ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែលប្រកាសអាសន្ន! ចល័តមីស៊ីល​ការពារដែនអាកាស ត្រៀមទប់ទល់នឹងអ៊ីរ៉ង់ ក្រោយអាម៉េរិកបញ្ឆេះកម្ដៅ

1 ម៉ោង មុន

ហ្សេរុយសាឡឹម៖ ស្ថានភាពនៅមជ្ឈិមបូព៌ាបានឈានដល់ចំណុចរសើបជាថ្មី បន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែលបានបញ្ជាឱ្យកងកម្លាំងការពារជាតិ​ស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់បំផុត និងបានចល័តប្រព័ន្ធការពារដែនអាកាស Iron Dome ទៅកាន់គោលដៅសំខាន់ៗក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន…

ហ្សេរុយសាឡឹម៖ ស្ថានភាពនៅមជ្ឈិមបូព៌ាបានឈានដល់ចំណុចរសើបជាថ្មី បន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែលបានបញ្ជាឱ្យកងកម្លាំងការពារជាតិ​ស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់បំផុត និងបានចល័តប្រព័ន្ធការពារដែនអាកាស Iron Dome ទៅកាន់គោលដៅសំខាន់ៗក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមសារព័ត៌មាន Xinhua និងប្រភពដទៃទៀតចុះផ្សាយនៅថ្ងៃទី១៣ ខែមករានេះ។

ការត្រៀមលក្ខណៈធ្វើសង្គ្រាមនេះ កើតឡើងស្របពេលដែលគណៈរដ្ឋមន្ត្រីសន្តិសុខរបស់លោកនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ បានបើកកិច្ចប្រជុំបន្ទាន់មួយដើម្បីវាយតម្លៃពីការគំរាមកំហែងដែលអាចកើតមានពីសំណាក់ប្រទេសអ៊ីរ៉ង់។

មូលហេតុចម្បងដែលធ្វើឱ្យអ៊ីស្រាអែលសម្រេចចិត្តបង្កើនការការពារបែបនេះ គឺបន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ញើសារគាំទ្រដោយចំហដល់បាតុករអ៊ីរ៉ង់ និងសន្យាបញ្ជូនជំនួយទៅឱ្យពួកគេ ដែលជាទង្វើមួយត្រូវបានគេមើលឃើញថាអាចនឹងធ្វើឱ្យអ៊ីរ៉ង់ផ្ទុះកំហឹង និងវាយបកមកលើសម្ព័ន្ធមិត្តអាម៉េរិកក្នុងតំបន់ ជាពិសេសគឺអ៊ីស្រាអែល។ ទោះជាយ៉ាងណា អ្នកជំនាញផ្នែកសន្តិសុខវាយតម្លៃថា អ៊ីរ៉ង់ទំនងជាមិនទាន់ហ៊ានបើកការវាយប្រហារផ្ទាល់លើអ៊ីស្រាអែលភ្លាមៗនោះទេ លុះត្រាតែសហរដ្ឋអាម៉េរិកចាប់ផ្ដើមបើកការវាយប្រហារលើទឹកដីអ៊ីរ៉ង់ជាមុន។

គួររំលឹកថា កាលពីខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ អ៊ីស្រាអែល និងអ៊ីរ៉ង់ ក៏ធ្លាប់បានផ្ទុះសង្គ្រាមរយៈពេល ១២ ថ្ងៃម្ដងរួចមកហើយ ដែលកាលនោះអ៊ីស្រាអែលបានប្រើប្រាស់យន្តហោះចម្បាំងកម្ទេចគោលដៅយោធាអ៊ីរ៉ង់ជាច្រើនកន្លែង ដែលធ្វើឱ្យជម្លោះរវាងប្រទេសទាំងពីរនៅតែបន្តស្ថិតក្នុងភាពតានតឹងបំផុតមកទល់បច្ចុប្បន្ន៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ