ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្វែង​យល់​​កំណើត​​​កីឡា​​​ប្រដាល់​សេរី​​នៅ​កម្ពុជា​

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​​​ ​៖ ​កាលណានិយាយដល់​​ប្រដាល់​សេរី ​គេនឹក​​ឃើញ​​ភ្លាម​​ថា​នោះ​គឺជា​​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ ដែល​កំពុង​មាន​ការ​រីក​ចម្រើន​​នា​ពេលបច្ចុប្បន្ន ។ ​​កីឡានេះ​មិន​សម្គាល់​ថា​ជារបស់​​ខ្មែរ​ផ្តាច់​មុខ​នោះ​ទេ ដោយ​សារ​តែ​នៅ​ប្រទេស​ជិត​ខាង​ក៏​មាន​ និងក្នុង​ប្រទេស​ខ្លះ​ក៏​មាន ទើប​ថ្ងៃ​នេះ​កោះ​សន្តិភាព​​សូម​លើក​យក​ប្រវត្តិ​​ខ្លះ​ៗ​ ពាក​់​ព័ន្ធ​នឹងកីឡា​​នេះ​ជូន​ប្រិយ​មិត្ត​​ស្វែង​យល់​​តាម​រយៈ​ការ​ស្រាវ​ជ្រាវ​របស់​​មន្ត្រី​​ជំនាញ ។

រាជ​ធានីភ្នំពេញ​​​ ​៖ ​កាលណានិយាយដល់​​ប្រដាល់​សេរី ​គេនឹក​​ឃើញ​​ភ្លាម​​ថា​នោះ​គឺជា​​ប្រដាល់​ក្បាច់គុន​បុរាណ​ខ្មែរ ដែល​កំពុង​មាន​ការ​រីក​ចម្រើន​​នា​ពេលបច្ចុប្បន្ន ។ ​​កីឡានេះ​មិន​សម្គាល់​ថា​ជារបស់​​ខ្មែរ​ផ្តាច់​មុខ​នោះ​ទេ ដោយ​សារ​តែ​នៅ​ប្រទេស​ជិត​ខាង​ក៏​មាន​ និងក្នុង​ប្រទេស​ខ្លះ​ក៏​មាន ទើប​ថ្ងៃ​នេះ​កោះ​សន្តិភាព​​សូម​លើក​យក​ប្រវត្តិ​​ខ្លះ​ៗ​ ពាក​់​ព័ន្ធ​នឹងកីឡា​​នេះ​ជូន​ប្រិយ​មិត្ត​​ស្វែង​យល់​​តាម​រយៈ​ការ​ស្រាវ​ជ្រាវ​របស់​​មន្ត្រី​​ជំនាញ ។

លោក​មាស ​យ៉ាន់​នូរីស ​អ្នក​ស្រាវ​ជ្រាវ​​ក្បាច់​គុន​បុរាណ​​​ខ្មែរ​រស់នៅ​ប្រទេស​បារាំង ​បាន​អះ​អាង​ប្រាប់​កោះ​សន្តិភាព​​ឱ្យ​ដឹងថា ​មុន​អាណា​និគម​​​បារាំង​ ប្រទេសក​ម្ពុជា​មាន​វប្ប​ធម៌​ប្រកួតគ្នា​​យក​​ឈ្នះ​-ចាញ់​​បែប​នេះជា​យូរណាស​់​មក​ហើយ​ដើម្បី​ស្វែង​រក​ជើងខ្លាំង​ប្រចាំ​ភូមិ​ ស្រុក ឬតំបន់ ​ដោយ​ក្នុង​នោះ​​បូករួម​ទាំង​ការប្រកួត​ជ្រើស​រើស​រក​អ្នក​ខ្លាំង ​​ធ្វើ​េម​ទ័ព​ប្រចាំ​ប្រទេស​​ទៀត​ផង ។ ​ការ​ប្រកួត​នៅ​ពេល​នោះ​មាន​ភាព​សាហាវ​ខ្លាំង​ណាស់​ ​​​និង​មិន​កំណត់​​ក្នុងការ​ប្រើ​​ក្បាច់​អ្វី​ឡើយ ​ពោល​គឺ​ឱ្យ​តែ​ឈ្នះ ​ដោយ​មិន​ខុស​ពីការ​សម្លាប់​​គ្នា​​​នៅលើ​រេញ​​​ ដើម្បី​ទទួល​បាន​មុ​ខ​មាត់​ ​និង​ប្រាក់​​រង្វាន់​ដែល​បាន​ប្រកាស​ឡើង​ឡើយ​​ ។ ​គាប់​ជួន​ជា​ក្បាច់​គុន​បុរាណ​​ខ្មែរ​​​ ដែ​ល​ជាក្បួន​សង្គ្រាម​យុទ្ធ​គុន​ខម មាន​ភាព​សាហាវ ​ដោយ​មានក្បាច​់​ក្រពើ​​ហា ខ្លាក្រាប ​ស្វាបៀម​បាយ​ និងល្បុក្ក​តោ ដែល​មិន​ពិបាក​ក្នុងការ​សម្លាប់​ដៃគូ​ផង ទើប​ការ​ប្រកួតនា​សម័យ​នោះ​ ​មើល​ទៅ​មិន​ខុសពី​ការ​ប្រកួត​បែប​ធ្វើ​ឃាត​គ្នា​ឡើយ ។ បុ៉ុន្តែ​​ការ​​​ប្រកួត​​នៅ​ពេល​​នោះ​​ក៏​មាន​លក្ខណ​​ៈ​បន្ធូរ​ដៃ​​​ឱ្យ​​គ្នា​តាម​ស្រុក​តាម​តំបន់ ក្នុងបែប​​បទ​​ជាការ​សាក​ល្បង​សមត្ថ​ភាព​នោះ​ផងដែរ ។

​ឈាន​ដល់​សម័យ​​អាណា​និគម​បារាំង ​ប្រ​ពៃ​ណី​នេះ​នៅ​តែ​បន្ត ។ ​ក្រោយ​មក​បារាំង​ក៏​រៀបចំ​​កីឡា​ករ​ជន​ជាតិ​របស់ខ្លួន​ឱ្យ​សាក​ល្ប​ងឡើង​រេញ​​​​​​ជា​មួយ​​​កីឡា​ករ​ខ្មែរ ​។ ​​ដោយ​មើល​ឃើញ​ថា ​ក្បាច់​គុន​​របស់​ខ្មែរ មាន​ភាព​អស្ចារ្យ​​ទាំង​ស្នៀត​កែង ​ជង្គង់ កណ្តាប់​ដៃ និងក្បាច់​ពិឃាត​ផ្សេង​ៗ​​ ដូចជា​ស្នៀត​វាយ​បំបាក់​​ក​ជាដើ​ម​ទើប​​រដ្ឋបាល​បារាំង​បានបង្កើត​ឱ្យ​មាន​កីឡា​​ប្រដាល់​សេរី​មួយ​ឡើង ​ដោយ​តម្រូវ​ឱ្យ​កីឡា​ករ​ដែល​​ឡើង​ប្រកួត​​ទាំង​អស់​​​ពាក់​ហ្កង់​​ កំណត់​ទឹក​​ក្នុងការ​ប្រកួត កំណត់​​នាទី​សម្រាក​ និង​ដាក់​​បម្រាម​មិន​​ឱ្យ​ប្រើ​ស្នៀត​​មួយ​ចំនួន​ដើម្បី​ចៀស​វាង​គ្រោះ​ថ្នាក់​​ដល់​អាយុ​ជីវិត​​​ ​។ ​ការបង្កើត​​​របស់​បារាំងគឺក្នុងបំណង​ចង​ដៃ​កីឡា​ករ​ខ្មែរ​នៅ​លើ​រេញ​ និងដើម្បី​ផ្តល់​ឱកាស​​ឱ្យ​​​កីឡា​ករ​​បារាំង ​ដែល​ម​ិ​នចេះ​​​ក្បាច់​គុន​ខ្មែរ​មាន​ឱកាស​ឈ្នះ​ការ​ប្រកួត ។ ​តមក​ ការ​កំណត់​​នេះ​បាន​ក្លាយ​ជា​ច្បាប់​​​ប្រកួត និង​ក្លាយ​ជា​កីឡា​ដ៏​ពេញ​និយម​តែ​ម្តង​ ។ ​កីឡា​ប្រដាល់​សេរី​នេះ ជាការ​ចូលរួម​បញ្ចូល​ពី​កីឡា​ប្រដាល់​សាកល​ ដែល​ជា​ជំនាញ​របស់​ពួក​អឺរ៉ុប​ និង​កីឡា​ប្រដាល់​ក្បាច់​គុន​​បុរាណ​​ខ្មែរ​ ​ដែល​មាន​ស្រាប់​នៅ​ក្នុង​សង្គម​ខ្មែរ ​។ ​​ក្រោម​ការ​ឯកភាព​របស់​គណ​ៈ​កម្ម​ការ​បារាំង ​និងខ្មែរ ​ដែល​​ដាក់​លក្ខខណ្ឌ​​មិន​ឱ្យ​ថែម​ពេលដួល មិន​ឱ្យ​វាយ​កញ្ចឹងក មិន​ឱ្យ​វាយ​ប្រដាប់​ការពារ ​និងមិន​ឱ្យ​​ប្រើ​ស្នៀតបែប​ពិឃាត​ផ្សេង​ៗ​ទៀត ​កីឡា​នេះ ​ក៏​មាន​ការ​ពេញ​និយម​នៅ​ក្នុង​​សម័យ​អាណា​និគម​បារាំង ​ហើយ​បាន​​រីក​រាល​ដាល​ដល់​ប្រទេស​ថៃ ​វៀតណាម ​ឡាវ ​និង​បណ្តា​ប្រទេស​មួយ​ចំនួន​ទៀត ​ដែល​ស្ថិត​​នៅ​ក្រោម​ការ​គ្រប់​គ្រង​​​របស់​បារាំង ។ ​ប៉ុន្តែ​ថៃ​បាន​​ហៅ​ការ​ប្រដាល់​សេរី​​ដែល​សាយ​ភាយពី​ខ្មែរ​​នោះ​ថា ​«មួយ​ថៃ » និងបាន​ផ្សព្វ​ផ្សាយ​កីឡា​​នេះ​ទៅ​កាន់​ពិភព​លោក​មុន​កម្ពុជា ​ទើប​កាលណា​និយាយ​ដល់​ការ​ប្រដាល់​សេរី​ គឺ​គេ​ស្គាល់​​ថា ​មួយថៃ ​ជាង​​ក្បាច់​​គុន​ខ្មែរ ។ ​

យោង​តាម​​​​ការ​​ស្រាវ​ជ្រាវ ​មួយថៃ ​មានស្នៀត​មួយ​ចំនួន​ចម្លង​តាម​យុទ្ធ​គុន​ខម​របស់​ខ្មែរ ​ដោយ​ការតុប​តែង​ខ្លួន​ ដូច​ជា​ការចង​ក្រណាត់​នៅលើ​ក្បាល​ជា​ដើ​ម​ ក៏សឹង​តែ​ប្រហាក់​ប្រហែល​គ្នា​​ដែរ ។ ​អីុចឹង​ហើយ ទើប​ការបង្ហាញ​ស្នៀត​របស់​យុទ្ធ​គុន​ខម​នា​ពេល​កន្លងម​ក ត្រូវគេច្រឡំ​​ថា​មួយ​ថៃ ​និងខ្លះ​ថា​នោះ​ជ​ា​ក្បាច់​គុន​ដែល​ខ្មែរ​ចម្លង​តាម​ថៃ​ទៅ​​វិញ ។ ​លោក​គ្រូ​ហុក ឈាងហុង ​អគ្គ​លេខា​ធិការ​សហ​ព័ន្ធ​​កីឡា​​ល្បុក្កតោ​កម្ពុជា​បានបញ្ជាក់​ថា ​កីឡា​​ប្រដាល់​​សេរី ​បាន​ក្លាយ​ជារឿង​ច្របូក​ច្របល់​ជា​មួយ​​ប្រទេស​​ថៃ ​បូ​ករួម​ទាំង​យុទ្ធ​គុន​ខម ដែលកំពុង​មានក​ារចាប់​អារម្មណ៍​ជាថ្មី​នេះ​ផង ។ ​អីុចឹង​ហើយ​ទើបក្រុម​ការងារ​របស់​លោក​បាន​ទទូច​ឱ្យដាក់​​កីឡា​​ល្បុក្កតោ ធ្វើ​ជា​​អត្ត​សញ្ញាណ​ជាតិ​ឱ្យបាន​ឆាប់ ដើម្បី​ជំនួស​​ឱ្យការ​បាត់​បង់​​ប្រដាល់​សេរី និងយុទ្ធគុន​ខម ដែល​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ប្រទេស​ខ្លះ ​ដែល​ចម្លង​​ពីខ្មែរនោះ​​ ៕