ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឯកឧត្តម ហ៊ុន ម៉ា​នី និង​ឯកឧត្តម ឃួ​ង ស្រេង ប្រារព្ធ​ពិធី​ដង្ហែ​ព្រះពុទ្ធ​បដិមា និង​ស្រង់​ព្រះ ​ថ្ងៃ​វារៈ​ឡើង​ស័​ក្ដិនៃ​ពិធី​បុណ្យចូលឆ្នាំ​

3 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) និង​ឯកឧត្តម…

រាជធានីភ្នំពេញ ​៖ ឯកឧត្តម ហ៊ុន ម៉ា​នី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) និង​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៦ ត្រូវ​នឹង​ថ្ងៃ​ទី​៣ ជា​ថ្ងៃ​វារៈ​ឡើង​ស័​ក្ដ​នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ ក្នុង​ព្រឹត្តិការណ៍​នគរ​ស​ង្រា្ក​ន្ត ឆ្នាំ​២០២៦ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ដង្ហែ​ព្រះពុទ្ធ​ប្បដិមា ពី​វត្ត​ឧណ្ណាលោម​មក​គង់​លើ​បុសប្បុក​និង​ស្រង់​ព្រះ​នៅ​រមណី​ដ្ឋា​ន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ។

ពិធី​ដង្ហែ​ព្រះពុទ្ធ​ប្បដិមា​នេះ យក​មក​គង់​លើ​បុស្បុក បើ​តាម​ជំនឿ​របស់​ប្រជាពលរដ្ឋ ការ​ដង្ហែ​ព្រះពុទ្ធ​ប្បដិមា បន្ទាប់​ធ្វើ​ពិធី​ស្រង់​ព្រះ ដែល​តែងតែ​ធ្វើ​ឡើង​នៅ​តាម​វត្ត​អារាម និង​តាម​ផ្ទះ តាម​ភូមិ​ស្រុក​រៀង​ៗ​ខ្លួន ខណៈ​ពិធី​នេះ ត្រូវ​បាន​ចាត់​ទុក​ថា គឺជា​ការ​លាង​ជម្រះ​នូវ​បាបកម្ម​ទាំងឡាយ កាលពី​ឆ្នាំ​ចាស់ ដើម្បី​ទទួលយក មក​វិញ នូវ​ពរ​ជ័យ​សិរី​សួស្តី​ក្នុង​ឆ្នាំ​ថ្មី ជា​ពិសេស​ជា​ការ​សុំ​សេចក្តីសុខ សេចក្តីចម្រើន ត្រជាក់ត្រជំ​នៅ​ក្នុង​ក្រុម​គ្រួសារ ។

ពាក់ព័ន្ធ​ការ​ស្រង់​ព្រះ​នេះ​លោកតា​អាចារ្យ​គណៈកម្មការ​រៀបចំ​បានឱ្យ​ដឹង​ថា​៖​ទឹកមន្ត​សម្រាប់​ស្រង់​ព្រះ​នេះ​បាន​នាំ​យក​មក​ពី​ភ្នំ​កូ​លេ​ន​ដែល​ជា​ភ្នំ​ដ៏​ពិសិដ្ឋ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្រោយ​ធ្វើ​កិច្ច​រួច​ហើយ​យក​មក​ស្រង់​ព្រះ​ដែល​គង់​លើ​ប​ស្បុ​ក​នៅ​រមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ​ដើម្បី​សូម​សុំ​សេចក្ដីសុខ​សន្តិភាព​មាន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ផង​និង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ផង​និង​សូម​សេចក្ដី​ដល់​វិ​រៈ​កងទ័ព​ជួរ​មុខការ​ពារ​បូរណៈភាព​ដែនដីរ​របស់​យើង​ផង​ដែរ​។

ពុទ្ធបរិស័ទ ដែល​ធ្វើបុណ្យ​និង​ស្រង់​ព្រះ​នៅ​ក្នុង​ទី​វត្ត​អារាម ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​អាច​ធ្វើ​ពិធី​ស្រង់​ព្រះ​នេះ​នៅផ្ទះ​របស់​ខ្លួន ដើម្បី​ស្រង់​ជូន​ព្រះ​រស់ គឺ​ឪពុក ម្តាយ ចាស់ព្រឹទ្ធាចារ្យ​នៅ​ក្នុងផ្ទះ ព្រោះ​មួយ​ឆ្នាំ​ៗ ពុទ្ធបរិស័ទ​ភាគច្រើន មានឱកាស​ជួបជុំ​ក្រុម​គ្រួសារ បាន​តែ​ម្ដង​ឬ​ពីរ​ដង​តែ​ប៉ុណ្ណោះ បន្ទាប់​ពី សម្រាក​ការងារ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ខ្មែរ ឆ្នាំមមី ឆ្នាំ​២០២៦​នេះ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​សហការ​ជាមួយ រដ្ឋបាល​រាជធានី​ភ្នំពេញ រៀបចំ​ព្រឹត្តិការណ៍​«​នគរ​សង្ក្រាន្ត »​រយៈពេល​៦​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៩ ខែមេសា ដោយ​មានកម្ម​វិធី​បង្ហាញ ទស្សនីយភាព​តាម​បែប​វប្បធម៌ សិល្បៈ សាសនា ប្រមាណ​ជាង​២០​ទស្សនីយភាព​ធំ​ៗ និង​មាន​រៀបចំ​ស្តង់​តាំង​បង្ហាញ ផលិតផល​ខ្មែរ​ជា​ច្រើន អម​ដោយ​មាន​ឆាក​ប្រគំ​តន្ត្រី​តូច​ធំ ចំនួន​បី​កន្លែង ព្រមទាំង​បាន​រៀបចំ​ជា​ច្រើន​កន្លែង​ទៀត​ដើម្បី​បង្ក​លក្ខណៈ​ឱ្យ​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​បរទេស​មាន​ភាព​សប្បាយ​រីករាយ ថែម​ទៀត​។

គួរ​បញ្ជាក់​ថា​ ​ការ​ចូលរួម​ពី​មហាជន​ប្រពល​រដ្ឋ​ពិសេស​យុ​វ​ជន​ដ៏​ច្រើន​លើសលប់​ខុស​ពី​គម្រោង​គ្រោង​អ្នកចូលរួម​ជាង​២០០០​នាក់​តែ​នេះ​លើស​ដល់​រាប់​ពាន់​នាក់​បាន​មក​ចូលរួម​ក្នុង​ពិធី​ស្រង់​ព្រះ​នៅ​វត្ត​ភ្នំ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​គាំទ្រ នៃ​ព្រឹត្តិការណ៍​នគរ​សង្ក្រាន្ត ជា​ការ​ចង់​ឃើញ​និង​ការ​រៀបចំ​ផ្សេង​ៗ នៅ​វត្ត​ភ្នំ​។​ខណៈ​អាជ្ញាធរ​ភ្នំពេញ ជា​ពិសេស​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​ដែល​បាន​រៀបចំ​សណ្តាប់ធ្នាប់ ជា​ពិសេស​គឺ​រៀបចំ ជូន​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​នៅ​ក្នុង​រយៈពេល​៣​ថ្ងៃនេះ គឺ​ប្រជាពលរដ្ឋ​អាច​ដើរ​កម្សាន្ត​ដោយ​សេចក្តីសុខ ហើយ​មានការ​មើលថែ​សន្តិសុខ​សណ្ដាប់​បាន​យ៉ាង​ល្អ ពី​សំណាក់​សមត្ថកិច្ច​និង​អាជ្ញាធរ​ដែនដី​របស់​យើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ