ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលេ.ង​ពូថៅ​ធំ​ ធឿ​ន ធា​រ៉ា ត្រូវ​ប៉ះ​ជើង​ខ្លាំ.ង​មក​ពី​ម៉ា​ដា​ហ្គា​ស្កា នៅ​លើ​សង្វៀន​ នាថ្ងៃអាទិត្យនេះ​

2 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ថោ​ន​ថ្ងៃ អាទិត្យ ទី​១៩ ខែតុលា ឆ្នាំ២០២៥ វេលា​ម៉ោង​៣​រសៀល អ្នកលេង​ពូថៅ​ធំ​ធឿ​ន ធា​រ៉ា…

រាជធានី​ភ្នំពេញ ៖ នៅ​លើ​សង្វៀន​ថោ​ន​ថ្ងៃ អាទិត្យ ទី​១៩ ខែតុលា ឆ្នាំ២០២៥ វេលា​ម៉ោង​៣​រសៀល អ្នកលេង​ពូថៅ​ធំ​ធឿ​ន ធា​រ៉ា ត្រូវ​ធ្វើការ​ធ្ងន់​ដោយស្វាគមន៍​អ្នក​ប្រដាល់​ជើង​ខ្លាំង​មក​ពី​ប្រទេស​ម៉ា​ដា​ហ្គា​ស្កា យ៉ា​ស៊ី​ន អែ​ល​ខា​ដ្រា​វី ក្នុង​ប្រភេទ​ទម្ងន់​៧៣​គីឡូក្រាម​។

តាម​ការ​ឱ្យ​ដឹង​ពី​អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប្រចាំ​សង្វៀន​ទូរទស្សន៍​ថោ​ន កីឡាក​រយ៉ា​ស៊ី​ន អែ​ល​ខា​ដ្រា​វី​រូប​នេះ ធ្លាប់​មក​ប្រកួត​នៅ​លើ​សង្វៀន​ស្រុក​ខ្មែរ​ចំនួន​២​លើក​រួច​មក​ហើយដោយ​យកឈ្នះ​ទាំង​២​លើក​ជាប់​គ្នា​តែ​ម្ដង​។ លើក​ទី​១​ប្រកួត​ជា​លក្ខណៈ​ហ្គ​ង់​ចេញ​ម្រាម​បាន​ផ្ដួលកីឡាករ​ជើង​ខ្លាំង​កម្ពុជា​សំ​អឿ​ន សុ​ផា ឱ្យ​បោះបង់​ចោលការ​ប្រកួត​នៅ​ត្រឹម​ទឹក​ទី​២ ។ លើក​ទី​២​ឈ្នះ​ពិន្ទុ​កីឡាករ​ឡៅ ចិ​ត្រា នៅ​លើ​សង្វៀន​ទូរទស្សន៍​ហង្ស​មាស​។ នេះ​ជា​លើក​ទី​៣​ហើយ​ដែល​កីឡាក​រយ៉ា​ស៊ី​ន អែ​ល​ខា​ដ្រា​វី ត្រឡប់​មក​ជាន់​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សា​ជា​ថ្មី​ម្ដងទៀត​។​ប៉ុន្តែ​លើក​នេះ​គេ​ត្រូវ​ប៉ះ​កីឡាករ​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ​កម្ពុជា​ធឿ​ន ធា​រ៉ា ប្រកួត​ជា​លក្ខណៈ​ហ្គ​ង់​ចេញ​ម្រាម​ចំនួន​៣​ទឹក ។ គេ​មិន​ទាន់​ដឹង​ថា ជើង​ខ្លាំង​មក​ពី​ប្រទេស​ម៉ា​ដា​ហ្គា​រូប​នេះ​អាច​មានសំណាង​ដូច​ការ​ប្រកួត​លើក​មុន​ៗ​ទៀត​ដែរ​ឬទេ​។

ទោះបីជា​យ៉ាងណា កីឡាករ​ធឿ​ន ធា​រ៉ាមួយ​រយៈ​មកនេះ​មិនសូវ​ឃើញ​បង្ហាញមុខ​នៅ​លើ​សង្វៀន​ញឹកញាប់​ដូច​នោះ​ទេ ប្រហែលជាសម្ងំ​ហ្វឹកហាត់​ត្រៀមកម្លាំង​ហើយ​មើលទៅ ។​ម្យ៉ាង​គេ​ទើបតែ​ជា​សះស្បើយ​ពី​ស្នាម​របួស​ភ្នែកស្ដាំ​ក្រោម​កណ្ដាប់ដៃ​កីឡាករ​អា​ស៊ែ​បៃ​ហ្ស​ង់ RUSLAN NAGIYEV​ដែល​បាន​វាយ​គេ​ឱ្យ​បោះបង់​ចោលការ​ប្រកួត​នៅ​ត្រឹម​ទឹក​ទី​១ លើ​សង្វៀន​ថោ​ន កាលពី​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០២៥​។

ក្រោយ​ពី​ជា​សះស្បើយ​ពីរ​បួស កីឡាករ​ធឿ​ន ធា​រ៉ា បាន​បន្លុយ​ពាក្យ​ចង់​ប្រកួត​សងសឹក​ម្ដងទៀត​ដោយ​ដាក់​ខ្សែក្រវាត់​ឱ្យ​ដណ្ដើម​ក្នុង​ចំណោមខ្សែក្រវាត់​ជា​ច្រើន​គ្រឿង​ដែល​គេ​កំពុង​គ្រប់គ្រងទៀត​ផង ។ ដូច្នេះ សម្រាប់​ការ​មក​ប៉ះ​ជាមួយ​កីឡាក​រយ៉ា​ស៊ី អែ​ល​ខា​ដ្រា​វី លើក​នេះ គេ​អាចនឹង​ត្រៀមខ្លួន​បាន​យ៉ាង​ល្អ​ជាង​មុន​ដោយ​មិន​បណ្ដោយ​ឱ្យ​ចាញ់​ដោយ​ងាយ​ទៀត​ឡើយ ៕