ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រដ្ឋមន្ត្រី ខៀវ កា​ញា​រី​ទ្ធ ផ្តល់​ម៉ូតូ​ឱ្យ​គេ​ឌុ​បនាង​ម​ករៀន

4 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ៖ ​កញ្ញា វិ​ន ស្រី​ជី​ម ជា​មិត្ត​ដ៏​ជិត​ស្និត​របស់​កញ្ញា ស៊ិ​​ន ស្រី​ហង្ស ដែល​តែង​នៅ​ក្បែរ​គ្នា​ជា​និច្ច​ទាំង​​នៅ​ក្នុង​ថ្នាក់រៀន​និង​ការ​ធ្វើ​ដំណើរ​នោះ បាន​ប្រាប់​កោះសន្តិភាព​ដែរ​ថា…

​ខេត្តបាត់ដំបង ៖ ​កញ្ញា វិ​ន ស្រី​ជី​ម ជា​មិត្ត​ដ៏​ជិត​ស្និត​របស់​កញ្ញា ស៊ិ​​ន ស្រី​ហង្ស ដែល​តែង​នៅ​ក្បែរ​គ្នា​ជា​និច្ច​ទាំង​​នៅ​ក្នុង​ថ្នាក់រៀន​និង​ការ​ធ្វើ​ដំណើរ​នោះ បាន​ប្រាប់​កោះសន្តិភាព​ដែរ​ថា ក្នុង​រយៈពេល​ជិត​២​ឆ្នាំ​កន្លង​ទៅ​នេះ ដែល​ពួក​នាង​បាន​ទៅ​រៀន​នៅ​វិទ្យាល័យ​សំឡូត គឺ​ពិតជា​ជួប​ការ​លំបាក​មែន ព្រោះ​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ហើយ​មធ្យោបាយ​ធ្វើ​ដំណើរ​មិន​គ្រប់គ្រាន់ ។ គួររំលឹកថា៖ ដ្បិត​ខ្វះ​កាយសម្បទា​​…តែ​ប្រាជ្ញា សមត្ថ​ភាព តស៊ូ ឆន្ទះ​ និងក្តីប្រាថ្នា​មិន​​ខ្វះឡើយ

ប៉ុន្តែ​នាង​បាន​ប្រាប់​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ បន្ទាប់​ពី ស្រី​ហង្ស មិត្ត​របស់​នាង ​ទ​ទូល​បាន​អំណោយ​ម៉ូតូ​១​គ្រឿង​ ពី​លោក ខៀវ កា​ញា​រិ​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ពួក​នាង​បាន​ធូរស្រាល​ច្រើន​ក្នុង​ការ​ធ្វើ​ដំណើរ ។ ព្រោះ​នាង​ជា​អ្នក​ទ​ទូល​ខុស ​ត្រូវ​លើ​ការ​ដឹក​ជញ្ជូន​នាង​ស្រី​ហង្ស ទាំងស្រុង​មិនសូវ​លំបាក​ដល់​ម្ដាយ​របស់​នាង​ទៀត​ទេ ។

នៅ​ចំពោះ​មុខ នាង​ហង្ស ស្រី​ជី​ម បាន​និយាយ​ដូច្នេះ​ថា «​ពិតមែនតែ​ស្រី​ហង្ស នាង​ពិការ​ដៃជើង​មែន តែ​ខ្ញុំ​មិន​បាន​រើសអើង ហើយ​រឹតតែ​គោរព​និង​អាណិត​នាង ថែម​ទាំង​ចាត់​ទុក​នាង​ជា​មិត្ត​ដ៏​ល្អ​ទៀត​ផង ។ ពេល​ហូប​បាយ ទឹក ចូល​បន្ទប់ទឹក រុញ​រទេះ​ទៅ​ណា​មក​ណា ឬ ដឹក​នាង​ទៅ​សាលា និង​ត្រឡប់​ទៅ​ផ្ទះ គឺ​ខ្ញុំ​ត្រូវ​រ៉ាប់រង​ជួយ​នាង​ទាំងអស់​» ។

ស្រី​ជី​ម បាន​បន្ថែម​ទៀត​ថា ថ្ងៃ​ណា​ដែល​ពួក​នាង​ត្រូវ​រៀន​២​ពេល​ គឺ​ចប់​ម៉ោង​រៀន​ពេល​ព្រឹក ពួក​នាង​មិន​បាន​ត្រឡប់​ទៅ​ផ្ទះ​ទេ គឺ​ទិញ​បាយ​ហូប​និង​សម្ងំ​រៀន​ជាមួយ​គ្នា ​នៅ​ក្នុង​ថ្នាក់​រហូត​ដល់​ម៉ោង​ចូល​រៀន​ពេល​រសៀល​ទៀត ដល់​ពេល​ល្ងាច​ទើប​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ