ប្រទេសប្រេស៊ីល ៖ អ្នកទោសយ៉ាងតិច៥៥នាក់បានត្រូវស្លាប់ កាលពីថ្ងៃទី២៦ និងទី២៧ ឧសភា ក្នុងនោះមួយចំនួនដោយសារការរឹត.ក ក្នុងរលកនៃអំពើហិង្សានៅពន្ធនាគារ៤កន្លែង នាភាគខាងជើងប្រេស៊ីល ជាប្រទេសមួយដែលប្រព័ន្ធពន្ធនាគារមានអ្នកទោសណែនណាន់តាន់តាប់ ហើយពួកអ្នកទោសបែងចែងជាក្រុមប្រជែងដណ្ដើមឥទ្ធិពលគ្នា។
យោងតាមអាជ្ញាធរថា នាថ្ងៃទី២៧ឧសភាអ្នកទោសយ៉ាងតិច៤០នាក់ស្លាប់ ក្នុងពន្ធនាគារ៤ នៃរដ្ឋអាម៉ាហ្សូណាស់ភាគខាងជើងប្រទេស ហើយចំនួនអ្នកស្លាប់ពិតជាមានច្រើន បើកុំតែកងកម្លាំងសន្តិសុខ ធ្វើអន្តរាគមន៍ដោយរហ័ស។
ក្នុងពន្ធនាគារមួយក្នុងចំណោមពន្ធនាគារទាំងនេះ ការប្រទូស្តរ៉ាយគ្នារវាងពួកអ្នកទោស បណ្ដាលឲ្យមនុស្សស្លាប់១៥នាក់រួចហើយ កាលពីថ្ងៃទី២៦ឧសភា។ អ្នកទោសទាំងអស់ដែលស្លាប់ភាគច្រើនដោយសារការរិតករគ្នា។ រដ្ឋបាលពន្ធនាគារនិយាយថា អន្តរាគមន៍ដោយឆាប់រហ័សរបស់ប៉ូលិសយោធា ក្នុងពន្ធនាគារទាំងនោះអាចបញ្ចៀសលទ្ធភាពនៃការសម្លាប់គ្នាដល់ជិត២០០នាក់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ