ខេត្តកំពង់ស្ពឺ៖ រយៈពេល៣ថ្ងៃអ្នកមកលេងសង្ក្រាន្តកំពង់ស្ពឺ និងភ្ញៀវទេសចេណ៍មកលេងកម្សាន្តតាមតំបន់ទេសចរ និងតាមសហគមន៍នានា សរុបប្រមាណជិត២លាននាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។
របាយការណ៍មន្ទីរទេសចរណ៍ដដែលថា ភ្ញៀវទេសចរមកដើរលេងកំសាន្ត ក្នុងព្រឹត្តិការកំពង់ស្ពឺសង្ក្រាន្ត និងស្នាក់នៅ តាមគោលដៅរម្មណីដ្ឋាន សហគមន៍ទេសចរណ៍ ក្នុងខេត្តកំពង់ស្ពឺ ឆ្នាំ២០២៦ ចំនួន៣ថ្ងៃ ថ្ងៃទី១៤-១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៦នេះ មានចំនួនសរុបប្រមាណ១,៧១២,០០០នាក់។
១- ភ្ញៀវទេសចរជាតិសរុបចំនួន ១,៧០៩,០៧០នាក់
ភ្ញៀវស្នាក់នៅចំនួន៥,៩៦០នាក់ ប្រជាពលរដ្ឋមកដើរលេងកម្សាន្ត ហើយវិលល្ងាចមាន១,៧០៣,១១០នាក់
២- ភ្ញៀវទេសចរបរទេស២,៩៣០នាក់ ។
ក្នុងនោះផងដែរភ្ញៀវទេសចរ ដែលមកលេងកំសាន្ត ព្រឹត្តិការណ៍កំពង់ស្ពឺសង្ក្រាន្តឆ្នាំ២០២៦ ចំនួន៣ថ្ងៃមានចំនួនសរុបប្រមាណ ១,៦៤០,០០០នាក់ ក្នុងនោះរួមមាន៖
១- ប្រជាពលរដ្ឋដើរលេងកម្សាន្ត ១,៦៣៧,៧១០នាក់
២- ភ្ញៀវទេសចរបរទេស ២,២៩០នាក់។
តាមរម្មណីយដ្ឋាន និងសហគមន៍ទេសចរណ៍ ចំនួន៣ថ្ងៃមានចំនួនសរុបប្រមាណ ៧២,០០០នាក់ ក្នុងនោះរួមមាន៖
១. ភ្ញៀវទេសចរជាតិសរុប ៧១,៣៦០ នាក់
-ស្នាក់នៅ ៥,៩៦០នាក់
-ប្រជាពលរដ្ឋដើរលេងកម្សាន្តវិលល្ងាច ៦៥,៤០០នាក់
២. ភ្ញៀវទេសចរបរទេស៦៤០នាក់ផងដែរ៕



















ចែករំលែកព័តមាននេះ