឡើង​ចំពោះ​ពួក​គេ​។ គ្មាន​លទ្ធ​ផល​ល្អ​​សម្រាប់​ពួក​គេ​ទេ​។

​​អ្នក​ការ​ទូត​ម្នាក់​ប្រាប់​ថា​ក្រុម​ប្រទេស​អារ៉ាប់​ធំ​ៗ​កំពុង​និយាយ​បញ្ចុះ​បញ្ចូល​លោក​ត្រាំ​កុំ​វាយ​ប្រហារ​អ៊ីរ៉ង់​។ ពួក​គេ​បារម្ភ​ថា​បើ​សិន​លោក​ត្រាំ​វាយ​ប្រហារ​មែន ពេល​នោះ​​អាច​​នឹង​មាន​ផល​វិបាក​យ៉ាង​ធំ​ធេង​​​។ ពោល​គឺ​សង្គ្រាម​នឹង​ផ្ទុះ​ឡើង​ពេញ​តំបន់​មជ្ឈិម​បូព៌ា​​។ បន្ទាប់​ពី​រដ្ឋាភិបាល​អ៊ីរ៉ង់​ផ្ដាច់​សេវា​អ៊ីន​ធឺណិត ក្រុម​ហ៊ុន​ស្តាលីង (StarLink) ​របស់​អ៊ីឡន​ម៉ាស់​​បាន​ផ្ដល់​សេវា​ដោយ​ឥត​គិត​ថ្លៃ។ អ៊ីរ៉ង់​អនុញ្ញាត​ឱ្យ​ហៅ​ទូរ​ស័ព្ទ​ចេញ​ទៅ​ក្រៅ​ប្រទេស​។ ប៉ុន្តែ​អ្នក​ដែល​ចង់​ហៅ​ពី​ក្រៅ​ប្រទេស​ចូល​អ៊ីរ៉ង់​មិន​អាច​ទៅ​រួច​ទេ​​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​អេភី (AP) និង​ប្រភព​ដទៃ​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ